ភ្លៀងធ្លាក់ក្នុង​​​កម្រិត​​ពីខ្សោយ​ទៅមធ្យមលា​​យឡំដោ​យផ្គររន្ទះ​និងខ្យល់ក​ន្ត្រា​ក់​សូមប្រយ័ត្ន!

 សេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសរបស់ក្រសួងធនធានទឹក និងឧតុនិយមនៅព្រឹកថ្ងៃទី២០ខែមិថុនា ឆ្នាំ២០២៣បានឲ្យដឹងថាចាប់ពីថ្ងៃទី២១-២៧ខែមិថុនាឆ្នាំ ២០២៣ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យមលាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

រូបភាពអ៊ីនធឺណិត

ក្រសួងធនធានទឹកបានបញ្ជាក់ថាក្នុងរយៈពេលមួយសប្តាហ៍ខាងមុខកម្ពុជានឹងទទួលឥទ្ធិពលពីជ្រលងនៃតំបន់សម្ពាធទាបនៅលើប្រទេសចិននិងខ្យល់មូសុងនិរតីក្នុងកម្រិតមធ្យម។អាស្រ័យដូចបានជម្រាបជូនខាងលើសូមសាធារណជនទទួលជ្រាបជាព័ត៌មាននិងបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិដែលអាចកើតមានឡើងជាយថាហេតុ ៕



Powered by Blogger.