លោក ផុន ភក្តី ប្រគល់អំណោយឯកឧត្តម ស សុខា និងលោកជំទាវ ជូនពលរដ្ឋនៅខេត្តព្រៃវែង

ព្រៃវែង ៖ នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ នេះ លោក ផុន ភក្តី ប្រធានការិយាល័យមូលនិធិ នៃសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ជាតំណាងឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ និងក្រុមការងារ បាននាំយកអំណោយរបស់ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានកិត្តិយសសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) និងលោកជំទាវ កែ សួនសុភី ប្រគល់ជូនពលរដ្ឋជួបការលំបាកផ្នែកជីវភាព ចំនួន ២គ្រួសារ នៅភូមិខ្នារ ឃុំព្រៃទឹង ស្រុកសុីធរកណ្ដាល។

អំណោយរបស់ឯកឧត្តម ស សុខា និងលោកជំទាវ ដែលលោក ផុន ភក្តី និងក្រុមការងារ បានប្រគល់ជូនប្រជាពលរដ្ឋទាំង ២គ្រួសារ នាឱកាសនោះ ក្នុង ១គ្រួសារៗទទួលបាន ៖ ថវិកា ចំនួន ១០ម៉ឺនរៀល អង្ករ ចំនួន ៥០គីឡូក្រាម មី ចំនួន ១កេស ទឹកស៉ីអ៉ីវ ចំនួន ១យួរ ទឹកត្រី ចំនួន ១យួរ ត្រីខកំប៉ុង ចំនួន ១យួរ និងទឹកបរិសុទ្ធ ចំនួន ៥យួរ៕






Powered by Blogger.