Xi J​i​npingហៅមហា​សេដ្ឋីBill Gat​esថា​ជា“មិត្តយូរ​​អង្វែង”

ប្រធានាធិបតីចិនបានសង្កត់ធ្ងន់ថាលោកចាត់ទុកលោក Bill Gatesជាមិត្ត និងបង្ហាញក្តីសង្ឃឹមថានឹងធ្វើការរួមគ្នាដើម្បីផ្តល់ផលប្រយោជន៍ដល់ទីក្រុងប៉េកាំងនិងទីក្រុងវ៉ាស៊ីនតោន។

ប្រធានាធិបតី​ចិន លោក  Xi Jinping  (ស្ដាំ) និង​មហាសេដ្ឋី​អាមេរិក លោក Bill Gates នៅ​ទីក្រុង​ប៉េកាំង កាលពី​ថ្ងៃទី១៦ ខែមិថុនា។ រូបថត៖ AFP
លោកប្រធានាធិបតីចិន Xi Jinping បានប្រាប់មហាសេដ្ឋីអាមេរិកBillGatesក្នុងអំឡុងពេលកិច្ចប្រជុំនៅទីក្រុងប៉េកាំងថ្ងៃនេះថា"គាត់គឺជាមិត្តអាមេរិកដំបូងដែលខ្ញុំបានជួបនៅទីក្រុងប៉េកាំងក្នុងឆ្នាំនេះ។ គាត់គឺជាមិត្តដ៏យូរអង្វែងរបស់យើង" ។ "យើងតែងតែដាក់ក្តីសង្ឃឹមរបស់យើងចំពោះប្រជាជនអាមេរិក ហើយសង្ឃឹមថាមិត្តភាពរវាងប្រជាជននិងប្រជាជននៃប្រទេសទាំង២នឹងបន្តរក្សាបាន"។មេដឹកនាំចិនបានបន្ថែមថាក្នុងស្ថានភាពពិភពលោកបច្ចុប្បន្ន លោកសង្ឃឹមថានឹងអាចអនុវត្តសកម្មភាពជាច្រើនជាមួយមហាសេដ្ឋី Bill Gatesដើម្បីផលប្រយោជន៍នៃប្រទេសទាំង២និងមនុស្សជាតិទាំងអស់។ជា​ការ​ឆ្លើយ​តប មហាសេដ្ឋី​អាមេរិក​រូប​នេះ​បាន​និយាយ​ថា លោក​មាន​កិត្តិយស​ដែល​មាន​ឱកាស​បាន​ជួប​ប្រធានាធិបតី​ចិន។លោក Bill Gates បានបន្ថែមថា លោក និងលោក Xi Jinping តែងតែមាន "ការសន្ទនាដ៏អស្ចារ្យ" ។នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោក Bill Gates ទៅកាន់ប្រទេសចិនក្នុងរយៈពេល៤ឆ្នាំ។ លោក​ក៏​ជា​មេដឹកនាំ​ជំនួញ​បរទេស​ដ៏​កម្រ​ម្នាក់​ដែល​បាន​ជួប​ប្រធានាធិបតី​ចិន។ជំនួបចុងក្រោយរវាងលោក Bill Gates និង Xi Jinping គឺនៅក្នុងឆ្នាំ២០១៥នៅពេលដែលអ្នកទាំង២បានជជែកគ្នានៅខាងក្រៅវេទិកា Boao ក្នុងខេត្ត Hainan ប្រទេសចិន។ នៅដើមឆ្នាំ២០២០លោក Xi បានសរសេរសំបុត្រមួយច្បាប់ទៅកាន់ Bill Gates ដើម្បីថ្លែងអំណរគុណដល់សប្បុរសធម៌ Bill & Melinda Gates ដែលបានសន្យាជួយប្រទេសចិនរួមទាំង៥លានដុល្លារសម្រាប់ការប្រយុទ្ធប្រឆាំងនឹងCovid-19 របស់ប្រទេស។នៅថ្ងៃទី១៥ខែមិថុនា មូលនិធិ Bill & Melinda Gates បានប្រកាសថាខ្លួននឹងផ្តល់ប្រាក់ចំនួន៥០លានដុល្លារ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសចិនប្រឆាំងនឹងជំងឺគ្រុនចាញ់ និងជំងឺរបេង៕ប្រភពAFP/Reuters
Powered by Blogger.