សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យប្រតិភូអ្នកសង្កេតការណ៍បោះឆ្នោតអន្តរជាតិចូលជួបសំដែងការគួរសម និងពិភាក្សាការងារ
នៅវិមានសន្តិភាព នារសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៣ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យប្រតិភូអ្នកសង្កេតការណ៍បោះឆ្នោតអន្តរជាតិចូលជួបសំដែងការគួរសម និងពិភាក្សាការងារ។ សូមជម្រាបថា ប្រតិភូសង្កេតការណ៍អន្តរជាតិមានចំនួន៨៥នាក់ក្នុងចំណោម៣៣៤រូបមកពី៦៥ប្រទេស ដែលនឹងត្រូវសង្កេតការណ៍បោះឆ្នោត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៣កក្កដា ស្អែកនេះ។
Post a Comment