សម្តេចហ៊ុន សែននាយករដ្ឋមន្ត្រីបានប្រកាសថានៅឆ្នាំនេះរាជរដ្ឋាភិបាលនឹងរៀបចំព្រះរាជពិធីបុណ្យអុំទូក អកអំបុក និង សំពះព្រះខែធំនៅរាជធានីភ្នំពេញ រួមនិងពិធីបុណ្យឯករាជ្យជាតិក៏ធ្វើធំដែរ។
|
សកម្មភាពការប្រកួតអុំទូកដែលបានរៀបចំឡើង នៅទន្លេចតុមុខនាពិធីបុណ្យអុំទូកកន្លងមក។postkhmer |
ថ្លែងក្នុងពិធីសំណេះសំណាលជាមួយកម្មករកម្មការិនីនៅខេត្ពពោធិ៍សាត់នាព្រឹកថ្ងៃទី៣០ខែមិថុនាឆ្នាំ២០២៣សម្តេចហ៊ុនសែនបានប្រកាសជាសធារណៈថា៖«ខ្ញុំសូមបញ្ជាក់ទុកជាមុនថាឆ្នាំនេះនឹងត្រូវធ្វើពិធីបុណ្យអុំទូកនៅរាជធានីភ្នំពេញ ហើយបុណ្យធំៗនៅចុងឆ្នាំនេះនឹងមាន២គឺបុណ្យឯករាជ្យជាតិខួបលើកទី៧០ឆ្នាំត្រូវធំនិងបុណ្យអុំទូកធំ»។ សម្តេចហ៊ុន សែន ក៏បានលើកឡើងថាការមិនបានធ្វើពិធីបុណ្យអុំទូកឆ្នាំមុននេះដោយសារតែកម្ពុជាជាប់ធ្វើជាប្រធាននៃកិច្ចប្រជុំអាស៊ាន រហូតដល់មានអ្នកខ្លះថា រដ្ឋាភិបាលខ្វះលុយដើម្បីរៀបចំពិធីបុណ្យអុំទូក តែជាការមិនពិតទេ ដោយសារប្រមុខដឹកនាំ បណ្តាប្រទេសអាស៊ានចូលរួមប្រជុំនៅកម្ពុជា ហើយពិធីបុណ្យអុំទូក និងការប្រជុំអាស៊ានជាប់គ្នាដូច្នេះរែកមិនរួចទេ។សម្តេចនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា៖«អីញ្ចឹងឆ្នាំនេះត្រៀមទៅខ្ញុំសូមប្រកាសទៅកាន់ទូទាំងប្រទេសថាឆ្នាំហ្នឹងយើងអ៊ុំទូកធំនៅទីក្រុងភ្នំពេញ ហើយបុណ្យឯ ករាជជាតិរបស់យើងក៏ត្រូវធ្វើធំ។ អ៊ីចឹង ឆ្នាំនេះស៊ីហ្គេមក៏ធំ ប៉ារ៉ាហ្គេមក៏ធំ សង្ក្រាន្តក៏ធំ បុណ្យឯករាជ្យជាតិក៏ធំ បុណ្យអុំទូក សំពះព្រះខែ បណ្តែប្រទីបក៏ធំ»៕AKP
Post a Comment