ថៃ ៖ គណបក្សកាវក្លៃបានប.ង្ខំចិត្តប្រគល់តំណែងប្រធានសភាទៅឲ្យគណបក្សប្រាឆាឆាត



ថៃ ៖ គណបក្សកាវក្លៃបានបង្ខំចិត្តប្រគល់តំណែងប្រធានសភាទៅឲ្យគណបក្សប្រាឆាឆាត នៅ​ក្នុង​ប្រទេស​ថៃ គណបក្ស​កាវក្លៃ​របស់​លោក​ ភិថា លីមចៈរើនរ៉ាត់​ ដែល​បាន​ឈ្នះ​ឆ្នោត​នា​ការ​បោះឆ្នោត​សភា​ក្នុង​ខែ​ឧសភា ​បាន​បង្ខំ​ចិត្ត​ដក​បេក្ខភាព​ប្រធាន​សភា​ដោយ​បាន​ប្រគល់​តំណែង​នេះ​ទៅ​ឲ្យ​ប្រធាន​គណបក្ស​ប្រាឆាឆាត​ លោក ​វ៉ាន់ មូហាម៉ាត់ ណរម៉ៈថា។ សម្បទាន​នេះ​ជា​លទ្ធផល​បាន​មក​ពី​ការ​ចរចា​រវាង​គណបក្ស​កាវក្លៃ និង​គណបក្ស​ភឿថៃ​ដែល​បាន​ឈ្នះ​ឆ្នោត​លំដាប់​ទី២។ មួយ​វិញ​ទៀត ការ​សម្រេច​របស់​គណបក្ស​កាវក្លៃ​បាន​ធ្វើ​ឡើង​នៅ​ប៉ុន្មាន​ម៉ោង​មុន​សភា​ថ្មី​បើក​សម័យប្រជុំ​លើក​ទី១ ក្នុង​ថ្ងៃ​ចន្ទ ទី៤ កក្កដា​ក្រោម​ព្រះរាជាធិបតី​របស់​ព្រះមហាក្សត្រ​មហា វជិរ៉ាឡុងកន៕


Powered by Blogger.