មីយ៉ា​​ន់​ម៉ា​​ចោទ​ក្រុម​ឧទ្ទាម​​ថា​​​បាន​បាញ់​ប្រហា​​រ​​លើ​រថយន្ត​ដឹ​​ក​​​ទាហា​ន​ចិ​ន

 រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបាននិយាយថាក្រុមឧទ្ទាមKachinបានបើកការបាញ់ប្រហារទៅលើក្បួនរថយន្តដែលដឹកតំណាងយោធាចិនទៅកិច្ចប្រជុំមួយនៅព្រំដែន។

សមាជិកនៃក្រុមកងទ័ពឯករាជ្យKachinនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ រូបថត៖ PulitzerCenter
លោកZawMinTunអ្នកនាំពាក្យរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបាននិយាយកាលពីថ្ងៃទី១ខែកក្កដាថា"សមាជិកនៃក្រុមកងទ័ពឯករាជ្យ Kachi(KIA)បានវាយប្រហារលើក្បួនរថយន្ត"ដោយបានធ្វើបច្ចុប្បន្នភាពព័ត៌មានអំពីឧប្បត្តិហេតុនៃក្បួនរថយន្តដែលតំណាងយោធានៃប្រទេសចិន និងមីយ៉ាន់ម៉ាត្រូវបានវាយប្រហារកាលពីថ្ងៃទី២៧ខែមិថុនា។ក្រុមប្រដាប់អាវុធបានបើកការបាញ់ប្រហារទៅលើក្បួនរថយន្តដែលដឹកទាហានតំណាងឱ្យយោធាមីយ៉ាន់ម៉ានិងចិនដែលកំពុងធ្វើដំណើរទៅកាន់ទីក្រុង Myitkyina ភាគខាងជើងរដ្ឋ Kachin ដើម្បីចូលរួមកិច្ចប្រជុំស្តីពីសន្តិសុខព្រំដែន។រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បាននិយាយថារថយន្តទី២នៅក្នុងក្បួនត្រូវបានរងការវាយប្រហារដោយគ្រាប់កាំភ្លើងចំនួន៥គ្រាប់។ប៉ុន្តែមិនមានសមាជិកនៃគណៈប្រតិភូទាំង២នាក់ណាម្នាក់រងរបួស ឬស្លាប់នោះទេ។ បន្ទាប់មកកងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា បានបាញ់តបតវិញ ។ទោះ​យ៉ាង​ណា លោក Naw Bu តំណាង​របស់ KIA បាន​បញ្ជាក់​ថា កម្លាំង​មិន​បាន​វាយ​ប្រហារ​ក្បួន​រថយន្ត​ណា​មួយ​ឡើយ។ លោក​បាន​បន្ថែម​ថា តំបន់ Myitkyina ចាប់​តាំង​ពី​ដើម​សប្តាហ៍​នេះ​ជា​កម្មវត្ថុ​នៃ​ការ​ប្រយុទ្ធ​គ្នា​យ៉ាង​ខ្លាំង​នៅ​ជិត​កន្លែង​បាញ់​ប្រហារ។ក្រសួង​ការ​បរទេស​ចិន​មិន​បាន​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​ឧបទ្ទវហេតុ​នៅ​រដ្ឋ Kachinទេ។ស្ថានភាពសន្តិសុខក្នុងប្រទេសមីយ៉ាន់ម៉ាមានភាពស្មុគស្មាញចាប់តាំងពីរដ្ឋប្រហារដឹកនាំដោយយោធាក្នុងខែកុម្ភៈឆ្នាំ២០២១ បានផ្តួលរំលំរដ្ឋាភិបាលលោកស្រី Aung San Suu Kyi។ការ​ប៉ះ​ទង្គិច​គ្នា​រវាង​ទាហាន​រដ្ឋាភិបាល និង​ក្រុម​ជីវពល​បាន​កើត​ឡើង​នៅ​តាម​តំបន់​ព្រំដែន​មួយ​ចំនួន។ នៅខែតុលា ឆ្នាំ២០២២កងទ័ពរដ្ឋាភិបាលមីយ៉ាន់ម៉ាបានបើកការវាយប្រហារតាមអាកាសទៅលើទីតាំងដែលគ្រប់គ្រងដោយក្រុមជីវពលKIAដោយបានសម្លាប់មនុស្សរាប់សិបនាក់៕ប្រភពAFP


Powered by Blogger.