នាយ​​ករដ្ឋមន្ត្រីហ៊ុន សែន​លើ​កឡើងថា​កា​រអនុវត្ដ​ន​យោ​បា​យឈ្នះ!ឈ្នះ!​ធ្វើឲ្យរបាំ​​សួយរ​​ស់​ឡើង​វិញ

 សម្តេចហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​បានលើកឡើងថា ការអនុវត្តនយោបាយឈ្នះ!ឈ្នះ! នាំមកនូវការបង្រួបបង្រួមជាតិនិង​ឯកភាព​ទឹកដីបានផ្ដល់ឱកាសគ្រប់ផ្នែករាប់ទាំងវិស័យសិល្បៈដែលក្នុងនោះមានរបាំសួយផងដែរ។ 

ការលើកឡើងរបស់សម្ដេចនាយករដ្ឋមន្រ្ដីបែបនេះ ក្នុងឱកាសអញ្ជើញ​សម្ពោធទីតាំងថ្មីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងពិធីចែកសញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈចំនួន ៨៨៨ នាក់ ស្ថិតក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។សម្តេចហ៊ុន សែន បានថ្លែងថារបាំ​សួយ​របស់បងប្អូនជនជាតិភាគតិចបើយើងធ្វើមិនទាន់ពេលសមារណកម្មនៅឆ្នាំ១៩៩៨នោះទេរបាំសួយអាចដាច់ពូជតែម្ដងគឺមិនបានមកសម្ដែងលើឆាកដូចក្នុងពេលនេះបន្ដទៀតទេ។សម្ដេចអះអាងថាកា​ដែលអនុវត្តន៍នយោបាយឈ្នះ! ឈ្នះ!នាំមកនូវការបង្រួមបង្រួមជាតិ និងឯកភាពទឹកដី បាន​ផ្ដល់នូឱកាសគ្រប់ផ្នែក រាប់ទាំងវិស័យសិល្បៈ ដែលក្នុងនោះមានរបាំសួយ ដែលស្ថិតក្នុង​ចន្លោះរវាងខេត្តកំពង់ស្ពឺ ខេត្តពោធិ៍សាត់ និងខេត្តកោះកុង។ សម្តេចនាយករដ្ឋមន្រ្ដី​បានថ្លែងបញ្ជាក់ថា៖«អីចឹងទេការអនុវត្តនយោបាយ ឈ្នះ! ឈ្នះ!នាំមកនូវការបង្រួប​បង្រួម​ជាតិនិងឯកភាពទឹកដីបានផ្ដល់ឱកាសគ្រប់ផ្នែករាប់ទាំងវិស័យសិល្បៈ​ដែលក្នុង​នោះមាន​របាំសួយដែលនៅក្នុងចន្លោះរវាងខេត្តកំពង់ស្ពឺ ពោធិ៍សាត់ និងកោះកុង អាចដាច់​ពូជ​ប្រសិន​​បើមិនមានការអនុវត្តនយោបាយ ឈ្នះ ឈ្នះ បញ្ចប់សង្គ្រាម ឯកភាពជាតិ និង​ឯកភាពទឹកដី»។សម្ដេចបានគូសបញ្ជាក់ថាសន្តិភាពគឺពិបាករកបានណាស់​កុំរង់ចាំដល់បាត់​សន្តិភាពហើយទើបរក បាត់សន្តិភាព​ទើប​យើងដឹងថា​សន្តិភាពមានតម្លៃបែបណា ហើយ​ឥឡូវនេះកុំចាំបាច់បាត់បង់សន្តិភាពហើយទើបស្រែករកសន្តិភាពនោះដូច្នេះការពារសន្តិ​ភាព​ឱ្យបាន។សម្តេចបានបន្ថែមថា៖«យើងត្រូវស្គាល់ប្រវត្តិព្រោះ​វាមានទំនាក់ទំនង​គ្នាអញ្ចឹងបានជាអ្វីៗក៏វារស់នៅក្នុងសន្តិភាពដែរ។ស៊ីហ្គេម របស់យើងក្រោមពាក្យស្លោក​កីឡារស់ក្រោម​សន្តិភាព ។ប៉ុន្តែនិយាយឱ្យពិតអ្វីៗទាំងអស់រស់នៅ​ក្រោមសន្តិភាពទាំង​អស់ បើគ្មានសន្តិភាពទេគឺយើងរង់ចាំតែរត់គេចគ្រាប់ផ្លោង។អីចឹងបានជាកុំថា ហ៊ុន សែន កាច ហ៊ុន សែន​​ កាចគឺដើម្បីការពារសន្តិភាព។ អ្នកឯងតែបួនដប់នាក់​មកចង់បំផ្លាញសន្តិភាព​គឺ​យើងមិនអាចអនុញ្ញាតនោះទេ»៕AKP

Powered by Blogger.