លោកសម រង្ស៊ីប្រធានស្តីទីអតីតគណបក្សសង្គ្រោះជាតិកាលពីថ្ងៃទី៣ ខែកក្កដាម្សិលមិញបានជម្រុញឲ្យអ្នកទៅបោះឆ្នោតនៅថ្ងៃទី២៣ខែកក្កដា ខាងមុខគូសសន្លឹកឆ្នោតចោលដើម្បីបង្ហាញពីការផ្លាស់ប្តូរ។ក៏ប៉ុន្តែមន្ត្រីជាន់ខ្ពស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)បានហៅសេចក្តីថ្លែងការណ៍របស់លោកសមរង្ស៊ីថាជាការរំលោភច្បាប់ស្តីពីការជ្រើសតាំងតំណាងរាស្ត្រមាត្រា១៤២ថ្មី។
|
សកម្មភាពដំណើរការបោះឆ្នោតខេត្តកំពង់ធំជ្រើសរើសសមាជិកក្រុមប្រឹក្សារាជធានីខេត្ត.ស្រុកក្រុង.ខណ្ឌ.អាណត្តិទី៣ឆ្នំា ២០១៩។សហការី |
តាមរយៈឃ្លីបវីដេអូខ្លីដែលបង្ហោះលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកលោក សម រង្ស៊ី ប្រធានស្តីទីអតីតគណបក្សសង្គ្រោះជាតិ បានអំពាវនាវឲ្យមានការផ្លាស់ប្តូរជំហានទី១តាមរយៈការទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដាខាងមុខ ហើយគូសសន្លឹកឆ្នោតចោល។លោក សម រង្ស៊ី បន្តថាលទ្ធផលនៃការបោះឆ្នោតខាងមុខដែលពិភពលោករង់ចាំមើល គឺមិនមែនចំនួនកៅអីដែលទទួលបាននៅក្នុងរដ្ឋសភានោះទេ តែច្បាស់ណាស់គឺចំនួនសន្លឹកឆ្នោតដែលប្រជាពលរដ្ឋខ្មែរគូសចោលច្រើនដល់កំរិតណា។លោកថាពិភពលោកច្បាស់ជាជំរុញឲ្យអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី២៣តុលាឆ្នាំ១៩៩១ឲ្យបានត្រឹមត្រូវនិងពេញលេញ នៅពេលសន្លឹកឆ្នោតត្រូវបានគូសចោលច្រើនដោយលោកយល់ថារបបដែលដឹកនាំដោយសម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែនមិនអាចតំណាងឲ្យប្រជាពលរដ្ឋខ្មែរនោះទេ។ដោយអំពាវនាវឲ្យពលរដ្ឋទៅបោះឆ្នោត លោក សោម សូរីដា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) យល់ថាការបញ្ចេញមតិគឺជាសិទ្ធិសេរីភាពរបស់បុគ្គល ។ក៏ប៉ុន្តែត្រូវគោរពទៅតាមបញ្ញត្តិដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ។ លោកថាការអំពាវនាវរបស់លោកសមរង្ស៊ីគឺជាការរំលោភលើច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រមាត្រា១៤២ថ្មីដែលបុគ្គលប្រព្រឹត្តទង្វើនេះនឹងត្រូវទទួលទោសហើយប្រឈមនឹងការពិន័យដកសិទ្ធិបោះឆ្នោតយ៉ាងតិច៥ឆ្នាំ។សូមរំលឹកថាការអំពាវនាវរបស់លោកសម រង្ស៊ី មិនមែនជាលើកទី១ទេ ដោយកាលពីឆ្នាំ២០១៨ លោក សម រង្ស៊ី ដែលរងនូវទោសទណ្ឌជាច្រើនករណីហើយបាននិរទ្ទេសខ្លួននៅក្រៅប្រទេសនោះធ្លាប់បានអំពាវនាវមិនឲ្យប្រជាជនទៅបោះឆ្នោតក្រោមយុទ្ធនាការ«ម្រាមដៃស្អាត»និងពាក្យថា«ដេកផ្ទះឈ្នះឯង»។ក៏ប៉ុន្តែការអំពាវនាវរបស់លោក សមរង្ស៊ីមិនបានជោគជ័យទេខណៈការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦មានពលរដ្ឋចេញទៅបោះឆ្នោតជាង៨០%។សូមបញ្ជាក់ថាកម្ពុជាកំពុងស្ថិតនៅក្នុងដំណាក់កាលនៃយុទ្ធនាការឃោសនារកសម្លេងឆ្នោតថ្ងៃទី៤ហើយគិតមកត្រឹមថ្ងៃអង្គារហើយយុទ្ធនាការដែលមានការចូលរួម១៨គណបក្សនយោបាយនេះនឹងត្រូវបញ្ចប់នៅថ្ងៃទី២១កក្កដាខាងមុខ ខណៈថ្ងៃទី២២កក្កដាជាថ្ងៃសហើយថ្ងៃទី២៣កក្កដាគឺជាថ្ងៃបោះឆ្នោត៕RFI
Post a Comment