ព្រមា​​​​នប្រើច្បាប់ប្រឆាំ​​ងអ្នកផលិត​​វី​ដេអូស្រើ​​ប​ស្រាល

 ក្រសួងវប្បធម៌កាលពីចុងសប្តាហ៍កន្លងទៅបានចេញសេចក្តីណែនាំមួយ ស្តីពីការទប់ស្កាត់ការផលិតការផ្សព្វផ្សាយឬការចែកចាយស្នាដៃវីដេអូ និងមាតិកាកម្សាន្តគ្រប់ទម្រង់ដែលមានផលប៉ះពាល់ចំពោះវប្បធម៌ ប្រពៃណីជាតិព្រមទាំងតម្លៃស្ត្រីនិងកុមារ។ 

ក្រុមអ្នកចង់ល្បី​បង្កើត​មាតិកា​រ​​រឿង​អប់រំ​បែប​អាសអាភាស​ត្រូវ​បាន​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​ហៅ​មក​អប់រំ​។​​​រូបភាព​៖​ ​ក្រសួង​វប្ប​ធ​ម៍និង​វិចិត្រ​សិល្បៈ/KhmerTimes


ការលើកឡើងរបស់ក្រសួងវប្បធម៌រួមនឹងការព្រមានផ្លូវច្បាប់ដែរនោះ បានធ្វើឡើងបន្ទាប់ពីការផលិតស្នាដៃវីដេអូនិងមាតិកាកម្សាន្តក្រៅប្រព័ន្ធ ហើយបង្ហោះតាមបណ្តាញសង្គមមួយចំនួនមិនបានគោរពទៅតាមក្រមសីលធម៌និងសេចក្តីថ្លៃថ្នូរនៃវប្បធម៌ប្រពៃណីរបស់ខ្មែរ។ក្រសួងវប្បធម៌​ និងវិចិត្រសិល្បៈបានណែនាំថាដើម្បីបញ្ជៀសបាននូវផលប៉ះពាល់ និងដើម្បីរក្សាបាននូវគុណតម្លៃសេចក្តីថ្លៃថ្នូរវប្បធម៌ ប្រពៃណីដ៏ល្អផូរផង់របស់ជាតិក្រសួងវប្បធម៌បានស្នើឲ្យអ្នកផលិតវីដេអូ អ្នកបង្កើតមាតិកាកម្សាន្តព្រមទាំងអ្នកសម្តែងក្រៅប្រព័ន្ធតាមបណ្តាញទំនាក់ទំនងសង្គមទាំងអស់បញ្ឈប់ជាបន្ទាន់នូវការផលិត ការផ្សព្វផ្សាយ ឬការចែកចាយស្នាដៃវីដេអូនិងមាតិកាកម្សាន្តដែលមានចរិកលក្ខណៈអាសអាភាសស្រើបស្រាលហិង្សាអសីលធម៌ចាប់ពីពេលចេញសេចក្តីណែនាំនេះតទៅ។ដោយសង្ឃឹមថាអ្នកផលិតវីដេអូ អ្នកបង្កើតមាតិកាកម្សាន្ត ព្រមទាំងអ្នកសម្តែងក្រៅប្រព័ន្ធនឹងទទួលបានការណែនាំនេះ  ក្រសួងវប្បធម៌ក៏បានព្រមានដែរថាក្នុងករណីដែលបុគ្គល ឬក្រុមណានៅបន្តប្រព្រឹត្តសកម្មភាពអវិជ្ជមានដូចបានរៀបរាប់ខាងលើ ក្រសួងវប្បធម៌រួមនិងស្ថាប័នពាក់ព័ន្ធនឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ទៅតាមផ្លូវច្បាប់។ជាការកត់សម្គាល់ការផលិតវីដេអូខ្លីៗជាលក្ខណៈបុគ្គល ឬជាក្រុម បានកើតឡើងព្រោងព្រាធហើយបង្ហោះតាមបណ្តាញសង្គមនានាជាពិសេសតាមហ្វេសប៊ុក និងទិកតុក ខណៈដែលស្នាដៃឯកជនទាំងអស់នេះ មានគោលដៅធ្វើឡើងដើម្បីទទួលបានកំរ៉ៃពីបណ្តាញសង្គមទាំងអស់នោះ តាមរយៈការចូលចិត្ត ចែករំលែក និងចូលមើល។ ដោយពុំមានការត្រួតពិនិត្យនិងចង់ឲ្យគណនីបណ្តាញសង្គមរបស់ខ្លួនល្បី និងទទួលបានអ្នកចូលមើលច្រើនការផលិតវីដេអូខ្លះ និងការលើកឡើងមាតិកាកម្សាន្តខ្លះត្រូវគេធ្វើឡើងស្រេចតែចិត្ត ដោយមិនខ្វល់ពីផលប៉ះពាល់នូវតម្លៃប្រពៃណី វប្បធម៌ និងក្រមសីលធម៌អ្វីទាំងអស់។ផលិតផលវីដេអូខ្លីៗទាំងនោះ មានដូចជាការប្រើពាក្យពេជន៍អសុរស ការសម្តែងដែលមានរូបភាព និងមាតិកាបោកប្រាស់ទាក់ទាញការចូលមើល ការទទួលទានបែបស្មោកគ្រោកមិនមានលក្ខណៈជាមនុស្ស ការជេរប្រទេចហែកហួរគ្នាទាំងសម្តែងនិងមិនសម្តែង រួមនឹងរូបភាពជាច្រើនទៀត។ជាទូទៅអ្នកដែលបានបំពានធ្វើឲ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរវប្បធម៌ ប្រពៃណីជាតិ តែងឃើញពេលខ្លះមានការណែនាំ អប់រំពីសំណាក់ក្រសួងវប្បធម៌ និងអាជ្ញាធរពាក់ព័ន្ធ។ក៏ប៉ុន្តែគ្រាន់តែការណែនាំ ហើយសុំទោសរួចខ្លួនត្រូវមហាជនមើលឃើញថាមិនអាចនឹងធ្វើឲ្យសកម្មភាពដ៏ខុសឆ្គងផ្នែកវប្បធម៌នានារាងចាលនោះទេ៕RFI
Powered by Blogger.