រថយន្តមួយគ្រឿងបើកបុកនិងក្រឡាប់ផ្ងារជើងបណ្តាលឲ្យបុរស២នាក់ស្លាប់ និងមានអ្នករបួសជាច្រើននាក់នៅវេលាម៉ោង២៣និង៣០នាទីម្សិលមិញ។
|
រូបថត៖ iStock/Khmer Times |
លោកវរសេនីយ៍ទោ Worachai Sukying ប្រចាំប៉ុស្តិ៍នគរបាល Klong Luang ក្នុងខេត្ត Pathum Thani ទទួលបានដំណឹងអំពីកន្លែងកើតហេតុដែលមានជនរងគ្រោះជាពលករខ្មែរចំណាកស្រុក។សមត្ថកិច្ចបានប្រទះឃើញរថយន្ត Mitsubishi ពណ៌ទឹកប្រាក់ ក្រឡាប់ផ្ងារជើងឡើងលើ ដោយរងការខូចខាតយ៉ាងដំណំ។ បំណែកឡាន និងរបស់របរផ្ទាល់ខ្លួនត្រូវបានធ្លាក់រាយប៉ាយនៅជុំវិញរថយន្ត ហើយមានអ្នករងរបួសជាច្រើននាក់ដោយក្នុងនោះមានបុរស៦នាក់ និងស្ត្រី ២នាក់ផងដែរ។បុរស២នាក់ដែលបានស្លាប់នៅកន្លែងកើតហេតុដែរគឺជាជនជាតិខ្មែរ ។ រថយន្តដឹកទំនិញបានរេចង្កូតធ្លាក់ផ្លូវបានក្រឡាប់ផ្ងារជើង និងបណ្តាលឲ្យអ្នករួមដំណើរទាំង៨នាក់ដែលជិះពីក្រោយរថយន្តបានខ្ទាតចេញ។ក្រុមអ្នកជួយសង្គ្រោះមកពីមូលនិធិ Ruam Katanyu បានជួយ និងដឹកអ្នករបួសភ្លាមៗទៅកាន់មន្ទីរពេទ្យ Thammasat University និងកន្លែងសង្រ្គោះនៅជិតផ្សេងទៀតៗ ដោយឡែក អ្នកបើកបរជាបុរសជនជាតិខ្មែរត្រូវបានគេដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ Sam Khok។នឹងមានការស៊ើបសួរបន្ថែម រួមទាំងការធ្វើកោសល្យវិច័យដើម្បីកំណត់ពីមូលហេតុនៃគ្រោះថ្នាក់ និងចាត់ការទៅតាមផ្លូវច្បាប់ចំណែកយករថយន្តដែលរងការខូចខាតក៏បានយកចេញពីកន្លែងកើតហេតុផងដែរ។សាកសពត្រូវបានប្រគល់ទៅឱ្យមូលនិធិ Ruam Katanyu ដើម្បីយកទៅធ្វើកោសល្យវិច្ច័យនៅមន្ទីរពេទ្យសាកលវិទ្យាល័យ Thammasat។ ក្រុមគ្រួសារសពនឹងត្រូវបានជូនដំណឹងដើម្បីយកសពមកគោរពវិញ្ញាណក្ខន្ធជាលើកចុងក្រោយ។ The thiager/Khmer Times
Post a Comment