សម្តេច​ហ៊ុ​ន សែនព្រមា​នចំពោះអ្នកលេ​ងហ្វេសប៊ុករឿងស​ន្តិ​សុខជាតិ

សម្តេចហ៊ុន សែននាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានព្រមានដល់អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកទាំងអស់ ហាមដាច់ខាតយករឿងសន្តិ​សុខជាតិមកបង្ហោះតាមហ្វេសប៊ុក បើគ្មានបទបញ្ជានិងអនុញ្ញាតពីផ្នែកយោធា។ 

ការ​ព្រមានរបស់សម្ដេចនាយករដ្ឋមន្រ្ដីបែបនេះ ក្នុងពិធីសំណេះសំណាល​ជាមួយ​កម្មករ កម្មការិនីសរុបប្រមាណជិត ២ម៉ឺននាក់ មកពីរោងចក្រសហគ្រាសចំនួន១១ នៅក្នុងស្រុក​អង្គស្នួល ខេត្តកណ្តាល នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣។សម្ដេចហ៊ុន សែន បានគូសបញ្ជាក់ថានៅកម្ពុជាគឺជាតំបន់ឆ្លងកាត់ របស់​យន្ដហោះច្រើនណាស់ ។ដូច្នេះ រឿងសន្ដិសុខជាតិ មិនមែនជារឿងតូចតាចឡើយ។ សម្ដេច​បានថ្លែងយ៉ាងដូច្នេះថា៖«ខ្ញុំសូមផ្ដាំផ្ញើអ្នកលេងហ្វេសប៊ុកទាំងអស់ ហាម​ដាច់ខាត​យករឿងសន្ដិសុខជាតិ បង្ហោះតាមហ្វេសប៊ុក អត់អនុញ្ញាតទេ បើគ្មានបទបញ្ជា និងគ្មាន​ការ​អនុញ្ញាតពីខាងផ្នែកយោធា មិនអាចលេងសើចទេ»។ សម្ដេចបានបន្ដថា បើនៅ​តែ​មាន​ការបង្ហោះដ្រូនចូលទឹកដីកម្ពុជាបន្តទៀតរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការ​បរទេសនឹងពិចារណាក្នុងសរសេរលិ ខិតទៅកាន់អគ្គលេខាធិការអង្គការសហប្រជាជាតិដើម្បីស្នើសុំឱ្យផ្នែកណាមួយ ជួយត្រួតពិនិត្យពីបញ្ហានេះ តើជាអំពើភេរវកម្ម ឬយ៉ាងណា។សម្តេចនាយករដ្ឋមន្រ្ដីក៏បានស្នើសុំឱ្យមានការប្រុងប្រយ័ត្នចំពោះការបាញ់ច្រឡំទៅលើយន្តហោះស៊ីវិលព្រោះស្រុកខ្មែរជាតំបន់ឆ្លងកាត់យន្តហោះច្រើនណាស់។សូមជម្រាបជូនថា កាលពីយប់ថ្ងៃទី២៨ ខែ កក្កដា ២០២៣ សម្តេចហ៊ុន សែន បានចេញសារជាសំឡេងតាមតេឡេក្រាម ដោយព្រមានចំពោះព័ត៌មានក្លែងក្លាយតាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ទាក់ទងរឿងយន្តហោះគ្មានមនុស្សបើក​ជាមួយ​យន្តហោះពាណិជ្ជកម្ម ហើយសម្ដេចបញ្ជាក់ថាគិតត្រឹមម៉ោងជិត១១ យប់ថ្ងៃនេះ មិនទាន់​មានដ្រូនណាមួយហោះចូលទឹកដីកម្ពុជាឡើយ។ សម្ដេចក៏បញ្ជាក់ហាមដាច់ខាតមិ​អាចយកបញ្ហាសន្តិសុខជាតិមកបង្ហោះតាម ហ្វេសប៊ុកបានទេ។យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេស និងសហប្រតិ​បត្តិ​ការ​អន្តរជាតិនាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣បានឱ្យដឹងថា ការហោះចូលដែនអាកាសកម្ពុជារបស់​យន្តហោះគ្មានមនុស្សបើកបរ គឺការរំលោភបំពានយ៉ាងគឃ្លើន និងមិនអាចអត់ឱន​ឱ្យ​បាន មកលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា។ ក្រសួងការបរទេស រាជរដ្ឋា​ភិ​បាលកម្ពុជា បានតាមដានដោយការយកចិត្តទុកដាក់បំផុត ចំពោះហេតុការណ៍ដែល​បាន​កើតឡើងប៉ុន្មានថ្ងៃមុននេះ នៅក្នុងខេត្តដាឡាក់ (Dak Lak) ប្រទេសវៀតណាមនិងចាត់ទុក​ការវាយប្រហារដោយក្រុមប្រដាប់អាវុធខុសច្បាប់ ទៅលើស្នាក់ការប៉ូលីស នៅក្នុងឃុំ Ea Tieu និង Ea Ktur គឺជាអំពើភេរវកម្ម ដែលប៉ះពាល់ដ៏ធ្ងន់ធ្ងរដល់សន្តិសុខ និងស្ថិរភាព​របស់ប្រទេសជិតខាងជាមិត្ត៕AKP

Powered by Blogger.