មន្ត្រីអង្គកា​​រ​​​សហប្រជាជា​តិ​​កោតស​រ​សើ​រកម្ពុជា​ចំ​​​​​ពោះ​ប្រតិបត្តិកា​​ររ​ក្សាសន្តិភាព​​រប​ស់អ​​ង្គការ​ស​​​​ហប្រជា​ជា​តិ

មន្ត្រីអង្គការសហប្រជាជាតិបាននិយាយនៅថ្ងៃចន្ទនេះថាការចូលរួមចំណែករបស់កម្ពុជាចំពោះប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិគឺពិតជាមានសារៈសំខាន់យ៉ាងខ្លាំង។

ទាហានមួកខៀវ។រូបភាពអ៊ីនធឺណិត

លោក Joseph Scheuer អ្នក​សម្រប​សម្រួល​អង្គការ​សហ​ប្រជាជាតិ​ប្រចាំ​កម្ពុជា​បាន​ថ្លែង​ក្នុង​សុន្ទរកថា​​ក្នុង​ទិវា​អន្តរជាតិ​នៃ​អ្នក​រក្សា​សន្តិភាព​របស់​អង្គការ​សហ​ប្រជាជាតិ​ដែល​ប្រារព្ធ​ធ្វើ​នៅ​សាលា​បណ្តុះបណ្តាល​កងកម្លាំង​រក្សា​សន្តិភាព​ពហុជាតិ​ក្នុង​ប្រទេស​កម្ពុជាបាននិយាយ​ថា៖«ខ្ញុំ​ពិត​ជា​ដឹង​គុណ​ចំពោះ​កងទព័កម្ពុជាទាំងបុរសនិងស្រ្តី​ដែល​សម្រេច​ចិត្ត​ចូល​រួម​ក្នុង​បេសកកម្មរក្សាសន្តិភាពនេះ។លោកបានបន្តថា“កងកម្លាំងរក្សាសន្តិភាព ធ្វើការក្នុងភាពជាដៃគូជាមួយរដ្ឋជាសមាជិកសង្គមស៊ីវិលនិងសហគមន៍ បានជួយលើកកម្ពស់ជីវភាពរស់នៅរបស់មនុស្សរាប់លាននាក់” ។លោកបាននិយាយថាលោកសូមកោតសរសើរ។ជាពិសេសស្ត្រីដែលចូលរួមក្នុងកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិដោយនិយាយថាស្ត្រីកាន់តែច្រើនក្នុងការរក្សាសន្តិភាពមានន័យថាការរក្សាសន្តិភាពកាន់តែមានប្រសិទ្ធភាព។លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិបានលើកឡើងថាកម្ពុជាមានមោទនភាពជាប្រទេសមួយដែលបានបញ្ជូនមួកខៀវទៅរក្សាសន្តិភាពនៅក្នុងប្រទេសដែលហែកហួរដោយសង្រ្គាមក្រោមឆ័ត្រអង្គការសហប្រជាជាតិ។លោកបានបន្ថែម “ទន្ទឹមនឹងនោះកម្ពុជាបានចូលរួមយ៉ាងសកម្មជាមួយសហគមន៍អន្តរជាតិក្នុងការដោះស្រាយបញ្ហាប្រឈមជាសាកលរួមទាំងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន ការប្រែប្រួលអាកាសធាតុ ជំងឺឆ្លង និងបញ្ហាអន្តោប្រវេសន៍ជាដើម ដើម្បីជាប្រយោជន៍ដល់សន្តិភាព សន្តិសុខ និង វិបុលភាពក្នុងតំបន់ និងពិភពលោក”។លោកទៀ បាញ់ បានថ្លែងអំណរគុណដល់ប្រជាជនកម្ពុជា ដែលបានគាំទ្រកូនៗ ឬស្វាមីភរិយាដើម្បីបម្រើក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ដោយនិយាយថា ការរួមចំណែករបស់ពួកគេគឺគួរឱ្យគោរព និងកោតសរសើរជាទីបំផុត។នៅក្នុងពិធីនោះ អ្នកចូលរួមបានដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធដល់កងកម្លាំងរក្សាសន្តិភាពកម្ពុជាសរុបចំនួន១១នាក់ដែលបានទទួលមរណៈភាពក្នុងពេលបំពេញបេសកកម្មក្នុងរយៈពេល ១៧ឆ្នាំកន្លងមក។កម្ពុជាបានបញ្ជូនកងទ័ពទៅក្រៅប្រទេសជាលើកដំបូងក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិក្នុងឆ្នាំ ២០០៦។ កម្ពុជាបានបញ្ជូនកងរក្សាសន្តិភាពសរុបចំនួន ៨.៩៥១ នាក់ ក្នុងនោះមានស្ត្រី៦៩២នាក់ទៅចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅប្រទេសស៊ូដង់ ស៊ូដង់ខាងត្បូង ឆាដ សាធារណរដ្ឋអាហ្វ្រិកកណ្តាល លីបង់ ស៊ីប ស៊ីរី ម៉ាលី និងយេម៉ែន៕ Xinhua/Khmer Times


Powered by Blogger.