អាមេរិក-ចិនកំពុងព្យាយាម"បំបែកទឹកកក"នៅក្នុងទំនាក់ទំនង
មន្ត្រីអាមេរិកនិងចិនទើបតែមានការពិភាក្សាដោយស្មោះត្រង់និងមានផលិតភាពចំពេលទំនាក់ទំនងកំពុងតានតឹង។
ជំនួបរវាងមន្ត្រីអាមេរិក(ស្ដាំ)និងចិននៅក្រុងប៉េកាំងថ្ងៃទី៥-៦ រូបថត៖ Twitter
គណៈប្រតិភូអាមេរិកដែលចូលរួមកិច្ចប្រជុំនៅទីក្រុងប៉េកាំង-ចិននាថ្ងៃទី៥ ខែមិថុនារួមមានឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិកទទួលបន្ទុកកិច្ចការអាស៊ីបូព៌ានិងប៉ាស៊ីហ្វិក លោក Daniel Kritenbrink មន្ត្រីមកពីក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក (NSC) Sarah Beran និងឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសចិនNicholas Burns ក្នុងចំណោមមន្ត្រីប្រទេសម្ចាស់ផ្ទះដែលចូលរួមកិច្ចប្រជុំនោះមានអនុរដ្ឋមន្ត្រីការបរទេស Ma Zhaoxu។សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស ក្រោយមកបាននិយាយថាកិច្ចប្រជុំនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងបន្តដើម្បីរក្សាទំនាក់ទំនងបើកចំហរ។ ភាគីទាំង២បានផ្លាស់ប្តូរយោបល់លើទំនាក់ទំនងទ្វេភាគីបញ្ហាតៃវ៉ាន់(ចិន) បណ្តាញទំនាក់ទំនងនិងបញ្ហាផ្សេងៗទៀត។មន្ត្រីអាមេរិកបានបញ្ជាក់យ៉ាងច្បាស់ថាប្រទេសនេះនឹងប្រកួតប្រជែងយ៉ាងខ្លាំងក្លានិងការពារផលប្រយោជន៍និងតម្លៃរបស់ខ្លួន។ជាមួយគ្នានេះក្រសួងការបរទេសចិនបាននិយាយកាលពីថ្ងៃទី៦ខែមិថុនាថាប្រទេសនេះក៏បានបញ្ជាក់ពី"ជំហរដ៏ម៉ឺងម៉ាត់" របស់ខ្លួនលើបញ្ហាតៃវ៉ាន់(ចិន)និងបញ្ហាគោលការណ៍សំខាន់ៗផ្សេងទៀត។ យោងតាមក្រសួងភាគីទាំង២បានយល់ព្រមរក្សាទំនាក់ទំនង។អ្នកនាំពាក្យរងក្រសួងការបរទេសលោកVedantPatelមិនបាននិយាយថាតើកិច្ចប្រជុំនៅទីក្រុងប៉េកាំងបានធ្វើឱ្យមានការវិវឌ្ឍន៍ណាមួយក្នុងការកំណត់ពេលវេលាឡើងវិញនៃដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសលោក Antony Blinken ទៅកាន់ប្រទេសចិននោះទេ៕ពុតសាម៉ាត់
Post a Comment