តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ(SSEZ)ដែលជាគម្រោងលេចធ្លោក្នុងប្រទេសកម្ពុជា ក្រោមគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវរបស់ចិន មិនត្រឹមតែបានផ្តល់កំលាំងរុញច្រានដល់កំណើនសេដ្ឋកិច្ចរបស់កម្ពុជាប៉ុណ្ណោះទេ។ប៉ុន្តែថែមទាំងបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនរាប់ម៉ឺននាក់ផងដែរ។តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុស្ថិតនៅចម្ងាយប្រហែល២០គីឡូម៉ែត្រពីកំពង់ផែស្វយ័តក្រុងព្រះសីហនុបច្ចុប្បន្ននេះតំបន់សេដ្ឋកិច្ចមានរោងចក្រចំនួន១៧៥ មកពីប្រទេសចិន អឺរ៉ុប សហរដ្ឋអាមេរិក អាស៊ីអាគ្នេយ៍ និងតំបន់ផ្សេងទៀត ដែលបង្កើតការងារក្នុងស្រុកជិត៣០,០០០កន្លែង។រោងចក្រទាំងនោះផលិតសំលៀកបំពាក់ ស្បែកជើង អីវ៉ាន់ និងស្បែក សម្ភារៈពេទ្យ គ្រឿងចក្រ សម្ភារៈសំណង់ គ្រឿងសង្ហារិមក្នុងផ្ទះ គ្រឿងបន្លាស់រថយន្ត និងសំបកកង់រថយន្តបន្ទះស្រូបពន្លឺព្រះអាទិត្យក្នុងចំណោមផលិតផលផ្សេងៗទៀត។ថ្លែងក្នុងពិធីគម្រប់ខួប១០ឆ្នាំរបស់គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ ដែលធ្វើឡើងនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុកាលពីថ្ងៃចន្ទ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា តំបន់ឧស្សាហកម្មនេះគឺជាគំរូដ៏ល្អនៃកិច្ចសហប្រតិបត្តិការដែលជាផលប្រយោជន៍ទៅវិញទៅមក និងលទ្ធផលឈ្នះឈ្នះរវាងកម្ពុជា និងចិន។លោកបានប្រាប់កម្មកររោងចក្រជាង ២៤,០០០នាក់ នៅក្នុងព្រឹត្តិការណ៍នេះថា“តំបន់សេដ្ឋកិច្ចពិសេសនេះបានបង្កើតការងារជាច្រើនសម្រាប់ប្រជាជនក្នុងស្រុកនិងជាមូលដ្ឋានផលិតកម្មសម្រាប់ការនាំចេញទៅកាន់ប្រទេសផ្សេងទៀតរួមទាំងប្រទេសចិនផងដែរ” ។
ជ្រុងមួយនៃតំបន់ឧស្សាហកម្មក្នុង SSEZ ។Suppliedលោកក៏បានកោតសរសើរចំពោះតំបន់សេដ្ឋកិច្ចពិសេសដែលមានការអភិវឌ្ឍឥតឈប់ឈរ សូម្បីតែក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ-១៩ ដោយកំពុងដើរតួនាទីក្នុងការបង្កើតច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យារបស់ប្រទេស។ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក Wang Wentian បានលើកឡើងផងដែរថា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះស៊ីហនុជាតំបន់ឧស្សាហកម្មធំជាងគេនៅកម្ពុជា បើនិយាយពីទំហំ និងភាពរវល់ តំបន់សេដ្ឋកិច្ចពិសេសគឺជាគម្រោងគំរូនៃកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងប្រទេសចិន និងកម្ពុជា ក្រោមគំនិតផ្តួចផ្តើមខ្សែរក្រវ៉ាត់ និងផ្លូវ។លោកបានថ្លែងក្នុងពិធីនោះថា៖ «តំបន់សេដ្ឋកិច្ចពិសេសនេះបានក្លាយជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ចនៅខេត្តព្រះសីហនុ និងជា «ចានបាយមាស» សម្រាប់អ្នកស្រុក។រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អ៊ិត សំហេង បាននិយាយថា តំបន់សេដ្ឋកិច្ចពិសេស មានសារៈសំខាន់ណាស់ ក្នុងការជួយប្រែក្លាយក្រុងព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណងនិងជាប៉ូលសេដ្ឋកិច្ចទីពីររបស់កម្ពុជា។លោកបានបន្ថែមថា“តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះស៊ីហនុមិនត្រឹមតែបានរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់យើងប៉ុណ្ណោះទេ ។ប៉ុន្តែក៏បានជួយសង្គមផងដែរ”ដោយចូលរួមក្នុងការងារមនុស្សធម៌ និងការអភិវឌ្ឍសហគមន៍មូលដ្ឋាន។លោក Cao Jianjiang អគ្គនាយកតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះស៊ីហនុបាននិយាយថា ទំហំទឹកប្រាក់នៃការនាំចូលនិងការនាំចេញឆ្លងកាត់តំបន់នេះបានកើនឡើងដល់ ២.៤៩ ពាន់លានដុល្លារក្នុងឆ្នាំ២០២២ កើនឡើង១២ ភាគរយបើធៀបនឹងឆ្នាំមុន។លោកបានប្រាប់ Xinhua ថា “នេះមិនត្រឹមតែបានផ្តល់សន្ទុះដ៏រឹងមាំទៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាប៉ុណ្ណោះទេ។ប៉ុន្តែថែមទាំងបានរួមចំណែកយ៉ាងធំធេងក្នុងការលើកកម្ពស់ជីវភាពរបស់កម្មករក្នុងស្រុក និងអ្នករស់នៅជុំវិញតំបន់នេះផងដែរ។លោកបានបន្តថាតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះស៊ីហនុត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៨បានជួយប្រែក្លាយក្រុងព្រះសីហនុដ៏ស្ងប់ស្ងាត់ និងមិនទាន់មានការអភិវឌ្ឍទៅជាទីក្រុងដ៏អ៊ូអរ។លោកនិយាយអំពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចិន-កម្ពុជា លោក Cao បាននិយាយថាកិច្ចព្រមព្រៀងទាំង២នឹងជួយតំបន់សេដ្ឋកិច្ចពិសេសទាក់ទាញការវិនិយោគបន្ថែមទៀត ដោយផ្តល់អាទិភាពលើពន្ធគយ និងការសម្របសម្រួលពាណិជ្ជកម្ម។លោកបាននិយាយទៀតថា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះស៊ីហនុនឹងទាញយកអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងទាំង២ដើម្បីលើកកម្ពស់ ‘ផ្លូវសូត្រពាណិជ្ជកម្មអេឡិចត្រូនិកចិន-កម្ពុជា និងជំរុញការនាំចេញកសិផលកម្ពុជាទៅកាន់ប្រទេសចិន និងប្រទេសសមាជិក RCEP ផ្សេងទៀត ។ដូច្នេះកសិករក្នុងស្រុកនឹងអាចបង្កើនប្រាក់ចំណូលរបស់ពួកគេ។យោងតាមលោកCaoតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះស៊ីហនុត្រូវបានគេរំពឹងថានឹងអាចផ្ទុករោងចក្ររហូតដល់៣០០ ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ ដែលអាចបង្កើតការងាររហូតដល់ ១០០,០០០ កន្លែងសម្រាប់ប្រជាជនកម្ពុជា៕Xinhua/Khmer Times
Post a Comment