ណាតូបារម្ភពីចិននិងរុស្ស៊ី'កាន់តែខិតជិតគ្នា'
អគ្គលេខាធិការនៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង(NATO) លោក JensStoltenbergបានសម្តែងការព្រួយបារម្ភអំពីការបន្តទំនាក់ទំនងរវាងទីក្រុងប៉េកាំងនិងទីក្រុងម៉ូស្គូ។
អគ្គលេខាធិការនៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង(NATO) លោក JensStoltenbergនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ PBS លោក Stoltenberg បានសម្តែងការព្រួយបារម្ភអំពីប្រទេសចិននិងរុស្ស៊ីកាន់តែខិតជិតគ្នា។ ទន្ទឹមនឹងនោះលោកបាននិយាយថាក្នុងបរិបទនៃការវិវឌ្ឍន៍ផ្នែកយោធារបស់ប្រទេសចិនសម្ព័ន្ធភាពចាំបាច់ត្រូវដោះស្រាយជាមួយនឹងការគំរាមកំហែងដល់សន្តិសុខដែលទីក្រុងប៉េកាំងអាចនឹងបង្កឡើង។“អាមេរិកខាងជើង និងអឺរ៉ុបកំពុងប្រឈមមុខនឹងការគម្រាមកំហែងជាសកលរួមទាំងការបង្កើនការវិនិយោគរបស់ចិនលើសមត្ថភាពយោធា អាវុធនុយក្លេអ៊ែរ។ ជាការពិតណាស់ចិន និងរុស្ស៊ីកាន់តែជិតស្និទ្ធជាមួយគ្នា។យើងកំពុងមើលឃើញការល្បាតរួមរបស់រុស្ស៊ីនិងចិនជាច្រើននៅក្នុងសមុទ្រ និងលើមេឃ»។អគ្គលេខាធិការអង្គការណាតូបាននិយាយថាវាមានសារៈសំខាន់សម្រាប់សម្ព័ន្ធភាពក្នុងការទប់ស្កាត់ការគំរាមកំហែងផ្នែកសន្តិសុខដែលអាចកើតមានពីប្រទេសចិន។លោក Stoltenberg ក៏បានសង្កត់ធ្ងន់ថាក្នុងស្ថានភាពបច្ចុប្បន្ន សន្តិសុខលែងជាតំបន់។ប៉ុន្តែជាសកលហើយអ្វីដែលកើតឡើងនៅអឺរ៉ុបនឹងប៉ះពាល់ដល់អាស៊ី។រុស្ស៊ីនិងចិនមិនបានធ្វើអត្ថាធិប្បាយលើសេចក្តីថ្លែងការណ៍នោះទេ៕ពុតសាម៉ាត់
Post a Comment