នាយករដ្ឋមន្ត្រីហ៊ុន សែន៖កត្តាសំខាន់មួយសម្រាប់ការរីកចម្រើនរបស់ប្រទេសកម្ពុជាគឺកំណែទម្រង់
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃអង្គារបានសង្កត់ធ្ងន់ថា កត្តាសំខាន់មួយសម្រាប់ការរីកចម្រើនរបស់ប្រទេសកម្ពុជាគឺកំណែទម្រង់។
ថ្លែងក្នុងពិធីសម្ពោធអគារថ្មីចំនួន២និងពិធីប្រគល់សញ្ញាបត្រដល់និស្សិតនៃរាជបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជាប្រមាណ២០០០នាក់ សម្តេចហ៊ុន សែន មានប្រសាសន៍ថាកម្ពុជាបានកំណត់អាទិភាពកំណែទម្រង់ ដែលជាផ្លូវត្រឹមត្រូវសម្រាប់ប្រទេសឆ្ពោះទៅមុខ។សម្តេចបានគូសបញ្ជាក់យ៉ាងថា«ឥឡូវនេះអ្វីដែលខ្ញុំអាចនិយាយបាននោះគឺថាជាមួយនឹងកំណែទម្រង់ យើងមានឱកាស ៩៩ ភាគរយក្នុងការរស់នៅ ផ្ទុយទៅវិញ បើគ្មានកំណែទម្រង់ គឺថា ៩៩ ភាគរយយើងនឹងស្លាប់»។សម្តេចនាយករដ្ឋមន្ត្រីបានបន្ថែមថា កម្ពុជាត្រូវបន្តកម្មវិធីកំណែទម្រង់ និងពង្រឹងបន្ថែមទៀត ដូច្នេះវិស័យយុត្តិធម៌ក៏ដូចគ្នាដែរ។ប្រទេសកម្ពុជាបានប្តេជ្ញាបន្តធ្វើកំណែទម្រង់លើវិស័យផ្សេងៗចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៨០ មក៕AKP/Khmer Times
Post a Comment