លោក ប្រាក់ សាវន ប្រគល់អំណោយឯកឧត្តម ស សុខា និងលោកជំទាវ ជូនពលរដ្ឋនៅខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ នេះ លោក ប្រាក់ សាវន អនុប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ខេត្តបន្ទាយមានជ័យ ជាតំណាងលោក សៅ សំរិត ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ខេត្តបន្ទាយមានជ័យ និងក្រុមការងារ បាននាំយកអំណោយរបស់ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានកិត្តិយសសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) និងលោកជំទាវ កែ សួនសុភី ប្រគល់ជូនលោក ម៉ី ចន្ថាវី ពិការជើងទាំងពីរ និងខ្វះខាតផ្នែកជីវភាព រស់នៅភូមិព្រះពន្លា សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ។

អំណោយឯកឧត្តម ស សុខា និងលោកជំទាវ ដែលលោក ប្រាក់ សាវន និងក្រុមការងារ បានប្រគល់ជូននាឱកាសនោះរួមមាន ៖ អង្ករ ចំនួន ៥០ គីឡូក្រាម មី ចំនួន ១កេស ត្រីខកំប៉ុង ចំនួន ១យួរ ទឹកស៉ីអ៉ីវ ចំនួន ១យួរ ទឹកត្រី ចំនួន ១យួរ ទឹកបរិសុទ្ធ ចំនួន ១០យួរ និងថវិកា ចំនួន ១០ម៉ឺនរៀល៕






Powered by Blogger.