នាយ​ក​រដ្ឋមន្ត្រីហ៊ុន ​សែនប្រកា​​​សពីបញ្ហា​ស្ត្រី​មា​ន​ផ្ទៃ​ពោះ

សម្ដេចហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ​កម្ពុជា​​បាន​​​ប្រកាសចាប់ផ្ដើមពង្រីកវិសាលភាពលើការអនុវត្តកិច្ចគាំពារសម្រាប់ស្រ្តីមាន​ផ្ទៃ​ពោះ​រហូតដល់កូនមានអាយុ២ឆ្នាំចំពោះកម្មការិនីនៅតាមរោងចក្រ សហគ្រាសទាំង​អស់​ទូទាំង​ប្រទេសចាប់ពីខែសីហា ឆ្នាំ២០២៣តទៅ។ ​

ការប្រកាសរបស់សម្ដេចនាយក​រដ្ឋមន្រ្ដី​បែបនេះ ក្នុងពិធីសំណេះសំណាលជាមួយកម្មករ-និយោជិត នៅរោងចក្រ ម៉ាវ៉ល ហ្កាមិន (Marvel Garment)ក្នុងតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រូប ភ្នំពេញចំនួន១៩០០០នាក់។សម្ដេចហ៊ុនសែនបានគូសបញ្ជាក់ថានេះគឺជាគោលនយោបាយចាស់​ពង្រីក​​សកម្មភាពថ្មី ដែលនឹងចាប់ផ្ដើមអនុវត្តន៍កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ រហូត​ដល់កូនអាយុ២ឆ្នាំសម្រាប់កម្មការិនីនៅក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធបន្ថែមទៀត ក្នុងនោះ​ក៏មានការបង្កើនទឹកប្រាក់មួយទ្វេជាពីរដោយរដ្ឋាភិបាលត្រូវបង្កើនឡើងថវិកាប្រមាណ១៣លានដុល្លារបន្ថែមទៀតក្នុង១ឆ្នាំទៅលើថវិកាចាស់ដែលត្រូវចំណាយ។​សម្តេច​នាយករដ្ឋមន្រ្ដីមានប្រសាសន៍ថា៖ «ចាប់ពីខែសីហា ឆ្នាំ២០២៣ខាងមុខ កម្មការិនី​ដែល​មាន​ស្ត្រីពោះផ្ទៃនឹងទទួលការឧបត្ថម្ភទ្វេដងចាប់តាំងពីការពិនិត្យផ្ទៃពោះនៅពេល​សម្រាល​រ​ហូត​ដល់កូនមានអាយុ ២ឆ្នាំ»។សម្ដេចបានថ្លែងថា កម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ ដើម្បីធានាឱ្យមាតា និងកូន​មានសុខភាពល្អ ហើយគោលការណ៍ថ្មី ក៏នឹងធ្វើឱ្យរដ្ឋត្រូវចំណាយប្រមាណ ១៣លាន​ដុល្លារបន្ថែមទៀតក្នុងមួយឆ្នាំ។សម្តេចបានបញ្ជាក់ទៀតថា ការដើរជួបកម្មករនា​ពេល​​នេះគឺដើម្បីមើលសុខទុក្ខរបស់កម្មករ តើបញ្ហាអ្វីបានដោះស្រាយ ហើយបញ្ហាអ្វី​ដែល​កំពុងកើតមានចំពោះកម្មករ។ សម្តេចតេជោបានបន្ថែមថា ការធ្វើនេះគឺដើម្បីផលប្រ​យោជន៍​កម្មករ ​និងផលប្រយោជន៍ប្រទេសជាតិមិនមែន​ការដើរជួបជាមួយកម្មករ កម្ម​ការិនីនេះ គ្រាន់តែធ្វើដើម្បីជិះសេះមើលផ្កានោះទេ។ ជាមួយគ្នានេះ សម្ដេចហ៊ុន សែន បានក៏អំពាវនាវដល់ប្រជាពលរដ្ឋ​ក៏ដូចជា​កម្មករ-កម្មការិនីសូមទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដនីតិកាលទី៧ ទាំងអស់គ្នា​នៅ​ថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣ ដើម្បីប្រើប្រាស់សិទ្ធិរបស់ខ្លួនជ្រើសរើស​គណបក្សនយោ​បាយ​ណាដែលខ្លួនពេញចិត្ត៕AKP

Powered by Blogger.