ថៃចា​ប់ខ្លួនអ្ន​កសុំ​ទា​ន​ខ្មែរ​ចំណា​​​កស្រុក​ខុស​ច្បាប់​​នៅ​​ប៉ា​​តា​យ៉ា​

 មន្ត្រី​នគរបាល​ជាង​៥​០​នាក់​មកពី​ប៉ុស្តិ៍​Bang​l​a​mun​g​ ​និង​​Pat​t​a​y​a​បាន​រួម​សហ​គ្នា​ដើម្បី​បំបែក​ក្រុម​ក្មេង​ទំនើង​ដែល​ពាក់ព័ន្ធ​នឹង​សកម្មភាព​សុំទាន​និង​ល្បែងស៊ីសង​ខុសច្បាប់​។​ ​ប្រតិបត្តិការ​នេះ​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​២​៧​ ​ឧសភា​ ​។​​ជាដំបូង​ ​អាជ្ញាធរ​បាន​មាន​គោលដៅ​លើ​ផ្ទះ​មួយ​ខ្នង​ដែល​មាន​ទីតាំង​ស្ថិតនៅ​សង្កាត់​ Suk​hum​v​it​ ​So​i​ 7​និង​ក្នុង​សង្កាត់​រង​Non​g​p​rue​។​ ​នៅ​ពេល​នគរបាល​បាន​ចូល​ទៅដល់​ ​គេ​បានឃើញ​ផ្ទះ​ពីរ​ខ្នង​ប្រក់​ដំបូលស័ង្កសី​ដែល​មាន​របង​បិទ​ជិត​។​នៅ​ពេល​ចូល​ដល់​ក្នុង​ផ្ទះ​ភ្លាម​ ​គេ​បាន​ប្រទះ​នឹង​ស្ត្រី​ខ្មែរ​ម្នាក់​ដែល​ត្រូវនឹង​ការប្រកាស​ស្វែងរក​ចាប់ខ្លួន​។​​ភ្លាម​ៗ​នោះ​ ​មន្ត្រី​នគរបាល​បាន​បង្ហាញ​ដីកាចាប់ខ្លួន​ ​និង​ផ្តល់​រូបថត​មួយ​សន្លឹក​ ​ដើម្បី​បញ្ជាក់​ពី​អត្តសញ្ញាណ​របស់​គាត់​។​នៅក្នុងផ្ទះ​ទី១​ពួកគេ​ក៏បាន​ប្រទះឃើញ​កូនក្មេង​ចំនួន​ប្រាំ​នាក់​ផង​ដែរ​ ​ដែល​មាន​អាយុ​ចន្លោះ​ពី​១​ទៅ​៨​ឆ្នាំ​។​​ចំណែក​ផ្ទះ​ទី​២​ ​មន្ត្រី​ក៏​ប្រទះឃើញ​បុរស​ជន​ជាតិខ្មែរ​ម្នាក់​ ​និង​ស្ត្រី​ម្នាក់​ ​និង​កូន​២​នាក់​ ​។​ ​ពុំ​មាន​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​ផ្ទាល់ខ្លួន​ណាមួយ​ ​ត្រូវ​បាន​គេ​រក​ឃើញ​ក្នុង​ពេល​ឆែកឆេរ​នោះ​ទេ​ ​ទើប​សមត្ថកិច្ច​នាំ​ខ្លួន​ជន​ទាំងអស់​ទៅកាន់​ប៉ុស្តិ៍​នគរបាល​Bang​l​a​mun​g​។​នៅ​ទីតាំង​ទី​២​ ​ផ្ទះ​មួយ​កន្លែង​ឈ្មោះ​ ​P​orn​p​i​m​o​l​ ​ស្ថិត​ក្នុង​សង្កាត់​So​i​ N​a​k​l​u​a​ 14 ​អាជ្ញាធរ​បាន​រក​ឃើញ​ចំណុច​គួរ​ឱ្យ​កត់​សម្គាល់​ផ្សេងទៀត​ ​។​ ​ពួកគេ​បាន​រក​ឃើញ​មនុស្ស​ពេញវ័យ​ខ្មែរ​មួយ​ក្រុម​រួម​នឹង​កុមារ​ចំនួន​ ​១​១​ ​នាក់​អាយុ​ទើប​កើត​ដល់អាយុ​ ​៨​ ​ឆ្នាំ​ ​រស់នៅ​ជាមួយគ្នា​។​ ​ក្នុងចំណោម​ការ​រក​ឃើញ​របស់​ពួកគេ​ ​មាន​វត្ថុ​ដែល​ជា​ធម្មតា​ទាក់ទង​នឹង​ការ​សុំទាន​ដូចជា​ ផ្តិ​ល​ ​និង​កាក់​។​ ​គេ​មិនបាន​រក​ឃើញ​ឯកសារ​អត្តសញ្ញាណ​ផ្ទាល់ខ្លួន​នៅ​ទីតាំង​នេះ​ទេ​។​ក្រោយ​ពី​បង្ហាញ​ដីកាចាប់ខ្លួន​សមត្ថកិច្ច​បាន​នាំ​ខ្លួនមនុស្ស​ប្រុស​២​នាក់​ស្រី​៣​នាក់​ទៅ​ឃុំ​ខ្លួន​។​ ​បុគ្គល​ម្នាក់​បាន​ប្រាប់​អត្តសញ្ញាណ​ខ្លួនឯង​ត្រឹមតែ​ឈ្មោះ​ ​អូ​ ​អាយុ​ ​២​៧​ ​ឆ្នាំ​ ​បាន​អះអាង​ថា​ធ្វើការ​នៅ​សណ្ឋាគារ​មួយ​ដែល​មិន​ទាមទារ​ឯកសារ​អ្វី​ឡើយ​។​គាត់​ក៏បាន​សារភាព​ថា​ ​បុគ្គល​មួយ​ចំនួន​មកពី​ក្រុម​សុំទាន​បាន​ចូលរួម​លេងល្បែង​បៀរ​ក្នុង​គោលបំណង​ក​ម្សាន្ត​ដោយ​ភ្នាល់​លុយ​ដែល​ពួកគេ​រក​បាន​ពី​ការ​សុំទាន​។​​ការស៊ើបអង្កេត​បឋម​បាន​បង្ហាញ​ថា​ ​ក្រុម​អ្នកសុំទាន​ទាំងនេះ​បាន​ចូល​ទីក្រុង​ដោយ​ខុសច្បាប់​ ​ដោយ​ប្រើ​មធ្យោបាយ​ផ្សេងៗ​ ​និង​ដាក់​គោលដៅ​លើ​កុមារ​នៅ​តំបន់​ដែល​មាន​អ្នកទេសចរ​ធ្វើដំណើរ​ច្រើន​ដើម្បី​សុំ​ប្រាក់​ ​ឬ​សុំ​ការ​អាណិតអាសូរ​ពី​អ្នកស្រុក​ ​និង​អ្នកទេសចរ​។​ ​ប្រាក់ចំណូល​ប្រចាំថ្ងៃ​របស់​ពួកគេ​មាន​ចាប់ពី​ ​៣​០​០​ ​ទៅ​ ​១​,​០​០​០​បាត​។​ដើម្បី​ដោះស្រាយ​ស្ថានការណ៍​នេះ​ ​មន្ត្រី​បាន​សហការ​ជាមួយ​ការិយាល័យ​អភិវឌ្ឍន៍សង្គម​ ​និង​សន្តិសុខ​ប្រជាជន​ខេត្ត​ឈុន​បុរី​ ​និង​មណ្ឌល​កុមារ​ខេត្ត​ ​ដើម្បី​ធ្វើ​ការពិនិត្យ​បុគ្គល​ ​កត់ត្រា​ប្រវត្តិ​ផ្ទាល់ខ្លួន​ ​និង​ស៊ើប​អង្កេត​បណ្តាញ​ ​និង​ទំនាក់ទំនង​ក្នុងចំណោម​មនុស្ស​ពេញវ័យ​ដែល​អះអាង​ថា​ជា​ឪពុក​ម្តាយ​របស់​កុមារ​ទាំងនោះ​។​ ​ក្នុង​ករណី​មិន​មាន​ទំនាក់ទំនង​ស្រប​ច្បាប់​ណាមួយ​ទេ​ ​អាជ្ញាធរ​គ្រោង​នឹង​បន្ត​ការចោទប្រកាន់​ពី​បទ​ជួញ​ដូរ​មនុស្ស​។​ ​ការស៊ើបអង្កេត​បន្ថែម​ទៀ​តនឹង​ត្រូវ​បាន​អនុវត្ត​ដើម្បី​ប្រមូល​ភស្តុតាង​សម្រាប់​ការចោទប្រកាន់​បន្ថែម​។​Pat​t​a​y​a​ ​Mail​/

នគរបាល​ប៉ា​តា​យ៉ា​បង្ហាញ​ដីកាចាប់ខ្លួន​ជាមួយនឹង​រូបថត​ស្ត្រី​ខ្មែរ​ចំណាកស្រុក​ខុសច្បាប់​ម្នាក់​ដើម្បី​បញ្ជាក់​អត្តសញ្ញាណ​របស់​គាត់​។​ ​ពួកគេ​ក៏បាន​ប្រទះឃើញ​កូនក្មេង​៥​នាក់​អាយុ​ពី​១​ដល់​៨​ឆ្នាំ​នៅក្នុងផ្ទះ​ផង​ដែរ​ ​។​

Powered by Blogger.