កងទ័ពអ៊ីស្រាអែលបើកការវា.យប្រ.ហារទ្រង់ទ្រាយធំមិនធ្លាប់មានលើក្រុងហ្សេនីនក្នុងតំបន់ស៊ីហ្សកដានី

 


ប៉ាឡេស្ទីន ៖ កងទ័ពអ៊ីស្រាអែលបើកការវាយប្រហារទ្រង់ទ្រាយធំមិនធ្លាប់មានលើក្រុងហ្សេនីនក្នុងតំបន់ស៊ីហ្សកដានី ។

នៅ​ក្នុង​ដែនដី​ប៉ាឡេស្ទីន កងទ័ព​អ៊ីស្រាអែល​បាន​បើក​ការ​វាយប្រហារ​តាំង​ពី​ជាង ២៤ម៉ោង​លើ​ទីក្រុង​ហ្សេនីន​ស្ថិត​ប៉ែក​ខាង​ជើង​តំបន់​ស៊ីហ្សកដានី។ ប្រតិបត្តិការ​យោធា​នេះ​ជា​ប្រតិបត្តិការ​ទ្រង់ទ្រាយ​ធំ​មួយ​ដែល​កងទ័ព​អ៊ីស្រាអែល​បាន​ធ្វើ​លើ​ទឹកដី​ប៉ាឡេស្ទីន​នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ។ ជា​ផ្លូវការ រដ្ឋាភិបាល​អ៊ីស្រាអែល​បាន​លើក​ឡើង​ពី​ប្រតិបត្តិការ​ប្រឆាំង​នឹង​ភេរវនិយម​ដែល​ជា​ភាសា​ចង់​សំដៅ​លើ​ក្រុម​ប្រដាប់អាវុធ​ប៉ាឡេស្ទីន។ ខណៈ​នេះ មាន​ស្លាប់​ប៉ាឡេស្ទីន​ចំនួន ១០នាក់ និង​របួស​ប្រមាណ​ជា ១០០នាក់​នៅ​ក្នុង​ការ​វាយប្រហារ​របស់​កងទ័ព​អ៊ីស្រាអែល។ អន្តរាគមន៍​យោធា​របស់​អ៊ីស្រាអែល​បាន​ធ្វើ​ឡើង​ក្រោយ​ពី​មាន​រលក​នៃ​ការ​វាយប្រហារ​ប្រឆាំង​អ៊ីស្រាអែល​នៅ​ប៉ែកខាងជើង​តំបន់​ស៊ីហ្សកដានី៕



Powered by Blogger.