បក្សភ្លើង​ទៀន​នៅតែ​រក្សាគម្រោ​ងជួបជុំទាមទា​រចូលរួមការ​បោះឆ្នោត

គម្រោងជួបជុំសមាជិក​និងអ្នកគាំទ្រប្រមាណជាង១ម៉ឺននាក់នៅទីលានប្រជាធិបតេយ្យរបស់​គណបក្សភ្លើង​ទៀនដើម្បីទាមទារចូលរួមការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០២៣ នៅតែរក្សាជំហរដដែលបើទោះបីជាមានការព្រមានចាប់ខ្លួនក៏ដោយ។ ប៉ុន្តែគម្រោងជួបជុំតស៊ូមតិដោយសន្តិវិធីនេះអាចធ្វើទៅបានលុះត្រាណាតែមានការអនុញ្ញាតពីសាលាក្រុងភ្នំពេញនិងក្រសួងមហាផ្ទៃជាមុនសិន។ នេះបើតាមលោក រ៉ុង ឈុន អនុប្រធានគណបក្សភ្លើងទៀន។ ថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃសុក្រនេះលោក រ៉ុង ឈុន អនុប្រធានគណបក្សភ្លើងទៀនឲ្យដឹងថាការដាក់លិខិតទៅសាលាក្រុងភ្នំពេញនិងក្រសួងមហាផ្ទៃរបស់គណបក្សភ្លើងទៀនដើម្បីស្នើសុំជួបជុំសមាជិកនិងអ្នកគាំទ្រប្រមាណជាង១ម៉ឺននាក់នៅទីលានប្រជាធិបតេយ្យចុងសប្ដាហ៍នេះ ត្រូវបាន​​លើកពេល។លើកពេលដោយសារមានបញ្ហាមួយចំនួនដែលគណបក្សនេះ ត្រូវធ្វើការពិភាក្សា​គ្នាបន្ថែម។ប៉ុន្តែ​គម្រោងជួបជុំទាមទារចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ឆ្នាំ២០២៣ នៅតែរក្សាដដែល។ នេះបើតាមលោក រ៉ុង ឈុន។បើតាមលោក រ៉ុង ឈុន ទោះបីការតស៊ូមតិនេះ នៅតែមិនអាចទាមទារឲ្យគណបក្សភ្លើងទៀនចូលរួមការបោះឆ្នោតបាន ។ប៉ុន្តែការរក្សាជំហរធ្វើការជួបជុំសមាជិកនិងអ្នកគាំទ្រនៅទីលានប្រជាធិបតេយ្យគឺចង់បង្ហាញភាពអយុត្តិធម៌សម្រាប់គណបក្សភ្លើងទៀនដែលមិនត្រូវបានអនុញ្ញាតឲ្យចូលរួមការបោះឆ្នោត​។អនុប្រធានគណបក្សភ្លើងទៀនបន្តថា ការមិនអនុញ្ញាតឲ្យគណបក្សភ្លើងទៀនចូលរួមការបោះឆ្នោតថ្នាក់ជាតិ នឹងធ្វើឲ្យប៉ះពាល់ដំណើរការប្រជាធិបតេយ្យនៅកម្ពុជា និងសិទ្ធិរបស់ប្រជាពលរដ្ឋប្រ​មាណជិត២លាននាក់ ដែលគាំទ្រគណបក្សភ្លើងទៀន កាលពីបោះឆ្នោតឃុំ-សង្កាត់កន្លងមក។ការកត់សម្គាល់ ក្រោយគណបក្សភ្លើងទៀនប្រកាសប្រមូលផ្ដុំជួបជុំសមាជិក និងអ្នកគាំទ្រប្រមាណជាង១ម៉ឺននាក់នៅទីលានប្រ​ជាធិបតេយ្យសារជាថ្មី សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បន្តព្រមានចាប់ខ្លួនផងដែរ។ ប្រសិនបើហ៊ានចេញតវ៉ាដោយខុសច្បាប់។ ការព្រមានជាថ្មីនេះ ធ្វើឡើងនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្ពានបេតុងខ្សែកាបឆ្លងកាត់ទន្លេសាបឬស្ពានឬស្សីកែវ នៅថ្ងៃទី៣១ឧសភា​។ប៉ុន្តែយ៉ាងណាការព្រមានចាប់ខ្លួននេះ លោក រ៉ុង ឈុន ថាគណបក្សភ្លើងទៀនមិនមានការព្រួបារម្ភឡើយជាពិសេសរូបលោកផ្ទាល់។ មិនមានការព្រួយបារម្ភ ដោយលោក រ៉ុង ឈុន ថាគណបក្សភ្លើង​ទៀនធ្វើអ្វីៗគោរពទៅតាមច្បាប់។ដូច្នេះបើការជួបជុំនេះ មិនត្រូវបានអនុញ្ញាពីអាជ្ញាធរទេ នោះគណបក្សភ្លើងទៀន មិនធ្វើការជួបជុំតស៊ូមតិឡើយ៕RFI

សកម្មភាព​ឃោសនា​របស់​គណបក្ស​ភ្លើង​ទៀន​ក្នុង​ការ​ប្រកួត​ប្រជែង​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ឆ្នាំ​២០២២។អ៊ីនធឺណិត

Powered by Blogger.