ព្រះមហា​​ក្សត្រខ្មែរ​លោកនា​យករដ្ឋមន្ត្រីឥណ្ឌាពិ​ភា​ក្សាអំពីវិ​ធីជំរុញភាព​​ជាដៃគូ

 លោកនាយករដ្ឋមន្ត្រីណារិនដ្រាម៉ូឌីកាលពីថ្ងៃអង្គារបានជួបពិភាក្សាជាមួយព្រះមហាក្សត្រខ្មែរព្រះនរោត្តមសីហមុនីដែលភាគីទាំង២បានពិភាក្សាអំពីទំនាក់ទំនងទ្វេភាគីនិងវិធីដើម្បីជំរុញភាពជាដៃគូក្នុងការកសាងសមត្ថភាពវិស័យទេសចរណ៍វប្បធម៌និងវិស័យការពារជាតិក្នុងចំណោមបញ្ហាផ្សេងៗទៀត។អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​លោក Arindam Bagchi បាន​សរសេរ​នៅ​ក្នុង​ធ្វីតធ័រ​ថា​៖ «​ការជម្រុញ​ទំនាក់​ទំនង​ឥណ្ឌា-កម្ពុជា។ លោកនាយករដ្ឋមន្ត្រី ណារិនដ្រា ម៉ូឌី បានចូលគាល់សំណេះសំណាលជាមួយ ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទនរោត្តម សីហមុនី”។“បានពិនិត្យទំនាក់ទំនងទ្វេភាគី និងពិភាក្សាអំពីវិធីជំរុញភាពជាដៃគូឥណ្ឌា-កម្ពុជា ក្នុងវិស័យការកសាងសមត្ថភាពការអភិវឌ្ឍន៍ធនធានមនុស្ស វិស័យទេសចរណ៍ វប្បធម៌ និងវិស័យការពារជាតិ។ ភាគីទាំង២ក៏បានផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងពហុភាគី”។នៅព្រឹកថ្ងៃដដែល អនុប្រធានាធិបតី លោក ចាកឌីប ដាន់ខា បានចូលគាល់ពិភាក្សាទ្វេភាគីជាមួយព្រះមហាក្សត្រកម្ពុជា ដែលក្នុងអំឡុងពេលនោះបានធ្វើការពិភាក្សាយ៉ាងទូលំទូលាយអំពីទំនាក់ទំនងទ្វេភាគី និងបញ្ហាផ្សេងទៀតដែលជាផលប្រយោជន៍ទៅវិញទៅមក។ការិយាល័យអនុប្រធានាធិបតី បាននិយាយនៅក្នុង tweet ថាលោកអនុប្រធានាធិបតី ក៏បានរំលឹកពីការស្វាគមន៍យ៉ាងកក់ក្តៅ និងកិច្ចពិភាក្សាដ៏ល្អក្នុងដំណើរទស្សនកិច្ចរបស់លោកមកកាន់ប្រទេសកម្ពុជាសម្រាប់កិច្ចប្រជុំកំពូលឥណ្ឌា-អាស៊ានកាលពីឆ្នាំមុន។អនុប្រធានាធិបតី លោក ចាកឌីប ដាន់ខា បានចូលគាល់ព្រះករុណាព្រះបាទ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ហើយបានរំឮកដល់ការស្វាគមន៍យ៉ាងកក់ក្តៅ និងកិច្ចពិភាក្សាដ៏ល្អក្នុងដំណើរទស្សនកិច្ចមកកាន់ប្រទេសកម្ពុជាសម្រាប់កិច្ចប្រជុំកំពូលឥណ្ឌា-អាស៊ាន និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ាក្នុងខែវិច្ឆិកា ឆ្នាំ២០២២។ ភាគីទាំងពីរបានពិភាក្សាលើទំនាក់ទំនងទ្វេភាគី និងបញ្ហាផ្សេងៗទៀតដែលមានផលប្រយោជន៍ទៅវិញទៅមក។អ្នកនាំពាក្យក្រសួងការបរទេស លោក Arindam Bagchi បានសរសេរនៅក្នុងធ្វីតធ័រថា កិច្ចពិភាក្សាបានគ្របដណ្តប់លើការកសាងសមត្ថភាព ការអភិរក្សបូជនីយដ្ឋានស្ថាបត្យកម្ម កិច្ចសហប្រតិបត្តិការការពារជាតិ រួមទាំងការដោះមីន និងកិច្ចសហប្រតិបត្តិការសភា។រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​លោក S Jaishankar ក៏​បានចូលគាល់​ព្រះមហាក្សត្រ​កម្ពុជា​នៅ​ព្រឹក​ថ្ងៃដដែលនោះផងដែរ។“ពិតជាមហាកិត្តិយស ដែលបានទទួលការយាងទស្សនកិច្ចរបស់ ព្រះករុណា ព្រះបាទ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ ដំណើរទស្សនៈកិច្ចរបស់ព្រះអង្គក្នុងពេលដែលប្រទេសយើងទាំង២ប្រារព្ធខួបលើកទី៧០ នៃទំនាក់ទំនងការទូតរបស់យើង និងជាការបញ្ជាក់សារជាថ្មីនូវចំណងអារ្យធម៌ដ៏រឹងមាំរវាងយើង។“ក្នុងជំនួបថ្ងៃនេះបានពិភាក្សាពីកិច្ចសហប្រតិបត្តិការក្នុងការអភិរក្សបេតិកភណ្ឌ ការដោះមីន ការអភិរក្សទឹក និងគម្រោងសេដ្ឋកិច្ចសង្គម”។ឥណ្ឌានិងកម្ពុជាមានទំនាក់ទំនងដ៏កក់ក្តៅនិងប្រកបដោយមិត្តភាពដែលត្រូវបានសម្គាល់ដោយទំនាក់ទំនងអរិយធម៌ វប្បធម៌ និងសេដ្ឋកិច្ច និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជនដែលចាក់ឫសយ៉ាងស៊ីជម្រៅ។សេចក្តីថ្លែងការណ៍បានឱ្យដឹងថាទំនាក់ទំនងលើគ្រប់វិស័យគឺផ្អែកលើតម្លៃវប្បធម៌រួមការប្តេជ្ញាចិត្តដើម្បីជំរុញកំណើនសេដ្ឋកិច្ចកិច្ចសហការក្នុងវិស័យការពារជាតិ សន្តិសុខ និងការបង្រួបបង្រួមលើបញ្ហាតំបន់ និងពិភពលោក។ឥណ្ឌាជួយយ៉ាងសកម្មដល់ប្រទេសកម្ពុជាក្នុងការកសាងសមត្ថភាព និងការអភិវឌ្ឍធនធានមនុស្សតាមរយៈកម្មវិធីបណ្តុះបណ្តាលក្រោមកម្មវិធីសហប្រតិបត្តិការបច្ចេកទេស និងសេដ្ឋកិច្ចឥណ្ឌា(ITEC) និងអាហារូបករណ៍តាមរយៈក្រុមប្រឹក្សាឥណ្ឌាសម្រាប់ទំនាក់ទំនងវប្បធម៌ (ICCR) ។ ប្រទេសឥណ្ឌាក៏បានពង្រីកជំនួយ និងកម្ចីសម្បទានសម្រាប់គម្រោងអភិវឌ្ឍន៍ផងដែរ។ ការអភិរក្ស និងជួសជុលប្រាសាទបុរាណ អង្គរវត្ត តាព្រហ្ម និងប្រាសាទព្រះវិហារ កំពុងត្រូវបានអនុវត្តក្រោមមូលនិធិGoI។ប្រទេសឥណ្ឌាបានបន្តផ្តល់ជំនួយចំនួន ១,៥ លានដុល្លារសម្រាប់ការទិញឧបករណ៍ដោះមីន និងបានផ្តល់ឥណទានមានតម្លៃ ៥០លានដុល្លារ (Line of Credit) សម្រាប់ការទិញឧបករណ៍ការពារពីប្រទេសឥណ្ឌា។ពាណិជ្ជកម្មរវាងប្រទេសទាំង២សម្រាប់ឆ្នាំសារពើពន្ធ ២០២៣-២៣ មានចំនួន៣៦៦ លានដុល្លារ ហើយកំពុងកើនឡើង។ ការ​វិនិយោគ​របស់​ឥណ្ឌា​នៅ​ក្នុង​ប្រទេស​កម្ពុជា​ត្រូវ​បាន​ប៉ាន់​ប្រមាណ​ថា​មាន​ប្រហែល ១១៥ លាន​ដុល្លារ​ជា​ចម្បង​លើ​ផ្នែក​ឱសថ យានយន្ត និង​ការ​រុករក​រ៉ែ។ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ នរោត្តម សីហមុនី ត្រូវបានអមដំណើរដោយគណៈប្រតិភូជាន់ខ្ពស់ចំនួន ២៧ រូប រួមមាន រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង អនុប្រធានព្រឹទ្ធសភា រដ្ឋមន្ត្រីក្រសួងការបរទេស និងមន្ត្រីជាន់ខ្ពស់ផ្សេងទៀតមកពីព្រះបរមរាជវាំង និងក្រសួងការបរទេស។ប្រទេសឥណ្ឌានិងកម្ពុជាបានបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ ១៩៥២។ព្រះរាជដំណើរ​ទស្សន​កិច្ច​របស់​ព្រះមហាក្សត្រ​ទៅ​ប្រទេស​ឥណ្ឌា​ធ្វើ​ឡើង​បន្ទាប់​ពីរយៈពេល​ជិត​ប្រាំមួយ​ទសវត្សរ៍។ ដំណើរ​ទស្សនកិច្ច​ចុង​ក្រោយ​ទៅ​ប្រទេស​ឥណ្ឌា​គឺធ្វើឡើង​ដោយ​ព្រះបាទ​នរោត្តម សីហនុ នៅ​ឆ្នាំ​១៩៦៣។កាលពីព្រឹកមិញនេះ ព្រះមហាក្សត្រត្រូវបានថ្វាយព្រះរាជពិធីទទួលបដិសណ្ឋារកិច្ចនៅវិមាន Rashtrapati Bhavan បន្ទាប់មកព្រះអង្គបានយាងទៅវិមាន Rajghat ដើម្បីដាក់កម្រងផ្កាកន្លែងគោរពវិញ្ញាណខ័ន្ធរបស់ លោក Mahatma Gandhi៕Indiablooms/Khmer Times

រូបភាពពី៖ Twitter/ Narendra Modi/Khmer Times


Powered by Blogger.