កម្ពុជា​​​ប្រា​រព្ធ​​ពិធី​​​ច​​​ម្រើន​ព្រះ​ជន្ម​ព្រះ​ម​​​ហា​ក្សត្រី​ន​រោត្ត​ម​មុនិនាថ​​ ​សី​​ហ​​នុគ​ម្រប់​​​៨​​៧​​ព្រះ​វស្សា​

 ​ព្រះរាជ​ពិធី​ចម្រើន​ព្រះជន្ម​របស់​សម្ដេច​ព្រះ​មហាក្សត្រី​ ​នរោត្តម​ ​មុនិនាថ​ ​សី​ហ​នុ ​គ​ម្រប់​៨​៧​យាង​ចូល​៨​៨​ព្រះវស្សា​ ​បាន​ប្រារព្ធ​ធ្វើឡើង​ពីម្សិលមិញ​ស្របតាម​ព្រះ​រាជប្បវេណី​ពី​បុរាណ​ ​ខណៈ​សំណាក់​ថ្នាក់​ដឹកនាំ​ជាតិ​គ្រប់​ស្ថាប័ន​ចូលរួម​ថ្វាយព្រះពរ​និង​សម្ដែង​នូវ​ភាវ​រ​ភក្ដី​សម្តេច​ព្រះ​មហាក្សត្រី​។​​

សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ជាមួយនឹងអំណោយសម្រាប់ ចម្រើនព្រះជន្ម។ រូបភាព៖ Royal du Cambodge/Khmer Times 
លោក​ ​ឈិន​ ​កេត​នា​ ​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យជាតិ​-​អន្តរជាតិ​ ​បាន​និយាយ​ថា​ ​គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យជាតិ​-​អន្តរជាតិ​បាន​ណែនាំ​ដល់​ស្ថាប័នជាតិ​ចូលរួម​អប​អរសាទរ​ព្រះរាជ​ពិធី​ដ៏​ឧត្ដុង្គ​ឧត្តម​នេះ​ជាមួយនឹង​ការ​បាញ់កាំជ្រួច​នៅមុខ​ព្រះបរមរាជវាំង​។​​លោក​បាន​និយាយ​ថា​៖​ ​«​ការរៀបចំ​ព្រះរាជ​ពិធីនេះ​គេ​បាន​ប្រជុំ​គេ​បាន​ណែនាំ​ដល់​ក្រសួង​ស្ថាប័ន​រួចរាល់​ហើយ​»​។​លោក​ ​កើត​ ​ឆែ​ ​អភិបាល​រង​រាជធានី​ភ្នំពេញ​ ​បាន​និយាយ​ថា​ ​រដ្ឋបាល​រាជធានី​ភ្នំពេញ​គោរព​ធ្វើតាម​សេចក្ដីណែនាំ​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យជាតិ​អន្តរជាតិ​ ​ដែល​បាន​ណែនាំ​ឱ្យ​រៀបចំ​តាំង​ព្រះ​បរម​ឆាយាល័ក្ខណ៍​របស់​ទ្រង់​ ​លើក​ទង់ជាតិ​ ​ទង់​សាសនា​ ​និង​លើក​បដា​ពាក្យស្លោក​ឱ្យ​បាន​គ្រប់​អង្គភាព​ ​ជាពិសេស​ណែនាំ​ឱ្យ​ធ្វើ​សារលិខិត​ថ្វាយព្រះពរ​ដើម្បី​អប​អរសាទរ​ព្រះរាជ​ពិធី​ដ៏​ឧត្ដុង្គ​ឧត្តម​នេះ​។​លោក​បន្ត​ថា​៖​ ​«​ចំណែក​ការ​បាញ់កាំជ្រួច​នៅមុខ​ព្រះបរមរាជវាំង​ជា​ការទទួលខុសត្រូវ​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យជាតិ​-​អន្តរជាតិ​»​។​អ្នកឧកញ៉ា​ភក្តី​ព្រះ​ស្តេច​ ​ហេង​ ​គឹម​គុណ​ ​ធម្មការ​និង​សាសនា​ព្រះបរមរាជវាំង​ ​បាន​និយាយ​ថា​ ​នៅ​ក្នុង​ព្រះបរមរាជវាំង​មាន​ការរៀបចំ​ព្រះរាជ​ពិធី​ចម្រើន​ព្រះជន្ម​របស់​សម្ដេច​ព្រះ​មហាក្សត្រី​តាម​ប្រពៃណី​ជាតិខ្មែរ​ ​ដោយ​ការ​និមន្ត​ព្រះសង្ឃ​មក​សូត្រ​មន្ត​ ​បា​គូ​ថ្វាយ​ជ័យ​ ​និង​ការ​វេរភត្ត​។​ជាមួយនឹង​គ្នា​នេះសម្តេច​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​សម្តេចរដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ ​ស​ ​ខេង​​លោក​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ ​ទៀ​ ​បាញ់​ ​និង​រដ្ឋមន្ត្រី​ក្រសួង​នានា​ ​ព្រម​ថ្នាក់​ដឹកនាំ​ស្ថាប័ន​ផ្សេងៗ​ទៀត​បាន​ធ្វើ​សារលិខិត​ថ្វាយព្រះពរ​ ​សម្ដែង​កតញ្ញូតា​ធម៌​ ​តបស្នង​សង​ព្រះមហាករុណាទិគុណ​ដែល​ព្រះអង្គ​បាន​លះបង់​ក្នុង​បុព្វហេតុ​ជាតិ​មាតុភូមិ​។​សម្តេចនាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​បាន​ផ្ញើ​សារ​ថ្វាយព្រះពរ​ថា​សម្តេចនិង​ភរិយា​សូម​ព្រះ​បរម​រាជានុញ្ញាត​អភិវន្ទ​សម្ដែង​ថ្វាយ​នូវ​អំណរ​សាទរ​ឥតឧបមា​ ​និង​ចូលរួម​ថ្វាយ​នូវ​ព្រះ​សព្ទ​សាធ​រុ​ការ​ពរជ័យ​ ​បវរ​សួស្តី​ ​សិរី​វ​ឌ្ឍ​នា​ ​វិបុលសុខ​មហា​ប្រសើរ​គ្រប់ប្រការ​ចំពោះ​សម្តេច​ព្រះ​មហាក្សត្រី​ ​ព្រះវ​រ​រាជមាតា​ជាតិខ្មែរ​ ​ជាទី​គោរព​ស​ក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​។​សម្តេចបន្ត​ថា​៖​ ​«​សូម​ព្រះអង្គ​ទ្រង់​ប្រកបដោយ​ព្រះរាជ​បញ្ញាញាណ​ភ្លឺ​ថ្លា​ ​ព្រះ​កាយពល​រឹង​មាំ​គង់​ប្រថាប់​ជា​ម្លប់​ដ៏​ត្រជាក់ត្រជុំ​ដល់​ប្រជា​នុ​រា​ស្រ្ត​ទូទាំង​ប្រទេស​ជា​អង្វែង​តរៀងទៅ​»​។​លោក​ ​សំបូរ​ ​ម៉ា​ណា​រ៉ា​ ​សាស្ត្រាចារ្យ​ផ្នែក​ប្រវត្តិសាស្ត្រ​ ​បាន​លើកឡើង​ថា​ ​ការ​ធ្វើពិធី​ព្រះ​ចម្រើន​ព្រះជន្ម​ព្រះ​មហាក្សត្រី​គឺ​ធ្វើឡើង​ក្នុង​ន័យ​លើក​ត​ម្កើ​ន​ព្រះរាជ​កិត្តិយស​ចំពោះ​ព្រះ​មហាក្សត្រី​និង​បង្ហាញ​ពី​ការ​លើក​កិត្តិយស​របស់​ប្រជាជាតិ​ខ្មែរ​ដែល​ចេះ​គោរព​ឱ្យ​តម្លៃ​ចំពោះ​មនុស្សចាស់​។​លោក​បាន​និយាយ​ថា​៖​ ​«​តាំងពី​សម័យ​បុរាណ​មក​ ​ប្រជាជាតិ​ខ្មែរ​ឱ្យ​តម្លៃ​លើ​កតញ្ញូតា​ធម៌​ជាធំ​។​ ​ក្នុង​ទ​ស្សនៈ​នៃ​ប្រទេស​ដែល​មាន​តម្លៃ​ខាង​កត​ញ្ញ​តា​ធម៌​ដូច​ប្រជាជាតិ​ខ្មែរ​គឺ​ចំណុច​សំខាន់​ត្រូវតែ​ប្រើប្រាស់​នូវ​តម្លៃ​គុណធម៌​ ​និង​សីលធម៌​ដ៏​ខ្ពង់ខ្ពស់​»​។​លោក​បន្ត​ថា​៖​ ​«​រាជរដ្ឋាភិបាល​ ​ព្រមទាំង​គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យជាតិ​អន្តរជាតិ​ ​ដែល​បាន​ខិតខំ​បំពេញបេសកកម្ម​ ​ដើម្បី​រៀបចំ​ព្រះរាជ​ពិធី​ចម្រើន​ព្រះជន្ម​របស់​សម្ដេច​ម៉ែ​ ​គឺជា​មហា​កិត្តិយស​របស់​ជាតិ​»​។​លោក​បន្ថែម​ថា​៖​ ​«​គុណ​តម្លៃ​នេះ​ ​គួរតែ​ត្រូវ​បាន​សាង​ ​ផ្សព្វផ្សាយ​ ​និង​ផ្ដល់​ឱ្យ​កូនខ្មែរ​ជំនាន់​ក្រោយ​បាន​រៀនសូត្រ​ចេះដឹង​អំពី​គុណធម៌​ ​សីលធម៌​ ​និង​កតញ្ញូតា​ធម៌​ចំពោះ​ការ​ដឹងគុណ​ចំពោះ​អ្នកមានគុណ​»​។​លោក​ ​សំបូរ​ ​ម៉ា​ណា​រ៉ា​ ​បាន​បន្ថែម​ទៀត​ថា​ ​គុណ​តម្លៃ​របស់​សម្ដេច​ព្រះ​មហាក្សត្រី​ ​នរោត្តម​ ​មុនិនាថ​ ​សី​ហ​នុ ​ដែល​ទ្រង់​បាន​លះបង់​ព្រះ​កាយពល​និង​ព្រះ​បញ្ញា​ញ្ញា​ណ​របស់​ទ្រង់​ ​ដោយ​គង់នៅ​ជាមួយ​អតីត​ព្រះមហាក្សត្រ​ជាប់​រហូត​ ​ទោះ​ស្ថិត​ក្នុង​វិបត្តិ​សង្គ្រាម​ ​ក៏​ព្រះអង្គ​គង់នៅ​ជាមួយ​រហូត​ព្រះមហាក្សត្រ​សោយ​ទីវ​ង្គ​ត​ក្នុង​ព្រះ​ហ​ស្ថ​របស់​ទ្រង់​។​​លោក​​ថា​៖​ ​«​សម្ដេច​ម៉ែ​បាន​បំពេញ​ព្រះរាជ​បេសកកម្ម​ដង្ហែ​ព្រះមហាក្សត្រ​ ​ដែល​មាន​តម្លៃ​ស័ក្តិសម​នឹង​លើក​តម្កើង​ជា​ព្រះវ​រ​រាជមាតា​ជាតិខ្មែរ​ដោយ​ប្រជាជាតិ​ខ្មែរ​ក្នុង​សម័យ​ទំនើប​នេះ​»​។​កម្រង​វីដេអូ​ឯកសារ​របស់​ទូរទស្សន៍​ជាតិ​កម្ពុជា​បាន​បង្ហាញ​ពី​ព្រះរាជ​សកម្មភាព​មនុស្សធម៌​ដ៏​វិសេសវិសាល​របស់​ព្រះអង្គ​ថា​​ស្ទើរតែ​ពេញ​មួយ​ព្រះជន្ម​របស់​សម្ដេច​ព្រះ​មហាក្សត្រី​បាន​ថ្វាយព្រះ​កាយពល​និង​ព្រះ​ប្រាជ្ញាញាណ​យ៉ាង​ស្មោះស្ម័គ្រ​បំផុត​ដើម្បី​បម្រើ​និង​ដង្ហែ​គ្រប់​ព្រះរាជ​សកម្មភាព​របស់​ព្រះបាទ​សម្ដេច​ព្រះ​ ​នរោត្តម​ ​សី​ហ​នុ ​ព្រះ​បរមកោដ្ឋ​នៅ​គ្រប់​កាលៈទេសៈ​ក្នុង​ព្រះ​រាជកិច្ច​បម្រើ​ជាតិ​ ​មាតុភូមិ​ ​និង​អភិវឌ្ឍ​សង្គមជាតិ​លើ​គ្រប់​វិ​ស័​យ​ទាំង​ពុទ្ធចក្រ​ ​និង​អាណាចក្រ​ ​ជាពិសេស​លើ​វិ​ស័យ​មនុស្សធម៌​។​​ព្រះ​មហាក្សត្រី​គង់​ប្រថាប់​ជា​ព្រះ​ប្រធាន​កាកបាទក្រហម​កម្ពុជា​ក្នុង​អំឡុង​ឆ្នាំ​១​៩​៦​៧​ ​ដល់​ឆ្នាំ​១​៩​៧​០​។​ ​នៅ​ឆ្នាំ​១​៩​៩​៤​ ​ព្រះ​មហាក្រ​ត្រី​បាន​យាង​ប្រថាប់​ជា​ព្រះ​ប្រធានកិត្តិយស​រហូតមកដល់​បច្ចុប្បន្ននេះ​។​ ​ព្រះបាទ​សម្ដេច​ព្រះ​ ​នរោត្តម​ ​សី​ហ​នុ ​និង​ព្រះ​មហាក្សត្រី​ ​បាន​យក​ព្រះទ័យ​ទុកដាក់​ខ្ពស់​ ​និង​រួមសុខទុក្ខ​ជាមួយ​ប្រជារាស្ត្រ​ដោយ​ចាត់ទុកថា​ ​ទុក្ខ​លំបាក​របស់​ប្រជារាស្ត្រ​ជា​ទុក្ខ​លំបាក​របស់​ព្រះអង្គ​។​ ​ទោះបីជា​ព្រះបាទ​សម្ដេច​ព្រះ​ ​នរោត្តម​ ​សីហនុបាន​យាង​ទីវ​ង្គ​ត​ជាង​១​០​ព្រះវស្សា​ទៅ​ហើយ​ក្ដី​ ​ក៏​ព្រះ​មហាក្សត្រី​ ​និង​ព្រះ​មហាក្សត្រី​ ​នរោត្តម​ ​សី​ហ​មុនី​ ​នៅតែ​បន្ត​ព្រះរាជ​គំរូវីរភាព​របស់​ព្រះបាទ​សម្ដេច​ព្រះ​ ​នរោត្តម​ ​សី​ហ​នុ ​ដោយ​បាន​ព្រះរាជ​ប្រទាន​ព្រះរាជទ្រព្យ​ដ៏​ច្រើន​ ​ដើម្បី​កសាង​ព្រះរាជ​សមិទ្ធផល​សម្រាប់​បម្រើ​សង្គមជាតិ​កម្ពុជា​៕Khmer Times 

Powered by Blogger.