នាយ​​ក​​រដ្ឋមន្ត្រីហ៊ុន សែនរំពឹ​ងថារាជរដ្ឋាភិ​បាល​កម្ពុជា​អាណត្តិ​ទី​៧នឹង​​​ត្រូវ​បង្កើត​ឡើង​នៅ​​ចុងខែ​​សីហា

 សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន រំពឹងថារាជរដ្ឋាភិបាល​កម្ពុជា​អាណត្តិ​ទី​៧ នឹង​ត្រូវ​បង្កើត​ឡើង​នៅ​ចុងខែ​សីហាបន្ទាប់ពី​ការបោះឆ្នោត​ជាតិ​នីតិកាល​ទី​៧ នៅ​ថ្ងៃទី​២៣ ខែកក្កដា​។

សម្តេចនាយករដ្ឋមន្ត្រី​បាន​ថ្លែងពី​ការ​រំពឹង​ទុកនេះ ​ក្នុងឱកាស​ជួប​សំណេះសំណាល​ជាមួយ​កម្មករនិង​និយោជិត​ប្រមាណ ១៨ ០០០ នាក់​នៅ​ខេត្ត​កំពង់ឆ្នាំងកាល​ពី​ថ្ងៃ​ព្រហស្បតិ៍។សម្តេចហ៊ុន សែន មានប្រសាសន៍ថា ប្រសិនបើគ្មានអ្វីប្រែប្រួល និង/ឬអ្វីៗដំណើរការទៅដោយរលូន ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នឹងកោះប្រជុំពេញអង្គលើកទី១ នីតិកាលទី៧ នៃរដ្ឋសភា នៅថ្ងៃទី៣០ ខែសីហា ហើយរាជរដ្ឋាភិបាលកម្ពុជាថ្មី នឹងត្រូវបានបង្កើត​ឡើង​នៅ​ថ្ងៃ​ទី៣១ ខែ​សីហា។សម្តេចនាយករដ្ឋមន្ត្រីក៏បានឆ្លៀតឱកាសអំពាវនាវដល់ប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតទាំងអស់ឱ្យចូលរួមអនុវត្តសិទ្ធិជ្រើសរើសគណបក្សនយោបាយរបស់ខ្លួនដើម្បីចូលរួមអភិវឌ្ឍន៍ជាតិនិងការរីកចម្រើនបន្ថែមទៀត។គណបក្សនយោបាយចំនួន១៨ ត្រូវបាន គ.ជ.ប យល់ព្រមឲ្យចូលរួមប្រកួតប្រជែងនយោបាយ។ គណបក្សទាំងនោះរួមមានគណបក្សប្រជាជនកម្ពុជាដែលកាន់អំណាច គណបក្សយុវជនកម្ពុជា គណបក្សខ្មែររួបរួមជាតិ គណបក្សធម្មាធិបតេយ្យ គណបក្សកម្លាំងប្រជាធិបតេយ្យ គណបក្សសញ្ជាតិកម្ពុជា គណបក្សខ្មែររួបរួមជាតិ គណបក្សខ្មែរអភិរក្ស គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ គណបក្សបំណងពលរដ្ឋ គណបក្សឯកភាពជាតិខ្មែរ គណបក្សស្ត្រីដើម្បីស្ត្រី គណបក្សខ្មែរឈប់ក្រ គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ចគណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា គណបក្សប្រជាធិបតេយ្យមូលដ្ឋាននិងគណបក្សកសិករ៕AKP/KhmerTimers

Powered by Blogger.