អគ្គលេខាធិការអង្គការណាតូលោក Jens Stoltenberg បានប្រកាសថា លោកនឹងកោះប្រជុំបន្ទាន់មួយនៅប៉ុន្មានថ្ងៃខាងមុខនេះ ដើម្បីពិភាក្សាអំពីការទទួលយកប្រទេសស៊ុយអែតទៅក្នុងសម្ព័ន្ធភាព។
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEinuE6ElKNLP76dV7VOq9TgGYFrMHF-7ikUW-hu7K3y1HdURz4oUlv6pnNK9yFaKQvgN5KDL0kwOv7hXFxOFG6G2HUxD_WZV6LWNeIbMFyPgY4_BKBZKs8MDRD8teGeDuBNKDzZut1hmzxCuci7Ieg9AB_ndy42n5dT6R45D1BemFu0oBgnqu_I-Mcl-YP3/w640-h426/nato-729ap.jpg) |
អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg ។AP |
អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បាននិយាយកាលពីថ្ងៃទី២៦ខែមិថុនាថាលោកបាននិយាយជាមួយប្រធានាធិបតីទួរគី Recep Tayyip Erdogan ក៏ដូចជាមន្ត្រីជាន់ខ្ពស់នៃប្រទេសស៊ុយអែតនិងប្រទេសជិតខាងហ្វាំងឡង់ អំពីការចូលប្រទេសស៊ុយអែតទៅក្នុងអង្គការណាតូ។"យើងបានយល់ព្រមរៀបចំកិច្ចប្រជុំកម្រិតខ្ពស់នៅទីក្រុងប្រ៊ុចសែល មុនពេលកិច្ចប្រជុំកំពូល (ណាតូ) នៅរដ្ឋធានីវីលនីសនៃប្រទេសលីទុយអានី ដែលចាប់ផ្តើមនៅថ្ងៃទី១១ខែកក្កដា។ គោលបំណងនៃកិច្ចប្រជុំគឺធ្វើឱ្យមានវឌ្ឍនភាពក្នុងការបញ្ចប់ការចូលជាសមាជិកណាតូរបស់ប្រទេសស៊ុយអែត។ លោក Stoltenberg បាននិយាយ។លោក Stoltenberg មិនបានបញ្ជាក់ពីពេលវេលានៃកិច្ចប្រជុំនេះទេ ។ប៉ុន្តែបាននិយាយថា នឹងមានការចូលរួមពីរដ្ឋមន្ត្រីការបរទេស មេដឹកនាំចារកម្មនិងទីប្រឹក្សាសន្តិសុខជាតិ។ប្រទេសស៊ុយអែត និងហ្វាំងឡង់បានដាក់ពាក្យរួមគ្នាដើម្បីចូលរួមជាមួយអង្គការណាតូកាលពីឆ្នាំមុនបន្ទាប់ពីប្រទេសរុស្ស៊ីបានចាប់ផ្តើមយុទ្ធនាការយោធាក្នុងប្រទេសអ៊ុយក្រែន។ប៉ុន្តែពាក្យសុំរបស់ពួកគេចាំបាច់ត្រូវមានការយល់ព្រមពីប្រទេសសមាជិកណាតូទាំង៣០។ រហូតមកដល់ពេលនេះ ហ្វាំងឡង់ត្រូវបានអនុម័តឱ្យចូលជាសមាជិកណាតូ ខណៈស៊ុយអែតកំពុងរង់ចាំ។ប្រធានាធិបតីតួកគីបាននិយាយថាលោកនឹងមិនគាំទ្រការចូលរបស់ស៊ុយអែតចូលទៅក្នុងអង្គការណាតូបន្ទាប់ពីមានការតវ៉ានៅទីក្រុង Stockholm ដែលរៀបចំដោយក្រុមប្រឆាំងមូស្លីមនិងក្រុមគាំទ្រឃឺដ។ហុងគ្រីក៏បានពន្យារពេលទទួលយកការចូលជាសមាជិករបស់ស៊ុយអែតក្នុងអង្គការណាតូ។ប៉ុន្តែមិនទាន់បានប្រកាសពីមូលហេតុនោះទេ។មន្ត្រីអង្គការណាតូសង្ឃឹមថាបន្ទាប់ពីតួកគីទទួលយកការចូលរបស់ស៊ុយអែតទៅក្នុងប្លុក ហុងគ្រីនឹងធ្វើដូចគ្នា៕ប្រភពAP
Post a Comment