ប្រ​ព័ន្ធ​ផ្សព្វផ្សា​យហ្វីលីពីន​​ណែនាំអោយភ្ញៀវទេ​សចរធ្វើ​ដំណើរ​កម្សាន្តទៅ​​ប្រទេស​ថៃ​​កម្ពុជានិង​វៀត​​ណាម

ការធ្វើដំណើរកម្សាន្តនៅទីក្រុងបាងកកនិងទីក្រុងហូជីមិញអមដោយការធ្វើដំណើរមកកាន់ប្រទេសកម្ពុជានិងឈប់កម្សាន្តនៅខេត្តសៀមរាបកំពុងក្លាយជាផ្លូវដ៏ពេញនិយមសម្រាប់អ្នកធ្វើដំណើរកម្សាន្ត។

យោងតាមគេហទំព័រព័ត៌មានអនឡាញរបស់ហ្វីលីពីនRapplerភ្ញៀវទេសចរអាចកក់ជើងហោះហើរពីទីក្រុងម៉ានីលទៅកាន់ប្រទេសថៃឬប្រទេសវៀតណាមមុនពេលធ្វើដំណើរទៅកន្លែងផ្សេងទៀត។នេះមានន័យថាអ្នកធ្វើដំណើរចាប់ផ្តើមដំណើរកម្សាន្តរបស់ពួកគេនៅក្នុងទីក្រុងបាងកកដោយចំណាយពេល២ថ្ងៃដំបូងដើម្បីទស្សនានៅកន្លែងទាក់ទាញល្បីៗ។ទីក្រុងប្រទេសថៃមានមជ្ឈមណ្ឌលទិញទំនិញ ទីផ្សារ ហាងកាហ្វេ សារមន្ទីរ ប្រាសាទ ឧទ្យាន និងកន្លែងទាក់ទាញផ្សេងទៀតដែលអាចបំពេញតម្រូវការអ្នកធ្វើដំណើរបាន។ខេត្តសៀមរាប​គឺជា​គោលដៅ​បន្ទាប់​ក្នុង​ដំណើរ​កម្សាន្ត​សម្រាប់​ថ្ងៃ​ទី​៤ទី​៥ និង​ទី​៦​។តំបន់នេះមានប្រាសាទល្បីៗដូចជាប្រាសាទអង្គរវត្តប្រាសាទអង្គរធំ ដែលស្ថិតនៅក្នុងតំបន់ឧទ្យានបុរាណអង្គរ។ប្រព័ន្ធផ្សព្វផ្សាយហ្វីលីពីនក៏បានណែនាំដល់ភ្ញៀវទេសចរធ្វើដំណើរទៅកាន់ទីក្រុងហូជីមិញនៅពេលត្រឡប់ទៅវិញ ដែលជាគោលដៅចុងក្រោយរបស់ពួកគេសម្រាប់ថ្ងៃទី៧ទី៨ និងទី៩នៃការធ្វើដំណើររបស់ពួកគេ។អ្នកទស្សនាអាចចំណាយពេលកន្លះថ្ងៃដើម្បីទៅទស្សនាផ្លូវរូងក្រោមដីCuChiជាមួយនឹងដំណើរកម្សាន្តពាក់កណ្តាលថ្ងៃជាធម្មតាមានតម្លៃប្រហែល១៧ដុល្លារអាស្រ័យលើកញ្ចប់សេវាកម្មផ្សេងទៀត។បន្ទាប់ពីត្រឡប់មកទីក្រុងហូជីមិញវិញអ្នកធ្វើដំណើរអាចទៅទស្សនាកន្លែងដ៏ល្បីល្បាញបំផុត រួមមានវិហារ Notre Dame រោងមហោស្រព Saigon សាលាក្រុង និងការិយាល័យប្រៃសណីយ៍។ អគារទាំងនេះតំណាងឱ្យកេរដំណែលនៃស្ថាបត្យកម្មរបស់ប្រទេសបារាំងនៅក្នុងទីក្រុងនេះ។ភ្ញៀវទេសចរក៏អាចទស្សនាសារមន្ទីរសំណល់សង្រ្គាម និងវិមានឯករាជ្យដែលត្រូវបានគេស្គាល់ថាជាវិមានបង្រួបបង្រួមជាតិ៕Vietnamnet/Khmer Times

Powered by Blogger.