បារាំងនិយាយថាណាតូត្រូវធានាសន្តិសុខអ៊ុយក្រែនក្រុងគៀវសុំការពារដែនអាកាសបន្ថែមទៀត
ប្រធានាធិបតីបារាំងលោកEmmanuel Macronបាននិយាយថាណាតូ ត្រូវការការធានាសន្តិសុខសម្រាប់អ៊ុយក្រែនខណៈពេលដែលខ្លួនរង់ចាំចូលរួមសម្ព័ន្ធភាពនិងគាំទ្រការកសាងអឺរ៉ុបឱ្យរឹងមាំជាងនៅក្នុងវិស័យការពារជាតិ។
រូបភាពAP“អ៊ុយក្រែនកំពុងក្លាយជាខែលការពារអឺរ៉ុបនិងផ្តល់ការធានាសន្តិសុខដល់ទ្វីប។បារាំងគាំទ្រការផ្ទេរសព្វាវុធនិងបច្ចេកវិជ្ជាដល់អ៊ុយក្រែនក៏ដូចជាគាំទ្រដល់ការហ្វឹកហ្វឺនយោធា។ជាពិសេសការបណ្តុះបណ្តាលអ្នកបើកយន្តហោះ ។ដូច្នេះអ៊ុយក្រែនអាចឈានទៅរកលក្ខណៈវិនិច្ឆ័យរបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង(NATO)ជាបណ្តើរៗ។លោកMacronបាននិយាយនៅក្នុងវេទិកាសន្តិសុខពិភពលោកGlobsec ប្រព្រឹត្តទៅនៅរដ្ឋធានី Bratislava ប្រទេសស្លូវ៉ាគីនៅថ្ងៃទី ៣១ ឧសភា។ប្រធានាធិបតីបារាំងបាននិយាយថា ការគាំទ្ររបស់អឺរ៉ុបចំពោះអ៊ុយក្រែនក៏ជាផលប្រយោជន៍របស់អឺរ៉ុបផងដែរ ។ប៉ុន្តែការធានាសន្តិសុខដែលអង្គការណាតូនិងសមាជិករបស់ខ្លួនផ្តល់ឱ្យអ៊ុយក្រែននៅតែមិនសមហេតុផលពិតប្រាកដ។អ៊ុយក្រែនស្នើឱ្យពង្រឹងការការពារដែនអាកាស។អគ្គមេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនលោក ValeryZaluzhnyបាននិយាយថាលោកបាននិយាយជាមួយលោកឧត្តមសេនីយ៍ Mark Milleyប្រធានអគ្គសេនាធិការចម្រុះអាមេរិក អំពីផែនការរបស់កងកម្លាំងអ៊ុយក្រែនដើម្បីបើកការវាយប្រហារតបតវិញ និងបានស្នើសុំការផ្គត់ផ្គង់សព្វាវុធគ្រាប់កាំភ្លើងធំជាចម្បងរយៈចម្ងាយឆ្ងាយ។«យើងយកចិត្តទុកដាក់លើបញ្ហាផ្គត់ផ្គង់សព្វាវុធ បរិក្ខារយោធា និងគ្រាប់រំសេវ។ ក្នុងចំណោមតម្រូវការអាទិភាពគឺគ្រាប់កាំភ្លើងធំរយៈចម្ងាយឆ្ងាយ» លោក Zaluzhny បានចែករំលែកនៅលើប៉ុស្តិ៍ Telegram។លើសពីនេះលោកZaluzhnyក៏បានស្នើឱ្យពង្រឹងការការពារដែនអាកាសរបស់អ៊ុយក្រែនតាមរយៈប្រព័ន្ធការពារដែនអាកាសនិងលទ្ធភាពផ្គត់ផ្គង់យន្តហោះចម្បាំង F-16 ផងដែរ៕ពុតសាម៉ាត់
Post a Comment