អ្នក​ទេ​សច​ររាប់ពា​ន់​​​នា​ក់បានជា​ប់គាំ​ង​នៅ​កោះG​uam​ដោ​យសារព្យុះទីហ្វុង​Maw​ar

អ្នកទេសចរកូរ៉េខាងត្បូងប្រហែល៣,០០០នាក់ត្រូវបានជាប់គាំងនៅលើកោះGuamរបស់សហរដ្ឋអាមេរិកខណៈដែលអាកាសយានដ្ឋានអន្តរជាតិរបស់ខ្លួនបានបន្តបិទដោយសារតែការខូចខាតដែលបណ្តាលមកពីព្យុះទីហ្វុង Mawar។កាសែតKoreaTimesបានដកស្រង់សម្តីមន្ត្រីការទូតកូរ៉េខាងត្បូងនៅកោះGuamថាចំនួនភ្ញៀវទេសចរកូរ៉េដែលរងផលប៉ះពាល់ត្រូវបានគេប៉ាន់ប្រមាណថាមានចំនួន៣,២០០នាក់ដែលភាគច្រើនស្នាក់នៅសណ្ឋាគារក្នុងស្រុក។មនុស្សទាំងនេះអាចជាប់គាំងនៅលើកោះមួយរយៈខណៈដែលមន្ត្រីក្នុងតំបន់បានព្យាករណ៍ថាជើងហោះហើរអន្តរជាតិនឹងមិនត្រូវបានបន្តរហូតដល់យ៉ាងហោចណាស់ថ្ងៃទី១ខែមិថុនា។មន្ត្រីម្នាក់នៅការិយាល័យការទូតកូរ៉េខាងត្បូងនៅរដ្ឋធានីHagatna នៃកោះ Guam បាននិយាយថា "នៅពេលដែលព្យុះបានបោកបក់មកមនុស្សគ្រប់គ្នាបានស្នាក់នៅក្នុងផ្ទះ ដូចដែលបានព្រមានដោយរដ្ឋាភិបាល។ដូច្នេះមិនមានអ្នកទេសចរណាម្នាក់រងរបួសទេ" ។ទោះជាយ៉ាងនេះក្តី មន្ត្រីរូបនេះបានចង្អុលបង្ហាញថា មានការរអាក់រអួលជាច្រើនដែលបណ្តាលមកពីការខ្វះខាតទឹកនិងអគ្គិសនីនៅសណ្ឋាគារនិងកន្លែងផ្សេងៗទៀត។ហើយថា ការបន្តជើងហោះហើរអន្តរជាតិឡើងវិញពេញលេញអាចចំណាយពេលយូរជាងនេះដោយសារអាជ្ញាធរក្នុងតំបន់ត្រូវការបង្ហូរទឹកភ្លៀងចេញពីអាកាសយានដ្ឋាននិងវាយតម្លៃសុវត្ថិភាពនៃផ្លូវចុះចត។បច្ចុប្បន្ន ព្យុះទីហ្វុង Mawar បានចាកចេញពីGuamហើយ។គេ​ព្យាករណ៍​ថា​នឹង​បន្ត​រំកិល​ទៅ​ទិស​ខាងលិច​ឆៀង​ខាងជើង​នៃ​ប្រទេស​ហ្វីលីពីននិង​កោះ​តៃវ៉ាន់​។ យោងតាមសារព័ត៌មានCNNបានឱ្យដឹងថាMawarត្រូវបានដំឡើងឋានៈទៅជាព្យុះទីហ្វុងដ៏ទំនើបដែលមានន័យថាមានកម្លាំងខ្យល់អតិបរមា២៤១ គីឡូម៉ែត្រក្នុងមួយម៉ោងនៅពេលធ្វើដំណើរលើផ្ទៃទឹក។ បម្រែបម្រួលអាកាសធាតុដែលបង្កឡើងដោយមនុស្សកំពុងរួមចំណែកដល់ការកើនឡើងនៃព្យុះខ្លាំងដូចជាMawah៕ពុតសាម៉ាត់

ព្យុះសង្ឃរាMawar បានជន់លិចកោះ Guam ។ រូបថត៖AP

Powered by Blogger.