លោកសមរង្ស៊ី៖រកច្រកចូលកម្ពុជា
ក្រោយពីបំពេញទស្សនកិច្ចអស់រយៈពេល១០ថ្ងៃនៅប្រទេសអូស្ត្រាលី លោកសម រង្ស៊ីដែលជាប្រធានស្តីទីអតីតគណបក្សសង្គ្រោះជាតិ នៅថ្ងៃចន្ទនេះបានធ្វើដំណើរទៅកាន់ប្រទេសម៉ាឡេស៊ីទីដែលគណបក្សប្រឆាំងធ្លាប់ជួបប្រជុំគ្នាស្តីពីនយោបាយនៅកម្ពុជាដើម្បីរកច្រកចូលទៅកម្ពុជា។ ក៏ប៉ុន្តែសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីចុងខែមីនា ឆ្នាំ២០២៣ បានបង្ហើបថាមេដឹកនាំម៉ាឡេស៊ីថ្មីធ្លាប់ពិភាក្សាជាមួយសម្តេចមិនអនុញ្ញាតឲ្យក្រុមប្រឆាំងដែលដឹកនាំដោយលោកសមរង្ស៊ីចូលទឹកដីម៉ាឡេស៊ីឡើយ។
លោកសមរង្ស៊ីប្រធានស្តីទីអតីតគណបក្សសង្គ្រោះជាតិ។រូបភាពផេកសមរង្ស៊ីលោកសមរង្ស៊ីប្រធានស្តីទីអតីតគណបក្សសង្គ្រោះជាតិបានបញ្ចប់ទស្សនកិច្ចរយៈពេល១០ថ្ងៃនៅប្រទេសអូស្ត្រាលីហើយកំពុងបន្តដំណើរទៅកាន់ប្រទេសម៉ាឡេស៊ី ដែលជាប្រទេសក្នុងតំបន់អាស៊ាន។តាមហ្វេសប៊ុករបស់លោក លោក សមរង្ស៊ីបានថ្លែងនៅព្រលានយន្តហោះអូស្ត្រាលីថាលោកនឹងធ្វើដំណើរវិលជុំវិញប្រទេសកម្ពុជា និងត្រៀមលក្ខណៈចូលកម្ពុជានៅក្នុងពេលឆាប់ៗនេះ។ក៏ប៉ុន្តែគេនៅមិនទាន់ដឹងច្បាស់នៅឡើយទេថា មេដឹកនាំបក្សប្រឆាំងលោក សម រង្ស៊ីនឹងធ្វើដំណើរទៅកាន់ម៉ាឡេស៊ីពិតប្រាកដឬយ៉ាងណានោះទេ ខណៈដែលសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីខែមីនាកន្លងទៅ បានព្រលយពាក្យថានាយករដ្ឋមន្ត្រីថ្មីរបស់ម៉ាឡេស៊ីលោក អាន់វ៉ា អ៊ីប្រាហ៊ីម នឹងមិនស្វាគមន៍ក្រុមលោក សម រង្ស៊ី នោះទេ។សម្តេចនាយករដ្ឋមន្ត្រី បានបង្ហើបថាមានក្រុមតំណាងរាស្ត្រម៉ាឡេស៊ីបានស្នើទៅលោកអាន់វ៉ា អ៊ីប្រាហ៊ីមដោយសុំឲ្យក្រុមរបស់លោកសមរង្ស៊ីចូលមកទឹកដីម៉ាឡេស៊ីដើម្បីធ្វើបទបង្ហាញ។ក៏ប៉ុន្តែសំណើនេះត្រូវបាននាយករដ្ឋមន្ត្រីម៉ាឡេស៊ីបដិសេធ។ សម្តេចហ៊ុន សែន បញ្ជាក់ថាប្រសិនបើនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ហ៊ានឲ្យក្រុមលោកសមរង្ស៊ីជាន់ទឹកដីម៉ាឡេស៊ីនោះនឹងធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងរដ្ឋនិងរដ្ឋដោយមើលមុខគ្នាមិនត្រង់។សូមបញ្ជាក់ថាកាលពីសប្តាហ៍មុន លោក សម រង្ស៊ី ដែលកំពុងមានទោសជាប់ខ្លួនជាច្រើន បានប្រកាសនៅក្នុងប្រទេសអូស្ត្រាលីថាលោកនឹងវិលចូលប្រទេសកម្ពុជាជាថ្មី ក្រោយស្ថានភាពនយោបាយនៅប្រទេសថៃមានការប្រែប្រួល ពោលគឺមេដឹកនាំរដ្ឋប្រហារយោធាថៃបានចាញ់ឆ្នោតយ៉ាងដំណំ នៅក្នុការបោះឆ្នោតកាលពីពាក់កណ្តាលខែឧសភាថ្មីៗនេះ។គឺជាលើកទី៣ហើយ ដែលលោក សម រង្ស៊ី រស់នៅប្រទេសបារាំង បានប្រកាសត្រឡប់ចូលមកកម្ពុជា ខណៈដែល២លើកមុនៗ លោក សម រង្ស៊ីបានបរាជ័យនិងមានភាពចម្រូងចម្រាសនយោបាយគ្នាយ៉ាងចខ្លាំងជុំវិញដំណើរវិលចូលប្រទេសនេះ។ចម្រូងចម្រាសដោយសារមានការចោទប្រកាន់ថារដ្ឋាភិបាលរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រើគ្រប់មធ្យោបាយទប់ស្កាត់និងហាមប្រទេសជិតខាងកម្ពុជាមិនឲ្យលោក សម រង្ស៊ី ឆ្លងកាត់៕RFI
Post a Comment