សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ជំរុញឱ្យកសិករក្នុងស្រុកដាំដំណាំឧស្សាហ៍កម្មដែលទទួលបានផលចំណេញច្រើន ដូចជា ស្វាយចន្ទី ចេក និងស្វាយ។
|
ផលិតកម្មកែច្នៃគ្រាប់ស្វាយចន្ទីនៅខេត្តកំពង់ធំ។រូបភាពpostkhmer
|
សម្តេចហ៊ុន សែន ថ្លែងបែបនេះ ក្នុងឱកាសជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនីជិត ២ម៉ឺននាក់ មកពីរោងចក្រ និងសហគ្រាសចំនួន៦ នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម កាលពីថ្ងៃសុក្រ។ក្នុងបរិបទនេះសម្តេចនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ជាមួយនឹងផលិតផលកសិកម្មដ៏សម្បូរបែបកម្ពុជាត្រូវការការវិនិយោគបន្ថែមទៀត ដើម្បីប្រែក្លាយវិស័យកសិកម្មរបស់ខ្លួនទៅជាកសិឧស្សាហកម្ម និងកសិពាណិជ្ជកម្ម។ជាមួយគ្នានេះសម្តេចនាយករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះចំការដាំដុះ ដើម្បីប្រែក្លាយកម្ពុជាទៅជាប្រទេសបៃតង។សម្តេចហ៊ុន សែន ក៏មានសុទិដ្ឋិនិយមថា កម្ពុជានឹងក្លាយជា «ស្ដេចគ្រាប់ស្វាយចន្ទី» នៅពេលអនាគតដោយសម្តេចគូសបញ្ជាក់ថានៅដើមឆ្នាំនេះ កម្ពុជាផលិតគ្រាប់ស្វាយចន្ទីបានដល់ទៅ១,១៨ លានតោន លើសប្រទេសកូតឌីវ័រ ដែលអាចផលិតបានតែ ១,១ លានតោនប៉ុណ្ណោះ។កាលពីថ្ងៃទី១៤ ខែមិថុនា កម្ពុជាបានដាក់ចេញនូវ “គោលនយោបាយជាតិស្វាយចន្ទី ២០២២-២០២៧” ក្នុងគោលបំណងអភិវឌ្ឍផលិតកម្មស្វាយចន្ទី កែច្នៃ និងការធ្វើទីផ្សារឱ្យកាន់តែមានភាពប្រកួតប្រជែង ដើម្បីធានានិរន្តរភាព និងពិពិធកម្មសេដ្ឋកិច្ច និងប្រែក្លាយកម្ពុជាទៅជាប្រទេសផលិត និងផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីដ៏សំខាន់សម្រាប់ ទីផ្សារក្នុងស្រុក តំបន់ និងពិភពលោកនាពេលខាងមុខ៕L Vy/Khmer Times
Post a Comment