សម្តេច​ហ៊ុន សែន​ប​ង្ហាញពីអារម្មណ៍​​មិនលើកលែ​ង​ទោសលើ​លោក​កឹម សុខានិង​​កញ្ញាសេ​ង ធាវី

  ប្រមុខរដ្ឋាភិបាលកម្ពុជាសម្តេចហ៊ុនសែនបានអះអាងជាថ្មីទៀតថា មូលហេតុដែលសម្តេចមិនលើកលែងទោសដែលសំដៅទៅលោកកឹម សុខា និងកញ្ញា សេង ធាវី មេធាវីសញ្ជាតិអាមេរិកាំងនោះ ដោយសារតែសម្តេចមិនទុកចិត្តបរទេសដែលសម្តេចហៅថាពួកគេចូលចិត្តចាប់ដៃតែជាន់ជើង។

សម្តេចហ៊ុនសែនថ្លែងថាគ្មាននណាហ៊ានធ្វើអ្វីសម្តេចបានឡើយហើយថានេះជាមេរៀនសម្រាប់បរទេសដែលតែងតែលើកឡើងពីករណីលោក កឹម សុខា និងករណីកញ្ញា សេង ធារី។ នៅក្នុងពិធីជួបជុំកម្មករនៅថ្ងៃទី២៨មិថុនានៅជាយក្រុងភ្នំពេញ ប្រមុខរដ្ឋាភិបាលកម្ពុជាបានផ្តល់សារទៅបរទេសថាចាប់ម៉ោងនេះទៅអ្នកណាក៏ដោយឲ្យតែមានអន្តរាគមន៍ពីបរទេសគឺត្រូវជាប់ពន្ធនាគារឲ្យគ្រប់ចំនួនដែលបានកាត់ទោស។នេះគឺជាអ្វីដែលសម្តេចហ៊ុន សែន ហៅថាជាការទប់ស្កាត់ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងពីសំណាក់បរទេស។បើតាមសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នេះជាមេរៀនដែលបរទេសត្រូវដកពិសោធន៍បានហើយចំពោះការអន្តរាគមន៍កន្លងមកលើករណីអ្នកនយោបាយដែលជាប់ពន្ធនាគារនៅកម្ពុជា។សម្តេចហ៊ុន សែន បានបន្តអះអាងជាថ្មីទៀតថា មូលហេតុដែលោកមិនលើកលែងទោសដែលសំដៅទៅលោកកឹម សុខា និងកញ្ញា សេង ធាវី មេធាវីសញ្ជាតិអាមេរិកាំងនោះ ដោយសារតែសម្តេចមិនទុកចិត្តបរទេសដែលសម្តេចហៅថាពួកគេចូលចិត្តចាប់ដៃតែជាន់ជើង។បើតាមសម្តេចហ៊ុនសែនគ្មាននណាហ៊ានធ្វើអ្វីសម្តេចឡើយបើទោះជាសម្តេចមិនលើកលែងទោសឲ្យអ្នកទាំងនេះទៅតាមការចង់បានរបស់បរទេស។សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៣មីនា បានសម្រេចផ្តន្ទាទោសលោក កឹម សុខា ឲ្យជាប់ពន្ធនាគាររយៈពេល ២៧ ឆ្នាំ ពីបទឃុបឃិតជាមួយបរទេសផ្តួលរំលំរដ្ឋាភិបាលរបស់សម្តេចហ៊ុន សែន។ការផ្តន្ទាទោសនោះត្រូវបានសហរដ្ឋអាមេរិកប្រតិកម្មថាជាចេតនាបិទសិទ្ធិធ្វើនយោបាយរបស់លោក កឹម សុខា ខណៈប្រទេសសេរីផ្សេងទៀតទទួចឲ្យទម្លាក់ចោលការចោទប្រកាន់ ដោយថាការកាត់ទោសនេះគ្មានភស្តុតាងគ្រប់គ្រាន់ឡើយ។ចំណែក  កញ្ញា សេងធារីមេធាវីខ្មែរសញ្ជាតិអាមេរិកត្រូវបានផ្តន្ទាទោសដាក់ពន្ធធនាគារ៦ឆ្នាំ ពាក់ព័ន្ធសំណុំរឿងវិលចូលស្រុករបស់លោក សម រង្ស៊ី។ ករណីសេង ធារី ត្រូវបានលោកចូបៃដិនប្រធានាធិបតីអាមេរិកលើកឡើងក្នុងជំនួបជាមួយសម្តេច ហ៊ុន សែន នៅក្រៅកិច្ចប្រជុំកំពូលអាស៊ាននៅភ្នំពេញ។ នេះបើតាមក្រសួងការបរទេសអាមេរិក តែត្រូវបានសម្តេច ហ៊ុន សែន អះអាងថាមិនការលើកឡើងបែបនោះឡើយ៕RFI 

Powered by Blogger.