ហ្វីលីពីនមានរដ្ឋមន្ត្រីការពារជាតិថ្មី
ប្រធានាធិបតី Ferdinand Marcos Jr បានតែងតាំងលោក Gilberto Teodoroជារដ្ឋមន្ត្រីការពារជាតិដែលជាមុខតំណែងដែលលោកកាន់កាប់ក្រោមអតីតប្រធានាធិបតីArroyo។
លោក Teodoro ក្នុងឆ្នាំ២០១៦ ។ រូបថត៖ Rapplerការសម្រេចចិត្តតែងតាំងនេះត្រូវបានប្រកាសដោយវិមានប្រធានាធិបតីហ្វីលីពីននៅថ្ងៃនេះបន្ទាប់ពីកិច្ចប្រជុំរវាងប្រធានាធិបតី Ferdinand Marcos Jr និងថ្នាក់ដឹកនាំនៃក្រសួងការពារជាតិ។ GilbertoTeodoroនឹងចូលកាន់តំណែងជារដ្ឋមន្ត្រីការពារជាតិជំនួសរដ្ឋមន្ត្រីស្តីទី Carlito Galvez។លោក Gilberto Teodoro អាយុ៥៨ ឆ្នាំ ជាអតីតសមាជិកសភា និងធ្លាប់ជារដ្ឋមន្ត្រីការពារជាតិហ្វីលីពីនពីឆ្នាំ២០០៧-២០០៩ក្រោមការដឹកនាំរបស់ប្រធានាធិបតី Gloria Macapagal-Arroyo ។លោកគឺជាមេធាវីអ្នកនយោបាយនិងអ្នកជំនួញដែលមិនធ្លាប់បម្រើការក្នុងជួរកងទ័ពហ្វីលីពីន។តំណែងរដ្ឋមន្ត្រីការពារជាតិហ្វីលីពីននៅទំនេរជិតមួយឆ្នាំ ចាប់តាំងពីលោក Marcos ត្រូវបានជាប់ឆ្នោតជាប្រធានាធិបតីក្នុងខែមិថុនា ឆ្នាំ២០២២។ ដឹកនាំក្រសួងការពារជាតិហ្វីលីពីនក្នុងអំឡុងពេលនេះមានរដ្ឋមន្ត្រីស្តីទីអតីតមេទ័ពទាំងអស់។ប្រធានាធិបតី Marcos បានព្យាយាមពង្រឹងទំនាក់ទំនងដ៏កក់ក្តៅជាមួយទាំងសហរដ្ឋអាមេរិក និងចិនដែលកំពុងប្រកួតប្រជែងដណ្តើមឥទ្ធិពលនៅក្នុងឥណ្ឌូប៉ាស៊ីហ្វិក។អ្នកជំនាញបាននិយាយថាសហរដ្ឋអាមេរិកមើលឃើញថាប្រទេសហ្វីលីពីនជាទីតាំងដ៏មានសក្តានុពលមួយសម្រាប់ដាក់ពង្រាយប្រព័ន្ធមីស៊ីល គ្រាប់រ៉ុក្កែតនិងកាំភ្លើងធំដើម្បីដោះស្រាយជាមួយនឹងឧប្បត្តិហេតុនៅក្នុងតំបន់។ ទោះបីជាយ៉ាងណាក៏ដោយ លោក Marcos បាននិយាយថា ប្រទេសចិនបានយល់ព្រមពិភាក្សាអំពីសិទ្ធិនេសាទនៅសមុទ្រចិនខាងត្បូង ហើយថាលោកនឹងមិនអនុញ្ញាតឱ្យហ្វីលីពីនក្លាយជាប្រភពនៃសកម្មភាពយោធាណាមួយឡើយ។វ៉ាស៊ីនតោន និងម៉ានីល កាលពីដើមឆ្នាំនេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដើម្បីអនុញ្ញាតឱ្យទាហានអាមេរិកចូលទៅកាន់មូលដ្ឋានយោធាចំនួន៤បន្ថែមទៀតនៅក្នុងប្រទេសហ្វីលីពីន។ ចិនបានរិះគន់ចំណាត់ការនេះ«បង្កើនភាពតានតឹងផ្នែកយោធានិងបង្កគ្រោះថ្នាក់ដល់សន្តិភាពនិងស្ថិរភាពក្នុងតំបន់»៕ប្រភពReuters
Post a Comment