Natur​e Lifeរក​ឃើញសម្បុ​ក​ស​ត្វត្រយង​ចង្កំក​សញាស់​បា​នកូន១៣​ក្បាល​នៅលំ​ផាត់

 នៅក្នុងរដូវបន្តពូជរបស់សត្វត្រយងចង្កំកសក្នុងឆ្នាំ២០២២-២៣ ត្រូវបានបញ្ចប់ដែលជាលទ្ធផលសម្បុកសរុបចំនួន១៣ដោយក្នុងនោះសម្បុកចំនួន៨ត្រូវបានញាស់ជោគជ័យជាមួយកូនចំនួន១៣ក្បាលត្រូវបានកត់ត្រានៅដែនជម្រកសត្វព្រៃលំផាត់ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារជីវចម្រុះ នៃអង្គការជីវិតធម្មជាតិនៅកម្ពុជា(Nature Life Cambodia) សហការជាមួយឧទ្យានុរក្សដែនជម្រកសត្វព្រៃលំផាត់ និងសហគមន៍ ក្នុងការស្វែងរក និងការពារសម្បុករបស់សត្វជិតផុតពូជបំផុត។

នេះបើតាមការបញ្ជាក់របស់មន្រីរបស់អង្គការ Nature Life នៅថ្ងៃអាទិត្យ ៩កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣។ប្រភពដដែលបញ្ជាក់ទៀតថា ចំនួនសម្បុកនៅក្នុងរដូវបន្តពូជនេះមានការកើនឡើង បើប្រៀបធៀបនឹងរដូវបន្តពូជក្នុងរយៈពេល ៥រដូវកាលចុងក្រោយនេះ ដែលនេះជាសញ្ញាល្អមួយសម្រាប់ដែនជម្រកសត្វព្រៃលំផាត់សម្រាប់គាំទ្រដល់ការរស់នៅ និងការបន្តពូជរបស់សត្វត្រយងចង្កំកស ។ទោះជាយ៉ាងណា ចំនួនសម្បុកបរាជ័យ នៅតែមានចំនួនច្រើន។ កត្តាដែលនាំដល់ការបរាជ័យភាគច្រើន គឺមិនត្រូវបានរកឃើញ និងមួយចំនួនគឺត្រូវបានរកឃើញថា រងការរំខានពីសកម្មភាពមនុស្ស ដែលនាំឱ្យសត្វបោះបង់សម្បុក ។ ការរំខានពីសត្វដទៃទៀតដូចជា ក្អែក, ពពួកខ្លែង, និងស្ទាំង ក៏ជាមូលហេតុចម្បង នាំដល់ការបរាជ័យសម្បុកផងដែរ។អង្គការជីវិតធម្មជាតិនៅកម្ពុជា (Nature Life Cambodia) នឹងបន្តខិតខំសហការជាមួយមន្ត្រីឧទ្យានុរក្ស ដែនជម្រកសត្វព្រៃលំផាត់ ក្នុងការល្បាតការពារសម្បុក និងបង្កើនការផ្សព្វផ្សាយ ឱ្យប្រជាពលរដ្ឋចូលរួមការពារសត្វកម្រជិតផុតពូជ នៅក្នុងប្រទេសកម្ពុជាយើង ។ អរគុណដល់មូលនិធិ Critical Ecosystem Partnership Fund និងBird Life-Vangard ដែលបានឧបត្ថម្ភដល់សកម្មភាពអភិរក្សនេះ ។ សូមចូលរួមការពារសត្វត្រយងចង្កំកសដែលកំពុងរងគ្រោះជិតផុតពូជនៅដែនជម្រកសត្វព្រៃលំផាត់ ទាំងអស់គ្នា ៕ប្រភព:Nature Life/AKP



Powered by Blogger.