ឯកឧត្តមស សុខាថ្កោលទោសចំពោះអ្នកកាត់តប្រមាថមកលើសម្តេចតេជោហ៊ុន សែននិងក្រុមគ្រួសារ
ភ្នំពេញ៖បើយោងតាមផេកផ្លូវការរបស់ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ដែលបានចេញផ្សាយនៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣នេះបានសម្តែងនូវការថ្កោលទោសចំពោះអ្នកកាត់តប្រមាថមកលើសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងក្រុមគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម ៖
ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា |
ការផ្សព្វផ្សាយព័ត៌មានប្រមាថជីវិតក្នុងសមរភូមិនយោបាយជាគំរូអវិជ្ជមាន និងអសីលធម៌ឯកឧត្តម ស សុខា៖ក្នុងនាមខ្ញុំជាយុវជននិងក៏ជាអ្នកនយោបាយជំនាន់ក្រោយមួយរូបផងនោះ ខ្ញុំគិតថា ការធ្វើនយោបាយដោយយកវិធីប្រមាថជីវិត ការកាត់តរូបភាពក្ដី វីដេអូក្ដី ភ្ជាប់ដោយខ្លឹមសារអកុសលដល់ថ្នាក់ដឹកនាំប្រទេសមួយ និងជាដៃគូនយោបាយរបស់ខ្លួន មកលើសម្ដេចតេជោនាយករដ្ឋមន្ត្រី និងក្រុមគ្រួសារជារឿយៗ គឺជាគំរូអវិជ្ជមាន នាំឱ្យដានប្រេះឆានៅដក់ជាប់សម្រាប់អ្នកនយោបាយជំនាន់ក្រោយ ដែលជាបច្ច័យអាក្រក់នៃជាតិយើង។ឯកឧត្តម ស សុខា ៖ ការប្រើយុទ្ធវិធីដដែលៗបែបនេះ ខ្ញុំឃើញថា មិនដែលមានប្រសិទ្ធភាពម្ដងណានោះទេ។ ផ្ទុយទៅវិញ វាគឺជាសម្ពាធបង្ខំចិត្តដល់ដៃគូជាភាគីរងគ្រោះឱ្យឆ្លើយតបតាមមធ្យោបាយសមស្របក្នុងសិទ្ធិការពារខ្លួនត្រឡប់ទៅវិញ។ ពោលគឺជម្លោះផ្លូវអារម្មណ៍ ផ្លូវចិត្ត ផ្លូវកាយ ក្លាយជារ៉ាំរ៉ៃរកថ្ងៃបញ្ចប់គ្មាន។ឯកឧត្តម ស សុខា ៖ ដោយស្មោះត្រង់ ខ្ញុំពិតជាមិនគាំទ្រ និងមិនអាចទទួលយកបានឡើយចំពោះការប្រើពាក្យពេចន៍ និងរូបភាពប្រមាថយ៉ាងធ្ងន់ធ្ងរដល់អាយុជីវិតសម្ដេចតេជោនាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជានោះទេ។ឯកឧត្តម ស សុខា ៖ ចរន្តនៃការប្រមាថលើសម្ដេចតេជោនាយករដ្ឋមន្ត្រី និងក្រុមគ្រួសារ ដែលរៀបចំជាប្រព័ន្ធ ដើម្បីធ្វើជាឧបករណ៍នយោបាយបែបនេះ ទោះខ្ញុំមិននិយាយ ក៏មហាជនអាចវាយតម្លៃបានថា ជាអំពើអសីលធម៌មិនអាចទទួលយកបានដែរ និងមិនមែនជាមេរៀនដែលអ្នកជំនាន់ក្រោយ ត្រូវរៀនសូត្រតាមក្នុងតម្រាវប្បធម៌អរិយធម៌ខ្មែរ និងច្បាប់សង្គមនោះឡើយ។ឯកឧត្តម ស សុខា ៖ សម្រាប់ខ្ញុំផ្ទាល់ ទង្វើនេះជាយុទ្ធវិធីនយោបាយអវិជ្ជមានធ្ងន់ធ្ងរ និងអវិជ្ជា ដែលសាបព្រោះតែបែបអបមង្គល ធ្វើឱ្យបរទេសវាយតម្លៃជារួមលើកម្ពុជា។ឯកឧត្តម ស សុខា ៖ ថាខ្ញុំសំណូមពរក៏បាន សូមកុំយកជាគំរូ និងសូមបញ្ឈប់ ដោយងាកមកប្រើយុទ្ធវិធីប្រកួតប្រជែងប្រកបដោយក្រមសីលធម៌ និងការទទួលខុសត្រូវ ដោយស្គាល់ច្បាស់នូវព្រំដែននៃសិទ្ធិសេរីភាពបញ្ចេញមតិ។ពោលគឺ គួរបែងចែករវាងទិដ្ឋភាពនយោបាយ និងក្របខណ្ឌឯកជនភាពនៃបុគ្គល។ ជារួម បើយុទ្ធវិធីចាស់មិនឈ្នះគប្បីផ្លាស់ប្រើវិធីថ្មីដែលត្រឹមត្រូវ៕ប្រភព៖ Page : Sar Sokha
Post a Comment