កូរ៉េខាងជើងទទួលស្គាល់ការបាញ់បង្ហោះផ្កាយរណបយោធាថា"បរាជ័យយ៉ាងធ្ងន់ធ្ងរ"
កូរ៉េខាងជើងបាននិយាយថាការបាញ់បង្ហោះផ្កាយរណបដែលបរាជ័យក្នុងពេលថ្មីៗនេះគឺជាការបរាជ័យយ៉ាងធ្ងន់ធ្ងរ។កាលពីខែមុន កូរ៉េខាងជើងបានបាញ់បង្ហោះផ្កាយរណបយោធា។ប៉ុន្តែត្រូវបរាជ័យ។
នៅថ្ងៃទី១៩ខែមិថុនា ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បាននិយាយថា ទីក្រុងព្យុងយ៉ាងបានទទួលស្គាល់ថានេះគឺជា"ការបរាជ័យយ៉ាងធ្ងន់ធ្ងរ" ។សេចក្តីថ្លែងការណ៍នេះត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំរបស់គណបក្សពលករកូរ៉េចាប់ពីថ្ងៃទី ១៦ ដល់ ១៨ ខែមិថុនា ដោយទាមទារឱ្យមានការវិភាគលើការបាញ់បង្ហោះផ្កាយរណបយោធាដែលបរាជ័យនិងការរៀបចំសម្រាប់ការបាញ់បង្ហោះមួយផ្សេងទៀតនាពេលខាងមុខ។យោងតាមរបាយការណ៍អ្នកទទួលខុសត្រូវលើការបាញ់បង្ហោះផ្កាយរណបត្រូវបាន"រិះគន់យ៉ាងខ្លាំង"។គ្រាប់មីស៊ីលកូរ៉េខាងជើងបានធ្លាក់ចូលទៅក្នុងសមុទ្រ"បន្ទាប់ពីបាត់បង់ការរុញច្រានដោយសារតែការចាប់ផ្តើមខុសប្រក្រតីនៃម៉ាស៊ីនដំណាក់កាលទី២"។ទីក្រុងព្យុងយ៉ាងក៏បានប្តេជ្ញាបន្តអភិវឌ្ឍសមត្ថភាពនុយក្លេអ៊ែររបស់ខ្លួន។កិច្ចប្រជុំថ្ងៃទី១៦-១៨ខែមិថុនា ក៏បានពិភាក្សាលើការធានានូវភាពគ្រប់គ្រាន់ស្វ័យភាពស្បៀង តាមរយៈការបង្កើនទិន្នផលកសិកម្មនិងសម្រេចបាននូវគោលដៅផលិតកម្មគ្រាប់ធញ្ញជាតិប្រចាំឆ្នាំ។កាលពីដើមឆ្នាំនេះក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូងបាននិយាយថា ស្ថានភាពស្បៀងអាហារនៅក្នុងប្រទេសកូរ៉េខាងជើង «ហាក់ដូចជាកាន់តែយ៉ាប់យ៉ឺន»។ប្រទេសនេះស្ថិតនៅក្រោមការដាក់ទណ្ឌកម្មអន្តរជាតិយ៉ាងតឹងរ៉ឹងសម្រាប់ការរក្សាអាវុធនុយក្លេអ៊ែរនិងកម្មវិធីមីស៊ីលផ្លោងរបស់ខ្លួន។ក្នុងអំឡុងពេលកិច្ចប្រជុំបក្សសមាជិកការិយាល័យនយោបាយបានសាទរចំពោះ"ការបោះជំហានដ៏សំខាន់"ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែរនិងមីស៊ីលរបស់កូរ៉េខាងជើង ហើយបានគាំទ្រគោលនយោបាយរបស់ខ្លួន"ការប្រឈមមុខដាក់គ្នា" ប្រឆាំងនឹងកូរ៉េខាងជើងជាសត្រូវ។ចាប់តាំងពីដើមឆ្នាំ២០២២មក ប្រទេសកូរ៉េខាងជើងបានធ្វើការសាកល្បងមីស៊ីលច្រើនជាង១០០ដង ដែលខ្លះទាក់ទងនឹងការអភិវឌ្ឍន៍ផ្កាយរណបចារកម្ម។នៅក្នុងការអភិវឌ្ឍន៍មួយផ្សេងទៀត KCNA បានរាយការណ៍ថា លោក Kim Yong-chol អតីតប្រធានគណៈកម្មាធិការរណសិរ្សរួបរួមនិងជាជំនួយការជិតស្និទ្ធរបស់មេដឹកនាំ Kim Jong-un ត្រូវបានតែងតាំងជាសមាជិកជំនួស។ ការិយាល័យនយោបាយនៃគណៈកម្មាធិការកណ្តាលនៃគណបក្សពលករកូរ៉េ Kim Yong-chol ទទួលបន្ទុកការចរចាសម្រាប់កិច្ចប្រជុំកំពូលអាមេរិក-កូរ៉េខាងជើងឆ្នាំ២០១៩ដោយធ្វើការជាមួយសមភាគីអាមេរិកនៅពេលនោះនិងជាអតីតរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo ៕ពុតសាម៉ាត់
លោកKim Jong-un ចូលរួមកិច្ចប្រជុំរបស់គណបក្សពលករកូរ៉េ នៅទីក្រុងព្យុងយ៉ាង។ រូបថត៖ KCNA |
Post a Comment