កម្ពុជា​​ត្រៀមខ្លួន​ធ្វើ​ជា​​ម្ចាស់​​ផ្ទះ​អាស៊ាន​ប៉ា​រ៉ាហ្គេម​​លើក​​ទី​១២

 កម្ពុជា​ត្រៀម​ខ្លួន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​កីឡា​អាស៊ាន​ប៉ារ៉ាហ្គេម​លើក​ទី​១២ចាប់​ពី​ថ្ងៃ​ទី​៣ ដល់​ថ្ងៃ​ទី​៩ ខែ​មិថុនា។លោក យី វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាបានមានប្រសាសន៍ថាអត្តពលិកកម្ពុជាសរុបចំនួន ២៥២នាក់ ក្នុងនោះស្រី ៧៦ នាក់ នឹងប្រកួតជាមួយអត្តពលិកមកពីប្រទេសអាស៊ីអាគ្នេយ៍ចំនួន ១០ ផ្សេងទៀតក្នុង ១៤ ប្រភេទកីឡា។

រូបអ៊ីនធឺណិត

ប្រភេទកីឡានៅក្នុងព្រឹត្តិការណ៍ប៉ារ៉ាហ្គេមមាន អត្តពលកម្ម វាយសី បូស៊ីយ៉ា អុក បាល់ទាត់ (ម្ខាង៥នាក់) បាល់ទាត់ (ម្ខាង៧នាក់)បាល់បោះ យូដូ លើកទម្ងន់ ហែលទឹក វាយកូនឃ្លីលើតុបុរស និងនារី បាល់ទះអង្គុយបុរស និងនារី បាល់បោះបុរស និងនារី និងកីឡាអេឡិចត្រូនិក។លោកបានមានប្រសាសន៍ក្នុងកិច្ចប្រជុំជាមួយអត្តពលិកថា“យើងរំពឹងថាចំនួនមេដាយដែលទទួលបានក្នុងការប្រកួតនាពេលខាងមុខនឹងកើនឡើងដល់៥៦ មេដាយពី២៨ មេដាយដែលរកបាននៅក្នុងការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១១” ។លោក​បាន​បន្ថែម​ថា​៖ «​ ​កម្ពុជា​រំពឹងថានឹង​ជាប់​ចំណាត់​ថ្នាក់​ទី​៦​ក្នុង​ចំណោម​ប្រទេស​ទាំង​១១​ដែលឈរនៅលើ​តារាង​មេដាយ»។ក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១១ ដែលធ្វើឡើងនៅទីក្រុង Solo ប្រទេសឥណ្ឌូនេស៊ី ក្នុងឆ្នាំ ២០២២ កម្ពុជាដណ្ដើមបានមេដាយមាស ៧ ប្រាក់ ១០ និងសំរឹទ្ធ ១១។ពហុកីឡដ្ឋានជាតិមរតកតេជោ ដែលមានកៅអីអង្គុយចំនួន ៦ម៉ឺនកៅអី នឹងក្លាយជាទីកន្លែងសំខាន់សម្រាប់ពិធីបើក បិទ និងការប្រកួតនានា៕ Xinhua/Khmer Times


Powered by Blogger.