នាយ​​ក​រដ្ឋមន្ត្រីឱ្យ​ប្រយ័ត្នអេ​ដស៍

 សម្តេចហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋក៏ដូចជាកម្មករកម្មការិនីទាំងអស់ បង្ការនិងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺអេដស៍ ខណៈអ្នកឆ្លងជំងឺអេដស៍ថ្មី មាននិន្នាការកើនឡើងរហូត ដល់ ១៤០០ករណី ក្នុងឆ្នាំ២០២២នោះ។

ក្នុងពិធីបន្តជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ចំនួន ១៩ ០០៤ នាក់មកពីរោងចក្រ សហគ្រាចំនួន១៣ នៅរាជធានីភ្នំពេញនិង ខេត្តកណ្ដាលនាព្រឹកថ្ងៃទី២៤ខែមិថុនា ឆ្នាំ២០២៣ នៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ សម្ដេច ហ៊ុន សែន មានប្រសាសន៍ដោយសម្ដែងនូវវការព្រួយបារម្ភ  ដែលជំងឺអេដស៏ មាននិន្នាការ ការកើនឡើងប្រមាណ ៣០០ករណី នៅឆ្នាំ២០២២។ សម្តេចហ៊ុន សែន បានលើកឡើងថា ជំងឺអេដស៍នៅកម្ពុជា មិនទាន់អស់នៅឡើយទេ។ មូលហេតុនៃការឆ្លងជំងឺអេដស៍មានការកើនឡើងនេះ តាមរយៈការស្រាវជ្រាវ ដោយសារតែ មនុស្សស្រឡាញ់ភេទដូចគ្នា ជាពិសេសបុរសស្រឡាញ់បុរស។ត្រង់ចំណុចនេះសម្តេចហ៊ុន សែន បានបញ្ជាក់ថា៖ «កម្ពុជា មិនធ្វើច្បាប់ឱ្យរៀបអាពាហ៍ពិពាហ៍ អ្នកស្រឡាញ់ភេទដូចគ្នានោះទេ។ប៉ុន្តែក៏មិនហាមឃាត់ការស្រឡាញ់ភេទដូចគ្នានោះដែរ។ សម្តេចនាយករដ្ឋមន្រ្តីអះអាងថា ករណីនេះ ប្រទេសយើង ឱ្យសិទ្ធិស្របច្បាប់ ក៏មិនឱ្យរារាំង ក៏មិនរារាំង តែត្រូវចេះការពារ ដាច់ខាត កុំឱ្យឆ្លងជំងឺអេសដ៍»។ សម្ដេច ថ្លែងទៀតថា ក្នុងស្ថានភាពបែបនេះមានតែការអំពាវនាវ ដោយកុំភ្លេចថា ដីកម្ពុជាមិនទាន់អស់មេរោគអេដស៍ទេ។ដូច្នេះទាំងអស់គ្នាកុំភ្លេចឱ្យសោះ មិនថាស្ត្រីឬបុរសទេ។ប្រសិនបើមិនទុកចិត្តប្រើវិធីការពារ(ស្រោមអនាម័យ)។សម្ដេចហ៊ុនសែនក៏បានអំពាវនាវសូមកុំរើសអើងចំពោះអ្នកមានផ្ទុកមេរោគអេដស៏សហគ្រាស រោងចក្រ ស្ថាប័នរដ្ឋ សូមកុំរើសអើង។ ប្រសិនបើសង្ស័យថាផ្ទុកមេរោគអេដស៏ប្រញាប់ទៅរកសេវាធ្វើតេស្តដោយឥតគិតថ្លៃ។  តាមការឱ្យដឹងពីសម្តេចតេជោ នាយករដ្ឋមន្ត្រីថា  ឆ្នាំ២០២២ តួលេខចំនួនអ្នកផ្ទុកមេរោគអេដស៏មានប្រមាណ ១ ៤០០ ករណី ក្នុងនោះមានការកើនឡើង ៣០០ករណី៕AKP


Powered by Blogger.