ព្រមានពីភ្លៀងធ្លាក់លាយឡំដោយផ្គររន្ទះនិងខ្យល់កន្ត្រាក់
នៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣នេះក្រសួងធនធានទឹក និងឧតុនិយមបានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី៧ ដល់ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ នៅតាមបណ្តាខេត្តនាភាគកណ្តាលនិងភាគពាយ័ព្យអាចមានភ្លៀង ធ្លាក់លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
សូមបងប្អូនបង្កើនការប្រុង ប្រយ័ត្នឱ្យបានខ្ពស់។ក្រសួងធនធានទឹកបានឱ្យដឹងទៀតថា ព្រះរាជាណាចក្រកម្ពុជា នឹងទទួលនូវឥទ្ធិពល ពីប្រព័ន្ធសម្ពាធទាប (ITCZ) ដែលអូសបន្លាយលើប្រទេសថៃ ឡាវ និងវៀតណាម គួបផ្សំនិង ខ្យល់មូសុងនិរតីក្នុងកម្រិតពីមធ្យមទៅបង្គួរ។អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទទួលជ្រាបជាព័ត៌មាននិងបង្កើនការប្រុងប្រយ័ត្ន ចំពោះបាតុភូតធម្មជាតិដែលអាចកើតមានឡើងជាយថាហេតុ៕
Post a Comment