ល្បែងជ​ល់​មា​​ន់តាមទូរទស្សន៍អ​នឡាញកើ​​ត​ឡើងយ៉ាង​ពេ​​​ញបន្ទុកក្នុងក្រុង​​សៀមរាបមិ​នមាន​បង្រ្កាប

សៀមរាប៖ទីតាំងល្បែងស៊ីសងអនឡាញជាច្រើនកន្លែងកំពុងតែបើកដំណើរការលេងយ៉ាងពេញបន្ទុកនៅសង្កាត់ស្លរក្រាមនិងសង្កាត់ស្វាយដង្គំល្បែងស៊ីសងចេះតែកើនឡើងគេមិនទាន់ឃើញមានសមត្ថកិច្ចណាមួយចុះធ្វើការទប់ស្កាត់និងបង្រ្កាបតាមសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃឬយ៉ាងណានោះទេ?

សូមជម្រាបជូនថាបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលសម្ដេចហ៊ុនសែនសុំអោយមន្រ្តីថ្នាក់ក្រោមជាតិអនុវត្តអោយបានម៉ឺងម៉ាត់និងធ្វើការបង្រ្កាបល្បែងស៊ីសងខុសច្បាប់ទូទាំងប្រទេសកន្លងមកគេឃើញស្ងាត់បានតែមួយដង្ហើមចង្រិតប៉ុណ្ណោះហើយក៏ចាប់ផ្ដើមដំណើរការឡើងវិញយ៉ាងគគ្រឹកគគ្រេង។បច្ចុប្បន្នគេសង្កេតឃើញថាក្រុងសៀមរាបកំពុងវាយសម្រុកបង្កើតបនល្បែងដើម្បីពង្វក់ដល់ពលរដ្ឋខ្មែរឲ្យចូលលេង។ពលរដ្ឋក៏ដូចជាមហាជនស្នើសុំនិងសូមសំណូមពរអាជ្ញាធរខេត្តសៀមរាប មេត្តាធ្វើការទប់ស្កាត់និងបង្រ្កាបរាល់បទល្មើសបនល្បែងស៊ីសង ជល់មាន់តាមទូរទស្សន៍អនឡាញដើម្បីរក្សាសុខសុវត្ថិភាព សណ្ដាប់ធ្នាប់ជូនពលរដ្ឋនិងគោរពតាមគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពទាំង៧ចំណុចដែលប្រមុខរាជរដ្ឋាភិបាលបានណែនាំ និងចេញដោយក្រសួងមហាផ្ទៃ៕កែវបូរិន


Powered by Blogger.