វៀតណាមនឹងបើកជើងហោះហើរឡើងវិញ
ក្រុមហ៊ុនអាកាសចរណ៍Vietnam Airlinesនឹងបើកជើងហោះហើរឡើងវិញ ហាណូយ-ហ្លួងព្រះបាង – សៀមរាបនៅថ្ងៃទី១ ខែកក្កដា ចំនួន៣ដងក្នុងមួយសប្តាហ៍នៅថ្ងៃច័ន្ទ ពុធ និងថ្ងៃសុក្រ។
ចាប់ពីថ្ងៃទី៣០ ខែតុលាចំនួនជើងហោះហើរនឹងកើនឡើងដល់៥ ដងក្នុងមួយសប្តាហ៍។យោងតាមតំណាងក្រុមហ៊ុនអាកាសចរណ៍ ការបើកជើងហោះហើរឡើងវិញធ្វើឡើងបន្ទាប់ពីបានផ្អាកមួយរយៈដោយសារជំងឺរាតត្បាតCOVID-19 ការដំណើរការឡើងវិញនេះនឹងនាំមកនូវជម្រើសជើងហោះហើរដ៏ងាយស្រួលជាច្រើនដល់ភ្ញៀវទេសចរដោយបំពេញបន្ថែមបណ្តាញជើងហោះហើរអន្តរជាតិរបស់អាកាសចរណ៍វៀតណាម និងរួមចំណែកជាវិជ្ជមានដល់ ការងើបឡើងវិញនៃឧស្សាហកម្មទេសចរណ៍ក្នុងតំបន់ និងពាណិជ្ជកម្ម ការវិនិយោគ និងការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសទាំង៣។
ក្រុមហ៊ុនអាកាសចរណ៍ក៏កំពុងដំណើរការជើងហោះហើរចំនួន៧ក្នុងមួយសប្តាហ៍ ដែលតភ្ជាប់ទីក្រុងហាណូយ វៀងច័ន្ទ ភ្នំពេញ និងទីក្រុងហូជីមិញ។
ក្រុមហ៊ុនអាកាសចរណ៍វៀតណាមបានចាប់ផ្តើមប្រតិបត្តិការជើងហោះហើរទៅកាន់ខេត្តសៀមរាបក្នុងឆ្នាំ២០០០ និងទៅហ្លួងព្រះបាងក្នុងឆ្នាំ២០០៦។ នៅឆ្នាំ២០១៩ ក្រុមហ៊ុនអាកាសចរណ៍នេះបានដឹកជញ្ជូនអ្នកដំណើរជិត ៤០០,០០០ នាក់រវាងប្រទេសទាំង៣ វៀតណាម ឡាវ និងកម្ពុជា៕VNA/Khmer Times
ក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines នឹងបើកជើងហោះហើរឡើងវិញ (វៀតណាម) -ហ្លួងព្រះបាង សៀមរាប នៅថ្ងៃទី១ ខែកក្កដា(រូបថត៖ VNA/Khmer Times
Post a Comment