ឯក​ឧត្តមស សុ​ខា៖តាមរ​យៈ​ន​យោ​បា​យឈ្នះ!​ឈ្នះ!​​បានប្រែក្លាយ​តំ​​​ប​ន់ព្រំដែន​ទៅ​​​ជា​​ព្រំដែនមិត្តភា​ព​-​​សន្តិភាព មិត្តភា​​ព-​សហប្រ​តិបត្តិកា​រនិងកា​រ​អភិវឌ្ឍ

បាត់ដំបង៖ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា៖តាមរយៈនយោបាយឈ្នះ!ឈ្នះ!រាជរដ្ឋាភិបាលកម្ពុជាបានប្រែក្លាយតំបន់អតីតសមរភូមិទាំងអស់ឲ្យទៅជាតំបន់អភិវឌ្ឍន៍ ប្រែក្លាយតំបន់ព្រំដែនជាមួយប្រទេសជិតខាងទាំងអស់ ឲ្យទៅជាព្រំដែនមិត្តភាព-សន្តិភាព មិត្តភាព-សហប្រតិបត្តិការ និងការអភិវឌ្ឍ។

ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា៖តាមរយៈនយោបាយឈ្នះ!ឈ្នះ!រាជរដ្ឋាភិបាលកម្ពុជាបានប្រែក្លាយតំបន់អតីតសមរភូមិទាំងអស់ឲ្យទៅជាតំបន់អភិវឌ្ឍន៍ ។រូបភាព៖សាន់ ផានិត
ឯកឧត្តម ស សុខា ថ្លែងបែបនេះក្នុងឱកាសជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង និងខេត្តព្រៃវែង និងវត្តមានដ៏ខ្ពង់ខ្ពស់លោកជំទាវ ញ៉ែម សាខន ស ខេង តំណាងក្រុមអ្នកម្តាយមនុស្សធម៌ អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងប្រគល់អំណោយដ៏ថ្លៃថ្លារបស់សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ជូនដល់បងប្អូនប្រជាពលរដ្ឋដែលជួបការលំបាកផ្នែកជីវភាព ចំនួន ២០០គ្រួសារ ក្នុងស្រុកកំរៀង នៅរសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣។ឯកឧត្តម ស សុខា ថ្លែងបន្តថា ជាក់ស្តែងនៅស្រុកកំរៀង ខេត្តបាត់ដំបង ពីតំបន់ជម្លោះប្រដាប់អាវុធ អស្ថិរភាព មកជាតំបន់មានសុខសន្តិភាពសេរីភាពនិងការអភិវឌ្ឍរីកចម្រើនជាមួយនឹងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ខ្វាត់ខ្វែង។ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តម ស សុខា បានគូសបញ្ជាក់ថា នៅខេត្តបាត់ដំបងនេះ អត្រាជនរងគ្រោះបាត់បង់ជីវិតដោយគ្រាប់មីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ នៃសំណល់ជាតិផ្ទុះពីសង្គ្រាម មានចំនួនសរុបជាង ១ម៉ឺន ៥ពាន់នាក់ បើគិតជាអត្រាគ្រោះថ្នាក់ទូទាំងប្រទេស ស្មើនឹង ២៤-២៥% បើសិនគិតចាប់ពីឆ្នាំ១៩៧៩ រហូតដល់ឆ្នាំ២០២២។ ឯកឧត្តម ស សុខា ក៏បានគូសបញ្ជាក់ដែរថា ក្រោយសង្គ្រាមបញ្ចប់និងរហូតមកដល់បច្ចុប្បន្ននេះ ក៏ស្រុកកំរៀង ក៏ដូចជាតំបន់មួយចំនួនទៀតនៅទូទាំងប្រទេស នៅតែប្រឈមនឹងគ្រោះថ្នាក់ ដោយសារគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅឡើយ បើទោះបីជាកន្លងមករាជរដ្ឋាភិបាល តាមរយៈអាជ្ញាធរមីនរួមនឹងអង្គការក្រៅរដ្ឋាភិបាលដែលធ្វើការពាក់ព័ន្ធនឹងវិស័យមីន បានខិតខំបោសសម្អាតនិងកម្ទេចចោលក្តី។ យ៉ាងណាក៏ដោយ ក៏កិច្ចខិតខំប្រឹងប្រែងរបស់ស្ថាប័នពាក់ព័ន្ធនាពេលកន្លងមក បានចូលរួមចំណែករំដោះផ្ទៃដីសម្រាប់កសិកម្ម បានរាប់ពាន់ហិកតាជូនប្រជាប្រជាពលរដ្ឋធ្វើស្រែចម្ការ ក៏ដូចជាដាំដំណាំរួមផ្សំផ្សេងៗ។ ឯកឧត្តម ស សុខា មានជំនឿជឿជាក់ថា យើងទាំងអស់គ្នារំពឹងថា គ្រោះថ្នាក់ដែលបង្កឡើងដោយសារគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ នឹងលែងជាបញ្ហាចោទទៀតហើយសម្រាប់កម្ពុជា ព្រោះរាជរដ្ឋាភិបាល បានកំណត់យកឆ្នាំ២០២៥ ជាឆ្នាំគ្មានគ្រាប់មីន តាមរយៈការបន្តអនុវត្ត “យន្តការភូមិអស់មីន”៕សេង បូលីន


















Powered by Blogger.