សម្តេចហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៣០ខែមិថុនាឆ្នាំ២០២៣នេះបានព្រមានបិទហ្វេសប៊ុកចោលមិនឱ្យមានប្រើប្រាស់នៅកម្ពុជា។ សម្តេចព្រមានបែបនេះក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករនិយោជិតសរុប៦៨៦៨ នាក់មកពីរោងចក្រសហគ្រាសចំនួន១០ក្នុងខេត្តពោធិ៍សាត់។
|
សម្តេចហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាលើកបង្ហាញទូរស័ព្ទ។សហការី |
សម្តេចមានប្រសាសន៍ថា៖"យប់មិញពូសម្រេចលុបចោលFacebook ដែលមានមនុស្ស១៤លាននាក់ហើយឃើញពួកប្រឆាំងនៅក្រៅប្រទេសកំពុងសប្បាយ។ប៉ុន្តែអ្នកឯងត្រូវគិតបើខ្ញុំចេញបញ្ជាបិទ Facebook នៅស្រុកខ្មែរលោកឯងនឹងដាច់ផ្ងារ។ប៉ុន្តែនេះមិនមែនជាមធ្យោ បាយដែលហ៊ុនសែនត្រូវប្រកាន់យកទេ។ប៉ុន្តែលោកឯងកុំមើលស្រាលយុទ្ធសាស្ត្ររបស់ហ៊ុនសែនបំផ្លាញចោល១៤លាននាក់។ប៉ុន្តែទំនាក់ទំនងជាមួយប្រជាពលរដ្ឋអាចបានគ្រប់ពេលទាំងប្រព័ន្ធ Telegram ហើយឥឡូវលេង Tik Tok ទើបបង្កើត Tik Tok បង្កើតមានមួយនោះចំនួន៣០ ម៉ឺននាក់មួយទៀត១លានពីរសែននាក់មានមួយនោះឡែករហូតដល់ ៥២លាននាក់ព្រោះគេយកឈ្មោះហ៊ុនសែនទៅប្រើ "។សម្តេចបន្តថា"នេះគ្រាន់តែប្រដៅពួកអ្នកក្រៅស្រុកដែលខ្ញុំបិទចោល Facebook ។ប៉ុន្តែប្រសិនជាអ្នកឯងព្រហើនខ្ញុំនឹងបិទFacebook មិនឱ្យប្រើប្រាស់មួយរយៈខ្លីឬស្ថាពរ។ប៉ុន្តែខ្ញុំមិនចង់ប៉ះពាល់ទៅដល់ប្រជាជនទេ។ក៏ប៉ុន្តែអ្នកឯងត្រូវកុំភាន់ច្រឡំជាមួយយុទ្ធសាស្រ្តហ៊ុន សែន "។សម្តេចព្រមានថា លោកឯងនៅក្រៅប្រទេសលោកឯងប្រើទំនាក់ទំនងតាម Facebook ដូចគ្នាយើងបិទFacebook ចោលទៅគឺចប់ហើយ។ជាមួយនេះសម្តេចចង់ឱ្យប្រជាពលរដ្ឋរបស់របស់យើងDownload មកប្រើWhatsAppឬViber ក្នុងករណីដែលយើងមិនអាចធ្វើទំនាក់ទំនងតាម Facebookព្រមទាំងប្រព័ន្ធដទៃទៀតរាប់ទាំងTik Tok នេះគ្រាន់តែប្រដៅពួកអាភ្លើពីភ្លើ។សម្តេចបន្តថាម្យ៉ាងទៀតអា Facebook នេះយូរៗទៅនិយាយពីវេទនាក្នុងការការពារគេហែកត្រូវប្រើ admin ហើយទៅប្រើកូដកុំអីខ្ញុំបិទចោលតាំងពីពីរឆ្នាំមុនព្រោះបន្តិចគេចូលហែក។សម្តេចបន្តថាយើងអាចប្រើវិទ្យុទូរទស្សន៍ផ្សព្វផ្សាយពេញមួយប្រទេសបាន៕AKP
Post a Comment