អតីត​សមា​ជិ​ក​គណប​ក្ស​សង្គ្រោះ​​ជាតិ​​ស្នើ​នា​យ​ករដ្ឋមន្ត្រី​ជួយ​​អ​ន្តរាគ​មន៍​លើក​លែងទោស​

លោក​អ៊ូ​ ​ច័ន្ទ​ឫទ្ធិ​​អតីត​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ធ្វើ​លិខិត​ស្នើ​សម្តេចនាយក​រដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​ជួយ​ធ្វើ​កិច្ច​អន្តរាគមន៍​ ​ដើម្បី​ឱ្យ​មាន​ការលើកលែង​ទោស​និង​ទម្លាក់​ចោល​រាល់​បទចោទប្រកាន់​ទាំងអស់​ដល់​រូប​លោក​។​​ក្នុង​លិខិត​ស្នើ​អន្តរាគមន៍​ធ្វើ​នៅ​សហរដ្ឋ​អាមេរិក​នៅ​ថ្ងៃ​ទី​៣​១​ ​ខែ​ឧសភា​ ​ដែល​មាន​ហត្ថលេខា​ដោយ​លោក​ ​អ៊ូ​ ​ច័ន្ទ​ឫទ្ធិ​ ​បាន​សរសេរ​ថា​ ​លោក​ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ធ្វើ​ការ​ចោទ​ប្រកាន់​ ​និង​ផ្ដន្ទាទោស​ពាក់ព័ន្ធ​នឹង​បទចោទ​ប្រកាន់​មួយ​ចំនួន​។​​លោក​ថា​ ​ក្នុង​ន័យ​នេះ​លោក​បាន​សម្រេច​ចិត្ត​ផ្ដាច់​ខ្លួន​និង​ឈប់​ធ្វើសកម្មភាព​នយោបាយ​នៅ​ខាង​ក្រៅប្រទេស​ជាមួយ​លោក​ ​សម​ ​រ​ង្ស៊ី ​និង​ក្រុម​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ទៀត​ហើយ​ ​ដោយសារ​អស់​ជំនឿ​ទៅលើ​គោល​នយោបាយ​បរទេស​និយម​ ​ដែល​មិន​អាច​ឈាន​ទៅ​រក​ការ​បង្រួបបង្រួម​ ​និង​ផ្សះផ្សា​រ​ជាតិ​បាន​។​​លោក​បាន​ស្នើ​សម្តេច​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​ជួយ​ធ្វើ​កិច្ច​អន្តរាគមន៍​ទៅ​ព្រះមហាក្សត្រ​ដើម្បី​ឱ្យ​មាន​ការលើកលែង​ទោស​និង​ទម្លាក់​ចោល​រាល់​បទចោទប្រកាន់​ទាំង​អស់​ដើម្បី​រូប​លោក​​​មាន​សេរីភាព​ដែល​អាច​វិលត្រឡប់​ចូល​ក្នុង​ប្រទេស​កម្ពុជា​វិញ​។​​ជុំវិញ​ករណី​នេះ​ ​លោក​ ​ខៀវ​ ​សុភ័គ​ ​អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​ ​បាន​ប្រាប់​ថា​ ​សំណើ​របស់​លោក​ ​អ៊ូ​ ​ច័ន្ទ​ឫទ្ធិ​ ​ដែល​បាន​ស្នើ​សម្តេច​នាយក​រដ្ឋមន្ត្រី​ជួយ​ធ្វើ​កិច្ច​អន្តរាគមន៍​ដើម្បី​ឱ្យ​មាន​ការលើកលែង​ទោស​នោះ​​គឺ​លោក​មិន​ទាន់​ដឹង​ថា​មាន​វឌ្ឍនភាព​យ៉ាង​ណា​នៅ​ឡើយ​ទេ​។​លោក​បាន​និយាយ​យ៉ាង​ខ្លី​ថា​៖​​«​ខ្ញុំ​កំពុង​រង់ចាំ​មើល​ករណី​នេះ​ដែរ​»​។​សម្តេច​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​ធ្លាប់​បាន​និយាយ​ក្នុង​វេទិ​ការសាធារណៈ​ថា​ ​សម្តេច​បើក​ទ្វារ​ស្វាគមន៍​និង​ទទួល​យក​សកម្មជន​និង​មន្ត្រី​គណបក្ស​ប្រឆាំង​ចូលរួម​ជីវភាព​ជាមួយ​នឹង​គណបក្សប្រជាជន​កម្ពុជា​ក្នុង​ករណី​ពួក​គេ​ផ្ដាច់​ខ្លួន​ចេញ​គណបក្ស​ប្រឆាំង​នឹង​រដ្ឋាភិបាល​។​សម្តេចបាន​បញ្ជាក់​ថា​ ​បុគ្គល​តែ​ម្នាក់​គត់​ដែល​សម្តេចមិន​ទទួល​យក​ ​គឺ​លោក​ ​សម​ ​រ​ង្ស៊ី ​ដែល​មេដឹកនាំ​គណបក្ស​ប្រឆាំង​ដែល​កំពុង​រស់នៅ​បរទេស​។​លោក​ឡាំ​ ​សុជាតិ​ ​នាយក​ប្រតិបត្តិ​វិទ្យាស្ថាន​តស៊ូ​មតិ​និង​គោល​នយោបាយ​ ​បាន​និយាយ​ថា​ ​ជា​ធម្មតា​នៅ​មុន​ពេល​ ​ការ​បោះឆ្នោត​ចូល​មក​ដល់​ ​គឺ​តែង​តែ​មាន​សកម្មជន​គណបក្ស​មួយ​ចុះ​ចូល​ក្នុង​គណបក្ស​មួយ​ផ្សេង​ទៀត​ ​ដែល​ការ​ចុះ​ចូល​នោះ​គឺជា​កម្មសិទ្ធិ​របស់​បុគ្គល​ម្នាក់ៗ​ ​ហើយក៏​ជា​ការ​បង្ហាញ​ប្រាប់​​ថា​ ​ពួកគេ​មាន​សិទ្ធិ​សេរីភាព​ក្នុង​ការ​ចុះ​ចូល​គណបក្ស​នយោបាយ​ណាមួយ​ក៏បាន​។​លោក​បន្ត​ថា​ ​ការ​ចាកចេញ​ពី​គណបក្ស​នយោបាយ​មួយ​ ​ហើយ​ចុះចូល​នឹង​គណបក្ស​នយោបាយ​មួយផ្សេងទៀត​ ​ដោយ​ពួក​គេ​យល់​ឃើញ​ពី​តម្លៃ​សម្រាប់​ការ​បម្រើ​ប្រទេសជាតិ​តាម​ចំណេះ​និង​ជំនាញ​របស់​ពួក​គេ​។​លោក​ថា​ ​ជា​ធម្មតា​គណបក្ស​នយោបាយ​ក្នុង​រដូវ​បោះឆ្នោត​តែងតែ​មាន​យុទ្ធសាស្ត្រ​ប្រកួត​ប្រជែង​ ​ហើយ​មធ្យោបាយ​ទៀត​សោត​ត្រូវតែ​មាន​ភាព​ទាក់ទាញ​ ​ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​ជឿជាក់​ ​ក៏ដូចជា​សកម្មជន​បក្ស​នយោបាយ​ដទៃ​ចូលរួម​ជា​កម្លាំង​កាន់​តែ​ខ្លាំង​។​លោក​​មាន​ប្រសាសន៍​ថា​៖​ ​«​លក្ខណៈ​បែប​នេះ​ជា​វិធីសាស្ត្រ​របស់​គណបក្ស​នយោបាយ​ណា​ក៏​អាច​ធ្វើ​បាន​ដែរ​ ​ប្រសិនបើ​គណបក្ស​នយោបាយ​នោះ​មានលទ្ធភាព។​ប៉ុន្តែ​អ្វី​ដែល​សំខាន់​នោះ​ ​គឺ​មិន​បង្ខិតបង្ខំ​»​។​​លោក​បញ្ជាក់​ថា​៖​ ​«​គ្មានអ្វី​ដែល​ចម្លែក​ទេ​ដែល​សកម្មជន​គណបក្ស​នយោបាយ​ផ្សេងៗ​ព្រោះ​គណបក្សប្រជាជន​កម្ពុជា​មាន​ធនធាន​គ្រប់គ្រាន់​ ​ហើយ​ជា​គណបក្ស​កាន់​អំណាច​ជាច្រើន​ឆ្នាំ​មក​ហើយ​។​ ​ដូច្នេះ​គណបក្ស​នេះ​មានលទ្ធភាព​ច្រើន​ជាង​បក្ស​នយោបាយ​ផ្សេងៗ​ជា​រឿង​ធម្មតា​។​​នេះ​ជា​អ្វី​ដែល​យើង​មើលឃើញ​ទាំងអស់គ្នា​»៕Khmer Times

លោក អ៊ូ ច័ន្ទឫទ្ធិថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​នា​ទីស្នាក់ការ​គណបក្ស​នា​សង្កាត់​ចាក់អង្រែលើនៅ​ថ្ងៃ​ទី​៩ កញ្ញា ឆ្នាំ​២០១៦។RFA

Powered by Blogger.