ទាមទារឲ្យគណបក្សភ្លើងទៀនចូលរួមបោះឆ្នោតតែអង្ករបានក្លាយទៅជាបាយរួចហើយ
យុវជនខ្មែរនៅក្រៅប្រទេសដែលអះអាងថាជាពលរដ្ឋសកម្មបាននាំគ្នាធ្វើបាតុកម្មនៅថ្ងៃអាទិត្យនេះនៅទីក្រុងតូក្យូ ប្រទេសជប៉ុន។
ប្រជាពលរដ្ឋតម្រង់ជួរចូលរួមបោះឆ្នោតឃុំ-សង្កាត់នៅខណ្ឌទួលគោក កាលពីថ្ងៃទី៥មិថុនា។postkhmer |
បាតុកម្មនេះត្រូវបានអ្នករៀបចំគូសបញ្ជាក់ថាដើម្បីទាមទារឲ្យគណបក្សភ្លើងទៀនបានចូលរួមបោះឆ្នោតស្នើឲ្យជប៉ុនផ្តាច់ជំនួយទៅកាន់កម្ពុជា ទាក់ទងនឹងការបោះឆ្នោតនិងស្នើឲ្យប្រទេសជាភាគីហត្ថលេខីនៃកិច្ចព្រមព្រៀងក្រុងប៉ារីស ធ្វើអន្តរាគមន៍ដល់ប្រទេសកម្ពុជាជាបន្ទាន់។ដូចការគ្រោងទុក ក្រុមយុវជនខ្មែរមកពីបណ្តាប្រទេសសេរីលើពិភពលោកបានមកជួបជុំគ្នានៅនៅទីក្រុងតូក្យូប្រទេសជប៉ុននៅថ្ងៃអាទិត្យនេះ ដើម្បីធ្វើបាតុកម្មទាមទារលក្ខខណ្ឌ៣ចំណុច ឲ្យប្រទេសជាភាគីហត្ថលេខីនៃកិច្ចព្រមព្រៀងក្រុងប៉ារីសអន្តរគមន៍លើស្ថានភាពប្រទេសកម្ពុជា។បាតុកម្មនេះដែលមនុស្សចូលរួមរាប់សិបនាក់នេះ ក៏ទទួចផងដែរឲ្យគណបក្សភ្លើងទៀនបានចូលរួមបោះឆ្នោតនៅថ្ងៃទី២៣កក្កដាខាងមុខនេះ។ ប្រសិនបើគណបក្សប្រឆាំងធំជាងគេនេះ មិនត្រូវបានអនុញ្ញាតឲ្យចូលរួមប្រកួតទេ ក្រុមបាតុករបានស្នើឲ្យរដ្ឋាភិបាលជប៉ុនកុំយកលុយដែលពលរដ្ឋបានបង់ពន្ធទៅរៀបដំណើរការបោះឆ្នោតនៅកម្ពុជា ដែលពួកគេចាត់ទុកថា ជាការបោះឆ្នោតក្លែងក្លាយ។ នេះបើតាមវីដេអូដែលត្រូវបានផ្សព្វផ្សាយតាមបណ្តាញសង្គម ដោយលោក ហៃ វណ្ណា។ឆ្លើយតបនឹងការទាមទារទាំង៣ចំណុចនេះ ត្រូវបានអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា អះអាងថា មិនអាចទៅរួចឡើយដោយសំអាងថាអង្ករបានក្លាយទៅជាបាយរួចហើយ ករណីគណបក្សភ្លើងទៀនមិនអាចចូលរួមការបោះឆ្នោត។បើតាម សុខ ឥសាន ការទាមទារឲ្យប្រទេសជាភាគីហត្ថខីនៃកិច្ចព្រមព្រៀងប៉ារីសអន្តរាគមន៍លើកម្ពុជានោះ គឺជាការមិនយល់ដឹងរបស់យុវជនដែលធ្វើបាតុកម្មនោះ ខណៈការផ្តល់ជំនួយរបស់ជប៉ុនវិញ លោកថា ប្រទេសនេះមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជាឡើយ។សូមបញ្ជាក់ថា ប្រទេសជប៉ុន និងប្រទេសជាសម្ព័ន្ធមិត្តដែលកាន់លទ្ធិប្រជាធិបតេយ្យសេរីលើលោក គឺមិនបានបញ្ជួនអ្នកសង្កេតការណ៍របស់ពួកគេមកតាមដានដំណើរការបោះឆ្នោតនៅកម្ពុជា នាថ្ងៃទី២៣កក្កដាខាងមុខនេះឡើយ។រីឯសហភាពអឺរ៉ុបវិញ ព្រមានថា ប្រសិនបើការបោះឆ្នោតមិនស្របតាមស្តង់ដាប្រជាធិបតេយ្យទេនោះ បណ្តុំប្រទេសទាំង២៧នេះ នឹងមានវិធានការបន្ថែមទៀតមកលើកម្ពុជា បន្ទាប់ពីផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធEBA ២០% កាលពីពេលកន្លងទៅ៕RFI
Post a Comment