ហ្វតរេនច័រ បុកម៉ូតូរបួសធ្ងន់ពីរនាក់ តៃកុងរត់គេចខ្លួនបាត់


បុរសពីរនាក់បានរករបួសធ្ងន់ ខណៈកំពុងជិះម៉ូតូត្រូវបានរថយន្តបុកចំពេញទំហឹង។ ហេតុការណ៍បានកើតឡើង ម៉ោង១៧:៤០ ថ្ងៃទី២១ កក្កដា ឆ្បាំ២០២៣ (រថយន្តនិងម៉ូតូ) នៅភូមិស្វាយពពាស ឃុំតំបែរ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។

សមត្ថកិច្ចបានអោយដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បង្កដោយរថយន្ត ហ្វតរេនច័រ ស្លាកលេខ ត្បូងឃ្មុំ ២A-០៤៩៥ (ឣ្នកបើកចុះគេចបាត់) បានបុកម៉ូតូ យ៉ាម៉ាហាអេសសិត បើកឈ្មោះ ឈន សីហា ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិត្រពាំងឬស្សីលិច ឃុំ.ស្រុក កើតហេតុ(របួសធ្ងន់០២នាក់)។ ករណីនេះ បានសមត្ថកិច្ច នាំយករថយន្តនិងម៉ូតូ រក្សាទុកនៅអធិការនគរបាលស្រុករង់ចាំការដោះស្រាយ៕





Powered by Blogger.