រុស្ស៊ី​​​កម្ទេច​​​នាវាច​ម្បាំង​ចុ​ងក្រោយ​​រប​ស់​អ៊ុ​យក្រែ​ន

ក្រសួងការពារជាតិរុស្ស៊ីបានអះអាងថាបានបំផ្លាញនាវាចម្បាំងអ៊ុយក្រែនចុងក្រោយដែលចូលចតនៅកំពង់ផែOdessaដោយមីស៊ីល។អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ី លោក Igor Konashenkov បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃទី៣១ ឧសភាថា "នាវាចម្បាំងចុងក្រោយរបស់កងទ័ពជើងទឹកអ៊ុយក្រែនYuriy Olefirenko ត្រូវបានបំផ្លាញខណៈពេលដែលបោះយុថ្កានៅកំពង់ផែ Odessa" ។

នាវាចម្បាំងអ៊ុយក្រែន Yuri Olefirenkoរូបថត៖ MOSCOW TIMES

លោក Igor បាននិយាយថា Yuriy Olefirenko ត្រូវបានវាយប្រហារដោយ "អាវុធដែលមានភាពជាក់លាក់ខ្ពស់"កាលពីថ្ងៃទី២៩ខែឧសភា។ យោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters អាវុធដែលIgorបាននិយាយថា គឺជាមីស៊ីល។កងកម្លាំង​អ៊ុយក្រែន​មិន​ទាន់​ធ្វើ​អត្ថាធិប្បាយ​លើ​ព័ត៌មាន​នេះ​នៅ​ឡើយ​ទេ។យោងតាមសារព័ត៌មានSputnikរបស់រុស្ស៊ី បានឲ្យដឹងថាYuri Olefirenkoគឺជានាវាដែលផលិតនៅប្រទេសប៉ូឡូញ។ នៅខែឧសភាឆ្នាំ ១៩៧១នាវាបានចូលរួមជាមួយកងទ័ពជើងទឹកសូវៀតជា SDK-137 ។នៅឆ្នាំ១៩៩៤បន្ទាប់ពីការបែងចែកកងនាវាចរសមុទ្រខ្មៅនាវានេះត្រូវបានផ្ទេរទៅអ៊ុយក្រែនហើយប្តូរឈ្មោះទៅជាKirovograd ។ បន្ទាប់ពីការបញ្ចូលគ្រីមៀទៅរុស្ស៊ីមានសម័យកាលដែលនាវាស្ថិតនៅក្រោមការគ្រប់គ្រងរបស់កងនាវារុស្ស៊ី។ប៉ុន្តែក្រោយមកវាត្រូវបានប្រគល់ទៅអ៊ុយក្រែនវិញ ហើយត្រូវបាននាំយកទៅ Odessa ។ ឈ្មោះ Yuri Olefirenko មានតាំងពីឆ្នាំ២០១៦។កាលពីថ្ងៃទី៣១ខែឧសភាក្រសួងការពារជាតិរុស្ស៊ីបាននិយាយថាខ្លួនបានរុញច្រានកងកម្លាំងអ៊ុយក្រែនចេញពីទីតាំងជុំវិញភូមិចំនួន២គឺ Krasnohorivka និង Yasynuvata ក្នុងតំបន់ Donetsk Oblast ភាគខាងកើតអ៊ុយក្រែន។យោងតាមក្រសួងការពារជាតិរុស្ស៊ី "ការប្រយុទ្ធគ្នាយ៉ាងខ្លាំង" កំពុងកើតឡើងនៅជុំវិញទីក្រុងAvdiivka ដែលជាទីក្រុងធំមួយស្ថិតនៅចន្លោះភូមិទាំង២។មុននោះ នាថ្ងៃទី ២៩ ឧសភាយោធាអ៊ុយក្រែនបាននិយាយថាការវាយប្រហារតាមអាកាសរបស់រុស្ស៊ីយ៉ាងខ្លាំងក្លាបានបង្កឱ្យមានអគ្គីភ័យនិងខូចខាតហេដ្ឋារចនាសម្ព័ន្ធនៅកំពង់ផែOdessaដែលជាទីតាំងសំខាន់សម្រាប់ការនាំចេញគ្រាប់ធញ្ញជាតិរបស់ប្រទេស៕ពុតសាម៉ាត់


Powered by Blogger.