បើ​ទោះបីជា​​មិនរំពឹង​ថា​អា​ចចូល​រួម​ការ​​​បោះ​​ឆ្នោតភ្លើង​ទៀន​​នៅ​តែ​បន្ត​សកម្មភា​​ព​ចុះ​ជួប​​សកម្មជន​​នៅ​តាម​មូលដ្ឋា​ន​ដើម្បី​លើ​ក​​​ទឹក​ចិត្ត

 បើទោះបីជា​មិនរំពឹងថា​អាចចូលរួម​ការ​បោះ​ឆ្នោត​នៅថ្ងៃទី២៣​កក្កដា​ខាងមុខ​ ។ប៉ុន្តែ​មន្ត្រីគណបក្ស​ភ្លើង​ទៀន​នៅតែ​បន្ត​សកម្មភាព​ចុះ​ជួប​សកម្មជន​នៅតាម​មូលដ្ឋាន​ដើម្បី​លើក​ទឹក​ចិត្ត​។

កិច្ចប្រជុំរវាងថ្នាក់ដឹកនាំគណបក្សភ្លើងទៀនរាជធានីភ្នំពេញជាមួយរចនាសម្ព័ន្ធគណបក្សខណ្ឌ និងគណបក្សសង្កាត់ នៃរាជធានីភ្នំពេញ ព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ នៅទីស្នាក់ការគណបក្សរាជធានីភ្នំពេញ ក្រោមអធិបតីភាព​លោក​ រ៉ុង ឈុន​អនុប្រធាន​គណបក្សភ្លើងទៀន។រូបភាពគណបក្សភ្លើងទៀន
ការ​បញ្ជាក់​ជំហនេះ​ធ្វើ​ឡើង​ក្រោយ​ពីគណបក្សជំទាស់​នេះបានកោះប្រជុំ​គណៈកម្មាធិការអចិន្ត្រៃយ៍​របស់​ខ្លួន​កាលពី​ថ្ងៃ​សៅរ៍។លោក រ៉ុង ឈុន អនុប្រធានគណបក្សភ្លើងទៀន​ប្រាប់​វិទ្យុ​បារាំងអន្តរជាតិ ​RFI ថា​ក្រោយ​ពី​ស្តាប់​មតិ​យោបល់​ពីសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍អំពីសភាពការណ៍​នយោបាយ​បច្ចុប្បន្ន គណបក្ស​ជំទាស់​នេះនៅតែ​បន្ត​ដំណើរ​ទៅមុខ។គឺនៅតែបន្ត​សកម្មភាពចុះ ចុះ​ជួប​សកម្មជនដែល​ជាសមាជិក​ក្រុម​ប្រឹក្សា​ជាប់​ឆ្នោត ឃុំ សង្កាត់ ​នៅតាម​មូលដ្ឋាន​ដើម្បី​លើក​ទឹក​ចិត្ត​ពួកគេ។ការ​ធ្វើ​ដូច្នេះ​គឺ​ស្របពេល​សកម្មជនមួយចំនួន​ទាំងនៅថ្នាក់​ជាតិ​ និង​ថ្នាក់​ក្រោម​ជាតិ ត្រូវបាន​គណបក្ស​កាន់អំណាច​អះអាងថាបាន​បន្ត​ចុះចូលជាមួយខ្លួន​ជាបន្ត​បន្ទាប់ ខណៈ​ដែលគណបក្ស​ភ្លើងទៀន​មិន​ត្រូវបាន​អនុញ្ញាតឲ្យ​ចូលរួមបោះ​ឆ្នោត​នៅថ្ងៃទី២៣​កក្កដា​។នៅរយៈពេល​ចុងក្រោយ​នេះ អតីតសមាជិកគណបក្សភ្លើងទៀន​ដូចជា លោក គង់ រ៉ៃយ៉ា បានចុះចូលជាមួយ​គណបក្សប្រជាជនកម្ពុជា ខណៈលោក ស៊ុន ចន្ធី សមាជិកជាន់​ខ្ពស់​គណបក្សភ្លើងទៀន​បាន​សុំ​ឈប់​ពីគណបក្ស​នេះដោយ​មិនទាន់ដឹងថា​ទៅណានៅឡើយ។សមាជិកគណបក្សប្រឆាំងនេះមួយចំនួន​ត្រូវបាន​ចាប់ខ្លួនឬរងបណ្តឹង​នៅតុលាការ ហើយ​បន្ទាប់មក​ ទើបមានការ​សុំទោស និងសុំចុះចូលជាមួយបក្សកាន់អំណាចតាមការអំពាវនាវរបស់សម្តេច ហ៊ុន សែន ឲ្យ​ផ្តាច់​ខ្លួន​ចេញពីលោក សម រង្ស៊ី។ តួយ៉ាង លោក ស ឡុងដេត អតីតប្រធានប្រតិបត្តិ​រាជធានីភ្នំពេញ។សម្រាប់​លោក រ៉ុង​ ឈុន ការ​ដែលសមាជិក​មួយចំនួនចាកចេញឬទៅចុះចូលគណបក្សកាន់អំណាច​គឺសិទ្ធិ​របស់ពួកគេក្នុងការ​ធ្វើ​នយោបាយ។ ហើយគណបក្សភ្លើង​​តែងតែ​អរគុណ​ដល់​អ្នក​ទាំង​នោះ​ដែលបាន​ជួយគណបក្សភ្លើងទៀន​កន្លង​មក៕RFI
Powered by Blogger.