សម្តេច​ហ៊ុន​ សែន៖កា​រ​បោះ​ពុម្ពសន្លឹកឆ្នោត​ចា​ប់​ដំណើ​រការហើយ​មិនថ​យក្រោយ​​ទេ

 សម្ដេចហ៊ុន សែននាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថាគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានដំណើរការ​បោះ​ពុម្ព​សន្លឹក​ឆ្នោតហើយ គឺមិនដើរថយក្រោយ ព្រោះតែគណបក្សមួយឬពីរបក្សនោះទេ ទោះបី​តវ៉ាយ៉ាងណាក៏ដោយ។ 

ការលើកឡើងរបស់សម្ដេចតេជោនាយករដ្ឋមន្រ្ដី នាឱកាស​អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្ពានបេតុងខ្សែកាប ឆ្លងកាត់ទន្លេសាប និង​ស្ពាន​អាកាសឫស្សីកែវ ស្ថិតក្នុងរាជធានីភ្នំពេញ នាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣។សម្ដេចហ៊ុន សែនបានបញ្ជាក់ថា«គេ គ.ជ.ប បានបោះពុម្ពសន្លឹកឆ្នោត​ហើយ​គេអត់ថយក្រោយដោយសារម្នាក់ ឬពីរនាក់ម៉ាបក្សឬពីរបក្សទេគេអត់ថយ​ក្រោយ​ទេទោះបីតវ៉ាដល់ងាប់ខ្លួនទៅទៀតក៏គ្មានអ្នកគេធ្វើដែរ»។សម្ដេចបានបន្ដថា សម្រាប់​ការបោះឆ្នោតជ្រើស​តាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ មានគណបក្ស​នយោបាយចំនួន១៨ ត្រូវបាន គ.ជ.ប សម្រេចទទួលស្គាល់ ជាផ្លូវការលើការចុះបញ្ជីរបស់​គណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ។ដោយឡែក​គណ​បក្សភ្លើងទៀន និងគណបក្សមហាសាមគ្គីជាតិខ្មែរ ត្រូវបាន គ.ជ.ប និងក្រុមប្រឹក្សា​ធម្មនុញ្ញ បដិសេធក្នុងការចុះបញ្ជី។ សម្ដេចនាយករដ្ឋមន្រ្ដីបានបន្ថែមថា ចំពោះការចាប់លេខរៀងគណបក្ស​នយោបាយទាំង១៨ នោះ គណបក្សប្រជនកម្ពុជា បានលេខរៀងទី១៨ ដែលជាលេខ​ងាយ​ស្រួល ចំណាំផងដែរ។សូមរម្លឹកថាគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)បានរៀបចំកម្មវិធី​អញ្ជើញតំណាងគណបក្សនយោបាយដែលចូលរួមក្នុងការបោះឆ្នោត ដើម្បីពិនិត្យទំហំសញ្ញា​សម្គាល់និងឈ្មោះគណបក្សនយោបាយជាអក្សរពេញ អក្សរកាត់ ដែលត្រូវដាក់នៅលើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ៕AKP


Powered by Blogger.