លោ​ក​ភូ សោ​ភ័ណ​នាំយ​ក​ថវិ​កាឯ​កឧត្តម​ស សុខា​និង​​លោ​​កជំ​ទាវ​ចូល​បុ​ណ្យ​សពឪពុក​លោ​​កមុត ​ចិត្រា

 បាត់ដំបង៖ព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ នេះ លោក ភូ សោភ័ណ ប្រធានការិយាល័យព័ត៌មានវិទ្យា ទិន្នន័យ និងបច្ចេកទេស នៃសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ជាតំណាងឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ និងក្រុមការងារ បាននាំយកថវិកា និងគ្រឿងឧបភោគ-បរិភោគ ជាអំណោយរបស់ឯកឧត្តម ស សុខា ប្រធានកិត្តិយសសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ និងលោកជំទាវ កែ សួនសុភី ចូលបុណ្យគម្រប់ខួប ៧ថ្ងៃ ឧបាសក ណាក សឿន ត្រូវជាឪពុកបង្កើតរបស់លោក មុត ចិត្រា ចាងហ្វាងសារព័ត៌មានប្រមាញ់ជាយដែននិងជាសមាជិកសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ នៅភូមិអូល្វា ឃុំជ្រៃសីម៉ា ស្រុកសំពៅលូន។ថវិកា និងគ្រឿងឧបភោគ-បរិភោគរបស់ឯកឧត្តម ស សុខា និងលោកជំទាវ ដែលលោក ភូ សោភ័ណ និងក្រុមការងារ ចូលបុណ្យសពឪពុករបស់លោក មុត ចិត្រា នាឱកាសនោះរួមមាន ៖ថវិកា ចំនួន១៥០០ ០០០(មួយលានប្រាំសែន)រៀល អង្ករ ចំនួន ៥០គីឡូក្រាម មី ចំនួន ២កេស និងត្រីខកំប៉ុង ចំនួន ២យួរ៕

ដោយសេចក្តីគោរពដ៏ខ្ពង់ខ្ពស់🙏🙏🙏រដ្ឋបាលសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ









Powered by Blogger.